សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

ជន​ជាតិវៀតណាម៖ កា​រធ្វើ​នេសាទ​ខុស​ច្បាប់​បាន​ ដោយ​សារ​បង់​លុយ​ឲ្យ​មន្ដ្រី​ខ្មែរ​

vn-fishing-in-cambodia-savy-sr

ដោយ បូ សាវី នឹងអ៊ឹង ប៊ុនថន ( VOD )
ក្រុម​ជន​ជាតិ​វៀតណាម​ជាច្រើននាក់​ នៅ​ស្រុក​បាកាន ខេត្ដពោធិ៍សាត់​ អះអាង​ថា ពួកគេអា​ចធ្វើ​​ស​កម្ម​ភាព​​នេសាទ​ត្រីខុ​សច្បា​ប់ នៅ​រដូវ​ហាម​​ឃាត់​បាន​​​ ដោយ​សារ​​ពួក​គេ​បង់​លុយ​​ឲ្យ​សមត្ថ​កិច្ច​​ជំនាញ​​នៅ​​តំបន់​នោះ ។
​​​​អ្នកយកព័ត៌​មាន VOD បានចុះទៅដល់​​​​ភូមិ​​ព្រែក​​ក្រ ឃុំ​មេ​ទឹក ខេត្ដ​​ពោធិ៍​​សាត់ កាល​​ពីល្ងាច​​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​បាន​​ឃើញ​​ក្រុម​​ជន​​ជាតិ​​វៀត​ណាម ​ដែល​និយាយ​ភាសារ​ខ្មែ​រមិ​ន​ច្បាស់​​ ចំនួន ១១​នាក់ និង​​ទូក​តូច​​ធំ​​ចំនួន ​៥គ្រឿង​ ដោយ​ប្រើ​​ឧបករណ៏​​​អូស​​អួន​ក្រឡាញឹក​ ​នៅ​ក្នុង​តំបន់​​ហាម​ឃាត់​​នៃឡូត៏​នេសាទ​​​លេខ​១ ជាប់​ព្រំ​​ប្រ​ទល់​ខេត្ដ​​បាត់​ដំបង ​និង​ខេត្ដ​ពោធិ​​សាត់​​។
បុរស​ឈ្មោះ ​ច្រាំង យ៉ាង់ហាន់ បាននិ​យាយ​ថា ពួកគេ​ធ្វើ​សកម្មភាព​​​នេសាទ​ខុស​​ច្បាប់នេះ​ចំនួន ៣ឆ្នាំមក​ហើយ ​ជាមួយ​បង​រ​បស់​​គាត់​។ អ្នក​នេសាទ​វៀតណាម​រូបនេះ​ អះអាង​​ជា​​ភាសារ​ខ្មែរ​មិន​​ច្បាស់ថា មុន​នឹង​ធ្វើការ​នេសាទត្រី​នេះ ពួក​គេ​​​ត្រូវ​​សូក​​​លុយ​​ឲ្យ​​​ប្រធាន​​សង្កាត់​​រដ្ឋបាល​​ជលផល ​​ឈ្មោះ ប៉េង លី ចំនួន ២០ម៉ឺនរៀល សំរាប់​រយៈពេល​ពីរ ឬបីថ្ងៃ ​។
ពាក់ព័ន្ធករណីនេះ ប្រធានសង្កាត់រដ្ឋបាលជលផល​ក្បាលតោល ស្រុកឯកភ្នំ ខេត្ដបាត់ដំបង លោក​ ប៉េង លី បដិសេធ ការចោទប្រកាន់នេះ។ លោក​អះ​អាង​ថា លោក​មិន​បាន​ទទួល​សំណូក​​ពី​ជន​ជាតិ​​ជាតិ​វៀត​​ណាម​​ទាំង​នោះ​ទេ ហើយ​ថា ក្នុង​ឡូត៏​នេសាទ​លេខ១​នេះ ពុំមែន​ជា​តំបន់​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​​របស់​​លោក​​ដែ​រ​​ បើ​ទោះ​បី​ជា​មាន​ជន​ល្មើស​​នៅ​ក្នុង​​សង្កាត់​​នោះ​​ក្ដី ។
ដោយ​ឡែក​បទ​ល្មើស​នេសាទ នៅឡូត៏លេខពីរក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឯ​ណោះ​​វិញ ត្រូវ​បាន​​ប្រជា​​នេសាទ អះ​អាង​ថា កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​មន្ដ្រី​​ពាក់​ព័ន្ធ​​បាន​​ឃុប​ឃិត​​ជាមួយ​​ឈ្មួញ​​នេសា​ទ​​ខុស​​ច្បាប់។

លោក ភុំ មុន្នី ជាពលរដ្ឋនៅភូមិអន្លង់តាអ៊ួរ ឃុំកោះជីវាំង ឲ្យដឹងថា មានប្រជា​នេសាទមកពីជុំវិញបឹងទន្លេសាប បាន​ប្រើ​ឧបករណ៏​ឆក់​ដាក់​​មាញ់ ​និង​អូស​អួន​ជា​ដើម។ លោក​អះ​អាង​ថា មន្រ្ដី​​គ្រប់​​ស្ថាប័ន​​នៅ​​តំបន់​​នោះ ​ទទួល​​លុយ​​ពីអ្នក​​​នេសាទ​​ខុស​​ច្បាប់​​ទាំង​​នោះ​។
ក៏ប៉ុន្ដែបញ្ហានេះ ត្រូវបាននាយរង​សង្កាត់រដ្ឋបាលជលផលកំពង់​​ប្រហុក លោក យុត តាន មិន​ទទួលស្គាល់​នោះទេ។
បើតាមអនុប្រធានការិយាល័សហគមន៏នេសាទ នៃនាយកដ្ឋានអភិវឌ្ឍន៏​សហគមន៏នេសាទ រដ្ឋ​បាល​​​ជលផល​​ក្រសួងកសិកម្ម លោក អៀម ម៉ាយ៉ុងរី ឲ្យ​ដឹង​ថា តាមច្បាប់រដ្ឋបាលជលផល អ្នក​​ស៊ី​សំណូក​ពី​ជន​​ប្រព្រឹត្ដ​ត្រូវ​មាន​ទោស​តាម​ច្បាប់​កំណត់ និង​ដក​ហូត​ដំណែង ឬ​​ព្រមាន​​តាម​​ច្បាប់​​រដ្ឋ​​បាល​ជលផល ៕

No comments:

Post a Comment

yes