សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ប្រធាន​សហ​ភាព​សហ​ជីព​កម្ពុជា ​នឹង​ទៅ​កាន់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​នៅ​ប្រទេស​ស្វីស ​នៅ​​សប្ដាហ៍​ក្រោយ​

Rong-Chhun-at-UN1

ដោយ នួន​ បូរិន​ ( VOD )
សហភាព​សហជីព​កម្ពុជា​ ​​​ប្រកាស​​ថា ​លោក រ៉ុង ​ឈុន ​ប្រធាន​​សហជីព​​មាន​​គំរោង ​ធ្វើ​​ការ​​អំពាវ​​នាវ​​ទៅ​​កាន់​​មេដឹក​នាំ​​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ ILO ​ជួយ​ជំរុញ​អាជ្ញាធរ​កម្ពុជា ​និង និយោជក​​​អោយ​គោរព ​និ​ង​លើក​ស្ទួយ​សិទិ្ធ​កម្មករ​ ​និង​គ្រូ​បង្រៀន​នៅ​កម្ពុជា​ខណៈ​​លោក ថ្លែង​សុន្ទរ​កថា ​នៅឯ​វេទិកា​​សន្និសីទ​​របស់​​​អង្គការ​​ ILO​ នៅ​ប្រទេសស្វីស​ ​នៅ​​សប្ដា​ហ៍​ក្រោយ​នេះ​។
តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន ​ប្រធាន​សហ​ភាព​សហជីព​កម្ពុជា​ នឹង​ធ្វើ​បេសកម្ម​​នៅ​ប្រទេស​ស្វីស​ ​ដែល​​មាន​​រយៈ​ពេល​បី​ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​២៧-២៩​ ខែ​មិថុនា​ ឆ្នាំ​២​០១២ ដើម្បី​ចូល​រួម​សន្និ​សីទ​ ស្ដីពី​ស្ថាន​ភាព​ពលកម្ម​ពិភព​លោក ​ទៅតាម​ការអញ្ជើញ​​របស់អង្គ​ការ​​​​​​ពល​កម្ម​អន្តរ​ជាតិ (ILO) ។
​សេចក្ដី​ប្រកាស​ព័ត៌​​មាន​​​​របស់​​សហភាព​សហ​ជីព​កម្ពុជា​ បាន​អោយ​ដឹង​​​​នៅ​ថ្ងៃ​​នេះ​​ថា ​ក្រៅ​ពី​លើក​ឡើង​ខាង​លើនេះ​ លោក រ៉ុង ឈុន នឹង​ផ្ដោត​លើ​ស្ថាន​ភាព​​ទូទៅ​ និង​បទ​ដ្ឋាន​ការ​ងារ​​នៅ​​កម្ពុ​ជា​​​បញ្ហា​​​ប្រឈម​​​របស់​​គ្រូ​​បង្រៀន ​និង​កម្មករ-កម្ម​កា​រិ​នី​ រួម​ទាំង​ការ​​ប្រើ​​កិច្ច​​សន្យា​ការងារ​​ខ្លី​​នៅ​​តាម​​រោង​ចក្រ​កាត់​ដេរ ​និង​ ស្បែក​ជើង ។
សេចក្ដី​ប្រកាស​ព័ត៌​មាន ​បាន​បន្ត​ទៀត​​ថា​ លោក រ៉ុង ឈុន ក៏​មាន​គំរោង​លើក​ឡើង​ពី​​ករណី​បាញ់​កម្មករ​ នៅ​រោង​ចក្រ​កៅ​វ៉េ​ក្រុង​​បាវិត ​ខេត្ត​ស្វាយរៀង ​ការ​បាញ់​ស​ម្លាប់​​មេដឹក​​នាំ​សហជីព (​ជា វិជ្ជា) និ​ង​សេរី​ភាព​​សហ​ជីព​នៅ​កម្ពុជា​។​
ម្យ៉ាង​វិញ​ទៀ​ត លោ​ក រ៉ុងឈុន ​ក៏មាន​កម្មវិ​ធី​ទៅ​ទស្សន​កិច្ច​​ប្រទេស​មួយ​ចំនួន ​នៅ​ក្នុង​​សហគមន៍​​អឺរ៉ុប​ ដើម្បី​ជួប​ជុំជា​មួយមេដឹក​នាំ​សហជីព ​និង​អង្គការ​ ​ក្នុង​គោល​បំណង ​ដើម្បី​​ឱ្យ​​សហ​ជីព​ និង​អង្គ​ការ​អន្តរ​ជាតិ​ ​ជួយ​​ជម្រុញរា​ជរដ្ឋា​​ភិបាល​កម្ពុជា​​​​ឱ្យ​គោរព​សិទ្ធិ​​មនុស្ស ​និង​​ការ​​​​លើក​កម្ពស់​​លក្ខ​ខណ្ឌ​ ការងារ​ល្អ​​ប្រសើរ​​ ​ជូន​គ្រូ​បង្រៀន​ និង​កម្មករ​កម្ពុជា​៕

No comments:

Post a Comment

yes