អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឹទ្ធសភា លោកស្រី កែ សុវណ្ណរតន៏ អមដំណើរដោយថ្នាក់ដឹកនាំចលនាស្ត្រីរបស់គណបក្ស សម រង្ស៊ី មួយចំនួនទៀត កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរចុះទៅជួបសំណេះសំណាលជាមួយសមាជិក និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ឃុំ និងស្រុក ក្នុងខេត្តបន្ទាយមានជ័យ
ប្រមាណជាង១០០នាក់ ។
នៅក្នុងពិធីនេះ
លោកស្រី កែ សុវណ្ណរតន៍ បានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងសកម្មជនរបស់គណបក្ស សម រង្ស៊ី ទាំងអស់
នៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា នៅតាមបណ្តាខេត្តនិងរាជធានី នានានៅទូទាំប្រទេស ដែលបានប្រឹងប្រែងយ៉ាងសកម្ម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កាលទើបតែកន្លងផុតទៅបានជាង១ខែនោះ។
សកម្មភាពនេះ ក្នុងនាមលោកស្រី កែ សុវណ្ណរតន៏ ជាថ្នាក់ដឹកនាំរបស់គណបក្សសមរង្ស៊ី
លោកស្រីសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសកម្មជនទាំងគ្នា បើទោះបីលទ្ធផលបោះឆ្នោតមិនបានផ្តល់ឲ្យគណបក្សតាមការគ្រោងទុកយ៉ាងណា
ដែលទាំងអស់នេះដោយសារតែមានការរៀបចំ និងជាល្បិចកលខិលខូចរបស់ពួកគេដែលមានលក្ខណៈជាប្រព័ន្ធ
។
ក្នុងឱកាសនោះដែរ លោកស្រី កែ សុវណ្ណរតន៍
អគ្គលេខាធិការគណបក្ស ក៏បានលើកទឹកចិត្តបន្តឲ្យថ្នាក់ដឹកនាំ
និងសកម្មជនទាំងអស់ ត្រូវតែខិតខំបំពេញការងារទាំងនេះបន្ថែមទៀត
ពិសេសក្នុងឱកាសខាងមុខ គឺត្រូវធ្វើយ៉ាងណា ណែនាំប្រជាពលរដ្ឋឲ្យបានទៅចុះឈ្មោះ
ពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត និងត្រៀមឯកសារសំរាប់ការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ លោកស្រីបានបញ្ជាក់ថា មានតែការចុះឈ្មោះបោះឆ្នោតទេ ទើបអាចឲ្យប្រជាពលរដ្ឋ មានសិទ្ធិគ្រប់គ្រាន់ដើម្បីអាចបោះឆ្នោតបាន។
ដូចនេះដើម្បីឲ្យប្រជាពលរដ្ឋបានសម្តែងមតិតាមរយៈសន្លឹកឆ្នោត
ពួកគាត់ត្រូវតែទៅចុះ ឈ្មោះ បោះឆ្នោត ដែលនឹងចាប់ផ្តើមពីខែតុលាខាងមុខ។ការខកខាន
ក្នុងការជំរាបប្រជាពលរដ្ឋឲ្យទៅ
ចុះឈ្មោះបោះឆ្នោត
គឺជាការហុចឱកាសឈ្នះរួច
ជាស្រេចដល់គណបក្សកាន់អំណាច ដូចនេះការចុះឈ្មោះបោះឆ្នោតត្រូវបានគណបក្ស សម រង្ស៊ី ចាត់ទុកជាព្រឹត្តិការណ៏ដ៏សំខាន់ ដែលត្រូវតែមានការចូលរួមទាំងប្រជាពលរដ្ឋ
និងថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្ស សម រង្ស៊ី ។
ចំពោះការបោះឆ្នោតនាពេលកន្លងមក
លោកស្រី កែ សុវណ្ណរតន៏ បានធ្វើការកត់សំគាល់ ដោយបញ្ជាក់ថាមានភាពមិនប្រក្រតីច្រើន
កើតមានតាមបណ្តាខេត្តទាំងអស់។ ហើយជាមួយគ្នានោះគណបក្ស សម រង្ស៊ី បានដាក់ពាក្យប្តឹងជាច្រើនករណី ទៅកាន់ គ.ជ.ប ប៉ុន្តែត្រូវបានដោះស្រាយដោយមិនយុត្តិធម៌ លំអៀង និងភាគច្រើនត្រូវបានគ.ជ.ប ទាត់ចោលតែម្តង ។
លោកស្រីអគ្គលេខាធិការ កែ
សុវណ្ណរតន៏ ក៏បានចោទប្រកាន់ គ.ជ.ប ថាកំពុងអនុវត្តយុទ្ធ សាស្ត្រដើម្បីជួយការពារ
និងរកជ័យជំនះជូនគណបក្សកាន់អំណាច តាមរយៈការរៀបចំការបោះឆ្នោតរបស់ខ្លួន។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគណបក្ស សម រង្ស៊ី មានមោទនភាពចំពោះប្រជាពល
រដ្ឋដែលបានបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ។
បើទោះបីជាមានការរំខាន ការលុបឈ្មោះប្រជាពលរដ្ឋ
ជាប្រព័ន្ធប៉ុន្តែនៅតែមានប្រជាពលរដ្ឋយ៉ាងច្រើនបានបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ។
សម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបានគឺជាសម្លេង ដែលនៅសេសសល់ពីការលួចបន្លំ និងជាសម្លេងរបស់ពលរដ្ឋខ្មែរសុទ្ធសាធ
ផ្ទុយពីសម្លេងរបស់គណបក្សកាន់អំណាច បើទោះបីជាឈ្នះ
ក៏ឈ្នះដោយទុច្ចរិត មិនយុត្តិធម៌
