សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

លោក ជា មុនី គ្រោង​ដឹកនាំ​កម្មករ​ជាង ៤៧ ម៉ឺន​នាក់ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​កម្មករ​

 ដោយ: លីនណា


ភ្នំពេញ: ​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ដឹកនាំ​កម្មករ កម្មការិនី ប្រមាណ ៤៧ ម៉ឺន​នាក់ ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ កម្មការិនី បន្ទាប់ពី​មិន​ការឆ្លើយតប​នូវ​រាល់​សំណើរ ដែល​ដាក់ជូនទៅ​រាជរដ្ឋាភិបាល​។​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា (FTUWKC) បាន​ជូនដំណឹង​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្ដីពី ការដឹកនាំ​កម្មករ និយោជិត​បម្រើ​ការងារ​នៅតាម​បណ្ដា​ក្រុមហ៊ុន​រោងចក្រ សហគ្រាស ធ្វើ​កូដកម្ម មិន​ចូលធ្វើការ​ទូទាំងប្រទេស នៅ​ខែសីហា ឆ្នាំ​២០១២​ខាងមុខនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក ជា មុនី ចេញ​នៅ​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១២​។​

​នៅក្នុង​លិខិត លោក ជា មុនី បាន​លើកឡើងថា កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​លិខិតផ្លូវការ​ជូន​លោ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ ស្នើសុំ​ឲ្យ​មានការ​ពិគ្រោះ​យោបល់ និង​សម្រេច​ផ្ដល់ប្រាក់​សម្រាប់​ការធ្វើដំណើរ​ចំនួន​យ៉ាងតិច ១០​ដុល្លារ​អាមេរិក ក្នុង​ម្នាក់​ក្នុង​១​ខែ ប្រាក់​សម្រាប់​ការ​ស្នាក់នៅ​ចំនួន ១០ ដុល្លារ​អាមេរិក ក្នុង​ម្នាក់ ក្នុង​១​ខែ និង​ប្រាក់រង្វាន់​ការងារ​ទៀងទាត់​ចំនួន ១០ ដុល្លារ​អាមេរិក ក្នុង​ម្នាក់ ក្នុង​១​ខែ ជូន​កម្មករ និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​។ ប៉ុន្តែ​គិត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ កម្មករនិយោជិត មិនទាន់​ទទួលបាន​នូវ​ការដោះស្រាយ​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​នៅឡើយ​។​


​ក្នុង​លិខិត លោក ជា មុនី បាន​បញ្ជាក់ថា “​ដូច្នេះ​ប្រសិនបើ​គណៈកម្មការ​ប្រឹក្សា​ការងារ មិន​ធ្វើការ​ពិគ្រោះ​យោបល់ និង​សម្រេច​ផ្ដល់ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​ដល់ក​ម្មករ និយោជិត ត្រឹម​ខែសីហា ឆ្នាំ​២០១២ ខាងមុខនេះ​ទេ សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ចិត្ត នឹងធ្វើ​ការដឹកនាំ​កម្មករ និយោជិត​បម្រើ​ការងារ នៅតាម​បណ្ដា​ក្រុមហ៊ុន​រោងចក្រ សហគ្រាស ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ​ទូទាំងប្រទេស ដើម្បី​ជំរុញ​ឲ្យ​គណៈកម្មការ​ប្រឹក្សា​ការងារ​ធ្វើការ​ពិគ្រោះ​យោបល់ និង​សម្រេច​ផ្ដល់ប្រាក់​”​។​

​នៅ​រសៀល​ថ្ងៃទី​២២ ខែមិថុនា នេះ លោក ជា មុនី បាន​មានប្រសាសន៍ថា លិខិត​របស់លោក​ខាងលើនេះ មិន​ត្រូវបាន​ក្រសួងមហាផ្ទៃ ទទួលយក​ទេ​។ 

​លោក​ជា​មុនី បញ្ជាក់ថា “​គម្រោង​ដឹកនាំ​កម្មករ កម្មការិនី ធ្វើបាតុកម្ម​ខាងមុខ មាន​ចំនួន​ជាង ៤៧ ម៉ឺន​នាក់ ដើម្បី​ប្រយោជន៍​កម្មករ​ទូទៅ​”​។​

​លោក​បានលើកឡើង​ពី​គោលបំណង​ពី​ការធ្វើ​កូដកម្ម​នេះ​ថា ឲ្យ​ថៅកែ​រោច​ក្រ​ផ្ដល់​ថ្លៃ​បាយ ថ្លៃ​ធ្វើដំណើរ ថ្លៃ​ស្នាក់នៅ និង​ថ្លៃ​ប្រាក់រង្វាន់​ការងារ ពីព្រោះ​កន្លងមក លោក​ធ្លាប់បាន​ធ្វើលិខិត​ស្នើសុំ​សម្ដេច​តេ​ជោ ហ៊ុន សែន អត់​ឃើញ​រដ្ឋាភិបាល​ធ្វើការ​ឆ្លើយតប​ទេ ទើប​លោក​សម្រេចចិត្ត​ដឹកនាំ​កម្មករ កម្មការិនី ធ្វើបាតុកម្ម​។​

​មិនទាន់មាន​ប្រតិកម្ម​បែបណា​ពី​មន្ត្រី​រដ្ឋាភិបាល​នៅឡើយ​ទេ ជុំវិញ​សេចក្តីប្រកាស​របស់លោក​ជា​មុនី​។ កម្មករ​កាត់ដេរ​សព្វ​ថ្ងៃ មាន​ប្រាក់ខែ​ទាប​បំផុត ៦១ ដុល្លារ​អាមេរិក​៕​

No comments:

Post a Comment

yes