សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

វៀតណាមកាត់ទោសពលរដ្ឋ ៦ រូបពីបទ នាំមនុស្សឆ្លងដែនទៅអូស្ត្រាលី

លោក ង្វៀង ដិន ចៀង (កណ្ដាល) និងបក្សពួករបស់ខ្លួន ។

ពលរដ្ឋវៀតណាម ៦ នាក់ ធ្លាប់ចាត់តាំងនាំមនុស្ស ឆ្លងសមុទ្រចេញទៅប្រទេសអូស្ត្រាលី ត្រូវបានតុលាការ ប្រជាជនខេត្តបារៀ – វុងតាវ [អូរកាប់] ប្រកាសសាលក្រមឲ្យជាប់គុកពី ៣ ដល់ ៦ ឆ្នាំ កន្លះ ។ នេះបើយោង តាមទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ ប្រភពពីក្រុមអ្នកច្បាប់វៀតណាម កាលពីថ្ងៃទី ២៨ ខែមិថុនា ម្សិលមិញនេះ ។
តាមប្រភពព័ត៌មានក្នុងស្រុកមេក្លោងនៃក្រុមនេះ គឺលោក ង្វៀង ដិន ចៀង អាយុ ៤៨ ឆ្នាំ ដែល បានសហការ ជាមួយបក្សពួករបស់ខ្លួន ធ្វើសកម្មភាពនេះ ចាប់ទាំងពីខែឧសភា ឆ្នាំ ២០១០ ដល់ ខែមេសា ឆ្នាំ ២០១១ បាននាំមនុស្សដោយកប៉ាល់ចេញ ទៅប្រទេសអូស្ត្រាលីចំនួន ៣ ជើង ។ មនុស្ស ១២៤ នាក់ដែលបានទៅដល់ អូស្ត្រាលី ត្រូវបានគេចាប់ដាក់នៅជុំរុំជនភៀសខ្លួន និងក្រៅ ពីនេះត្រូវបានបញ្ជូនត្រឡប់មកវៀតណាមវិញ ។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ប្រភពពីកាសែត ថាន់ណៀង (báo Thanh Niên) ថា មនុស្ស ដែលបាន ឆ្លងដែនត្រូវផ្ដល់ ប្រាក់ចំនួន ១៥០ លានដុងវៀតណាម (ប្រហែល ៥.៦០០ euro) ។
កាសែតនេះបានរាយការណ៍បន្ថែមទៀតថា លោក ង្វៀង ដិន ចៀង ត្រូវកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំ និង ៥ ខែ ។ ជនជាប់ចោទ ក្រៅពីនេះ រួមមាន លោក ង្វៀង វ៉ាំង តង (Nguyễn Văn Toán ) ជាប់ គុក ៦ ឆ្នាំ , លោក ង្វៀង វ៉ាំង ស៊ើង (Nguyễn Văn Sơn) ៥ ឆ្នាំ , លោក ត្រឹង វ៉ាំង ខាន់ (Trần Văn Khanh) ,លោក ហ្វាង វ៉ាំង ទែ ( Hoàng Văn Thể) និង លោក ត្រឹង វ៉ាំង មិន (Trần Văn Minh) អ្នក ទាំង នេះជាប់គុក ៣ ឆ្នាំ ។
ប្រភពពីកាសែត ឡាវដុង (Lao Động) បានរាយការណ៍ថា ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១២ នគរ បាលខេត្តបារៀ – វុងតាវ ចាប់បានមនុស្ស ២៨ នាក់ ដែលកំពុងលាក់ខ្លួននៅក្នុងកប៉ាលខ្នាតមធ្យម ដើម្បីរៀបចំ បញ្ជូនទៅកប៉ាលនាំត្រី នឹងចេញដំណើរ ទៅប្រទេសអូស្ត្រាលី ។ ពួកគេបានសារភាពថា ម្នាក់ៗបានបង់ប្រាក់ ប្រហែល ១០.០០០ euro ដោយក្ដីសង្ឃឹមថា នឹងរកឃើញនូវ «ជីវិតថ្មីមួយ ដែលប្រសើរជាងមុន» ។
ទីភ្នាក់ងារព័ត៌មានបារាំងបានកត់សម្គាល់ថា នៅវៀតណាមទោសឆ្លងដែនខុសច្បាប់អាចជាប់គុក ពី ២ ដល់ ៥ ឆ្នាំ តែមានមនុស្សជាច្រើន នៅតែរកវិធីដើម្បីភៀសខ្លួនចេញទៅប្រទេសក្រៅ ព្រោះមានបញ្ហាលំបាល ខាងសេដ្ឋកិច្ច ៕

No comments:

Post a Comment

yes