សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

លោក នេត សាវឿន សូមមើលស្នងការ និងស្នងការរង ខេត្តរតគិរី ដែលបានឃុំឃិតគ្នាបើកដៃឲ្យមានទំនិញខុសច្បាប់ហូរចូលមកយ៉ាងពេញបន្ទុក


បើតាមសេចក្តីរាយាការណ៏ពីខេត្តមណ្ឌលគិរីមកបានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​នេះ បាននិងកំពុង​តែកើតមាន​ពេញបន្ទុក និងយ៉ាង​អនាធិបតេយ្យ​ហើយ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធណា​យកចិត្តទុកដាក់​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ

ប្រភពបានបន្តរទៀតថាទាំងនេះគឺបណ្តាលមកពី ឈ្មួញ​ទាំងនោះ ​បាន​ស្គាល់ចិត្តស្គាល់ថ្លើម​សមត្ថកិច្ច​ប្រចាំខេត្ត​មណ្ឌលគិរីច្បាស់​ដូច​ថ្ងៃ​រះមកពីកើត ​ទើបបានជា​ពួកគេ​មានកាស​ចែក រំលែក​ផលប្រយោជន៏ដែល​បានមកពី​អំពើ​ល្មើសច្បាប់​ឲ្យ​ទៅ​ក្រុមមន្ត្រី​ទាំងនោះ ដើម្បីកុំ​ឲ្យ​មក​រំខាន​មុខរបរ រកស៊ី​របស់​ពួកគេ​។​

​សេចក្តីរាយការណ៍បាន​ឲ្យ​ដឹងថាទៀតថា សមត្ថកិច្ច​នគរបាល​ប្រចាំខេត្ត​មណ្ឌលគិរី ក្រោម​ការដឹកនាំ​របស់​លោក ញ៉ែម វ៉ាន់​នី គឺមាន​ភាព​ធូររលុងជាខ្លាំង ព្រោះពួកគេខំ​ប្រឹងតែ​ប្រមូល​លាភ សក្ការៈ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​តាម​ជំនាញ​តែប៉ុណ្ណោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ការរកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​ទាំងអស់នោះឡើយ


គួរជំរាបជូនផងដែរថា លោក ញ៉ែម វ៉ាន់​នី បាន​បើកភ្លើង​ខៀវ​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ក្នុងការ​ស្វែងរក​ផលប្រយោជន៍​មក​ចែកគ្នា​ដោយមិនអ្វីខ្វល់ពីការរិះគន់ពីសំណាក់ប្រជា ពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី នេះឡើយ ដូច្នេះមន្ត្រីថ្នាក់លើសូមជួយបើកភ្នែកមើលទង្វើរបស់ លោក ញ៉ែម វ៉ាន់នី ផងបើមិនដូចនេះទេភាពអណាធិបតេយ្យនៃការនាំទំនិញខុសច្បាប់នៅក្នុង ខេត្តភូមិភាគឥសាន្តមួយនេះពិតណាស់មិនយូរនោះទេ និងរីកដូចផ្សិតគ្រប់ទីកន្លែងជាក់ជាមិន​ខាន

​ជាក់ស្តែង​លោក សូ សុវណ្ណ ដែល​គេ​ស្គាល់​ថា ជា​ស្នងការរង​នគរបាល​ប្រចាំខេត្ត​មណ្ឌលគិរី ទទួលបន្ទុក​ផ្នែក​ព្រំដែន និង​ប្រឆាំង​បទល្មើស ក៏​កំពុងតែ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​របស់ខ្លួនណាស់​ផងដែរ ដោយគេមិនដឹងថា​តើលោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​បានដឹង​ឬមួយក៏​អត់​នោះទេ​។ សូមជំរាបជុនផងដែរថា បច្ចុប្បន្ននេះ​លោក សូ សុវណ្ណ បាន​ក្តោប​យ៉ាង​ណែន​ពេញដៃ​នូវ​រាល់​ប្រភព​នៃចំណូល​សេដ្ឋកិច្ច​ទាំងអស់នៅ​ទូទាំង​ខេត្តមណ្ឌលគិរីនេះ តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិត​របស់ខ្លួន​ឲ្យ​ចុះ​ដាក់​កុងត្រូលជជុះ និង​ល្បាត​តាម​ដងផ្លូវ​យ៉ាង​ប្រសេចប្រសាច​ដើម្បីផលប្រ យោជន៏របស់គេ ។