ជាសម្លេងបំប៉ោង ដោយការលួចបន្លំជាដើម ។
ដូចនេះអ្វីដែលសមាជិករបស់គណបក្ស សម រង្ស៊ី ត្រូវធ្វើបន្ត គឺការណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនទៅចុះឈ្មោះថ្មី
និងប្រជាពលរដ្ឋដែលត្រូវបានគេលួច លុបឈ្មោះ
ក៏ត្រូវតែទៅចុះឈ្មោះឡើងវិញផងដែរ
លើសពីនេះក៏ត្រូវជួយតាមដានចំពោះសកម្មភាពរបស់ គ.ជ.ប ដើម្បីកាត់បន្ថយ
សកម្មភាពបំរើនយោបាយគណបក្សកាន់អំណាចធ្វើដោយស្ថាប័ននេះឲ្យបាន
ជាអតិបរមា។
នៅក្នុងឱកាសនោះផងដែរ លោកស្រី អគ្គលេខាធិការគណបក្ស សម
រង្ស៊ី កែ សុវណ្ណរតន៏ ក៏បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំគ្រប់រចនាសម្ព័ន្ធគណបក្សក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ក៏ត្រូវតែរួមគ្នាតាមដានមើលសកម្មភាពរំលោភជិះជាន់ធ្វើបាបដល់ប្រជាពលរដ្ឋ
ផងដែរពិសេសសកម្មភាពរំលោភដីធ្លីប្រជាពលរដ្ឋ។ ព្រោះគណបក្ស សម រង្ស៊ី
គឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដូចនេះនៅពេលដែលប្រជាពលរដ្ឋរងគ្រោះដោយការរំលោភដីធ្លី ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ីត្រូវតែចេញមុខធ្វើអន្តរាគមន៏ភ្លាមៗតាមផ្លូវច្បាប់ដល់ពួកគាត់ ។
សូមជំរាបផងដែរថា កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមកលោកស្រី កែ សុវណ្ណរតន៏ ក៏បានដឹកនាំ ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី មួយចំនួនចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ
និងសកម្មជនរបស់គណបក្ស សម រង្ស៊ី
ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផងដែរ។ ថ្នាក់ដឹកនាំដែលចូលរួមនៅក្នុងខេត្តកំពង់ស្ពឺរួមមាន លោក នុត រំដួល
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោកម៉ែនសុថាវរិន្ទ្រ
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ឡុង រី ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តក្រចេះ ។
គណបក្ស សម រង្ស៊ី
ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និង តែងតែចេញមុខការពារប្រជាពលរដ្ឋគ្រប់ពេលវេលានៅពេលដែលប្រជាពលរដ្ឋ
ត្រូវទទួលរងនូវ ការធ្វើបាបពីសំណាក់មន្រ្តីរបស់គណបក្សប្រជាជន ក្រុមហ៊ុន
និងឈ្មួញជាដើម ។ ព្រោះប្រជា ពលរដ្ឋភាគច្រើននៅក្នុងប្រទេសកម្ពុជា
គឺត្រូវទទួលរងនូវការរំលោភដីធ្លី ពីសំណាក់ក្រុមហ៊ុន ឬឈ្មួញដែលទទួលបានការសម្បទានពីរដ្ឋាភិបាល
ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ ប្រជាពលរដ្ឋនោះ ។ គណបក្ស សម រង្ស៊ី
ជាគណបក្សដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការការពារប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកំពស់កំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ដោយរកឈ្មួញល្អៗពីក្រៅប្រទេសចូលមកវិនិយោគនៅក្នុងស្រុក បង្កើនប្រាក់ចំណូលជូនប្រជា
ពលរដ្ឋ មិនចាំបាប់ប្រជាពលរដ្ឋធ្វើចំណាកស្រុកចេញទៅរកការងារធ្វើទាំងប្រថុយប្រថាននៅ
ក្រៅប្រទេស ។ រួមជាមួយនិងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ព្រោះថ្នាក់ដឹកនាំរបស់
គណបក្ស សម រង្ស៊ី គឺជាអ្នកដែលមានជំនាញខាងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ មិនមែនដូច
រដ្ឋាភិបាលសព្វថ្ងៃដែលអសមត្ថភាព គ្រានជំនាញពិតប្រាកដ
ក៏ដូចជាគ្មានលទ្ធភាពក្នុងការរកការងារឲ្យប្រជាពលរដ្ឋធ្វើ ។
សូមចូលរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីអនាគត់របស់អ្នក និងប្រទេសជាតិ
បោះឆ្នោតជូនគណបក្ស សម រង្ស៊ី ទាំងអស់គ្នានៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កុំបីខាន
៕
No comments:
Post a Comment
yes