គួរ​បញ្ជាក់ជូន​ផងដែរ​ថា ទាំង​ការដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ២​ រហូតដល់​ឈើ​ប្រណីត គ្រឿងសង្ហារិម សូម្បីតែ​ឈើ​គ្រឿងផ្ទះ​ដែល​ប្រជាពលរដ្ឋ​ទិញ​ពី​តាម​ដេប៉ូ​យកទៅ​ធ្វើ​ផ្ទះ​ក៏​រង​នូវ​ការ​គំរាមពីពួកគេ និងគាប​ជំរិត​បង្ខំ​ឲ្យប្រជាពលរដ្ឋ​បង់ប្រាក់​តាមតែ​អំពើ​ចិត្ត​របស់​ខ្លួនផងដែរ ក្រោម​ការបង្គាប់បញ្ជាពីសំណាក់លោក សូ សុវណ្ណ ស្នងការរងខេត្តរតនគិរី ។ វត្តមាន​នគរបាល​សេដ្ឋកិច្ច​ប្រចាំខេត្ត​មណ្ឌលគិរី នៅតាម​ដងផ្លូវ​មិនមែន​ដើម្បី​បង្ការ​បង្ក្រាប​បទល្មើស​ដែល​កំពុងតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​នោះទេ​គឺ​ពួកគេ​ចុះទៅ​ប្រមូល​ផលប្រយោជន៍​សេដ្ឋកិច្ច​យកមក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​របស់ពួកគេដែលផ្ទុយ​ពីបទ​បញ្ជា​របស់​ថ្នាក់លើ ​។
ជាមួយគ្នានោះលោក សូ សុវណ្ណ មានពេលខ្លះ​ក៏ត្រូវ​មន្ត្រី​តូចតាច​រិះគន់​ពី​ការបង្កើត​ឲ្យ​មាន​ភាព​អសកម្ម​បក្ខពួកនិយម និង​អំពើពុករលួយ ​គ្មានការ​​អៀនខ្មាសផងដែរ ការរិះគន់នេះគឺបណ្តាល មកពីការចែកប្រាក់ទាំងនោះមិនបានស្មើភាពគ្នា​។ មន្ត្រីនគរបាល​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី គឺខ្លាច​អំណាច​របស់លោក សូ សុវណ្ណ ជាង​លោក ញ៉ែម វ៉ាន់​នី ដែលជាស្នងការទៅទៀត​ដោយសារតែ​លោក ញ៉ែម វ៉ាន់​នី ធូររលុង ឬ​ផ្តល់​សិទ្ធិអំណាច​ក្នុងការ​ប្រមូល​លុយ​ឲ្យ​លោក សូ សុវណ្ណ ខ្លាំងពេក​។​

ដូចនេះលោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិគួរតែចាត់វិធានការជាបន្ទាន់ដើម្បីកុំឲ្យ លោក ញ៉ែម វ៉ាន់នី និងលោក សូ សុវណ្ណ ធ្វើអ្វីៗតាមតែអំពើចិត្តរបស់គេទៀត និងសូមឲ្យ​មន្ត្រីនគរបាល​គ្រប់​ជាន់ថ្នាក់​កែប្រែ​សកម្មភាព​ខុសឆ្គង​រប​ស់​ខ្លួន​ឡើងវិញ ហើយ​បញ្ចប់​រាល់​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ និង​ត្រូវ​ដកខ្លួន​ចេញពី​អំពើ​ល្មើសច្បាប់​ដូចជា​ការរក​ស៊ី​ដឹកជញ្ជូន​ឈើ ឬ​ឃុបឃិត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ទំនិញ​ឆ្លងកាត់​ព្រំដែន​ដោយខុសច្បាប់។ ហើយប្រសិនបើលោក នេត សាវឿន មិនចាត់វិធានការឲ្យបានទាន់ពេលវេលាទេនោះ ច្បាស់ណាស់លោក សូ សុវណ្ណ កាន់​តែ​បានដៃធ្វើ​អ្វីៗ​គ្រប់យ៉ាង​ ដើម្បីប្រមូល​លាភសក្ការៈ​យកមក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន បន្ថែបពី លើនូវទង្វើរបស់គេដែលបានធ្វើសព្វថ្ងៃនេះជាក់ជាមិនខាន​។​

​សូមបញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​ខេត្តមណ្ឌលគិរី មាន​សក្តានុពល​សេដ្ឋកិច្ច​ជាច្រើន​ដែល​អាច​
លោកធ្វើឲ្យស្នងខេត្ត ញ៉ែម វ៉ាន់នី ជាពិសេសលោក សូ សុវណ្ណ ស្នងការរងក្វាករប្រមូល​​លុយ​
ដាក់ចូលក្នុង​ហោប៉ៅ​របស់ខ្លួន ដែលមាន​ដូចជា​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ការដឹកជញ្ជូន​ប្រេងសាំង​ ក៏ដូចជា​ទំនិញគេចពន្ធ​ឆ្លងកាត់​ព្រំដែន​

គណបក្ស សម រង្ស៊ី នៅពេលជាប់ឆ្នោតគ្រប់គ្រងអំណាចហើយនោះ គណបក្សនិងចាត់វិធានការ លប់បំបាត់ឲ្យអស់នូវមន្រ្តីពុករលួយខិលខូចទាំងនេះ ហើយនិងតម្រូវឲ្យមន្រ្តីជំនាញទាំងនោះគោ រពច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីប្រមូលថវិការយកមកចាត់ចែងឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បី​ធ្វើឲ្យកំណើនសេដ្ឋកិច្ចមានភាពរីកចំរើននិងប្រសើរឡើងនៅក្នុងប្រទេស ៕

No comments:

Post a Comment

yes