សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 22, 2012

IRI សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា បង្កើត​កម្មវិធី "​អ្នក​បន្តវេន​"

Give our kids a better deal
ដោយ: លីនណា

ភ្នំពេញ: ​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ដល់​យុវជន ដើម្បី​បង្ហាញ​ពី​ដំណោះស្រាយ​របស់ខ្លួន វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ( International Republican Institute ) និង​ទូរទស្សន៍​ជាតិ​កម្ពុជា TVK បាន​បង្កើត​កម្មវិធី "​អ្នក​បន្តវេន​" ដែល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ចន្ទ ទី​២៥ ខែមិថុនា ឆ្នាំ​២០១២ នា​សប្ដាហ៍​ក្រោយនេះ វេលា​ម៉ោង ៨ និង ៤៥​នាទី ដល់​ម៉ោង ៩ និង ៤៥​នាទី​យប់​។ 

​សេចក្តីប្រកាស បាន​លើកឡើងថា ក្នុង​វគ្គ​ទីមួយ នៃ​កម្មវិធី​នេះ វាគ្មិន​ទាំង ៦​នាក់ ជា​ជន​យុវជន តំណាង​ឲ្យ​គណបក្សនយោបាយ ដែលមាន​អាសនៈ​នៅ​រដ្ឋសភា ចំនួន ៥ គណបក្ស និង​យុវជន​ម្នាក់ មកពី​ស្ថាប័ន​ឯករាជ្យ​។ ក្រុម​វាគ្មិន​វ័យក្មេង​ទាំងនោះ​នឹង​ពិភាក្សា​លើ​ប្រធានបទ "​ការកសាង​ផ្លូវ​ទៅ​ទីជនបទ​"​។​

​លោក ព្រំ សិលា មន្ត្រី​ទំនាក់ទំនង របស់​អង្គការ​អាមេរិក IRI បាន​ឲ្យ​ដឹងថា “​កម្មវិធី​អ្នក​បន្តវេន​នេះ នឹងត្រូវ​ធ្វើការ​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង​រយៈពេល ១០ សប្ដាហ៍ ហើយ​ក្នុង​មួយ​សប្ដាហ៍ គឺ​យើង​ចែកចេញជា ១០ ប្រធានបទ​ផ្សេងៗ​គ្នា​”​។​


​លោក​បាន​ឲ្យ​ដឹងថា វាគ្មិន​សរុប​ចំនួន ៣៥​រូប នឹង​ចូលមក​បង្ហាញ​អំពី​ដំណោះស្រាយ​របស់ខ្លួន ក្នុង​វគ្គ​ទាំង​១០ នៃ​កម្មវិធី​អ្នក​បន្តវេន​។ វាគ្មិន​ចំនួន ៦ នាក់ ដែល​ចូលរួម​ពិភាក្សា​ក្នុង​វគ្គ​នីមួយៗ នៃ​កម្មវិធី​អ្នក​បន្តវេន ជា​យុវជន​តំណាង​គណបក្សនយោបាយ​នានា និង​មកពី​អង្គការ​សង្គម​ស៊ីវិល​។​

​លោក សិលា បាន​បញ្ជាក់ថា “​កម្មវិធី​អ្នក​បន្តវេន ជា​កម្មវិធី​ទូរទស្សន៍ លើកដំបូង នៅ​ប្រទេស​កម្ពុជា ដែល​ផ្ដល់ឱកាស​ឲ្យ​អ្នកដឹកនាំ​វ័យក្មេង ដែលមាន​សមត្ថភាព​ចែករំលែក​បទពិសោធន៍ និង​បង្ហាញ​អំពី​ដោះស្រាយ​ផ្សេងៗ ទាក់ទង​នឹង​ក្ដីកង្វល់​ចម្បង​របស់​ប្រជាជន តាមរយៈ​ការពិភាក្សា​”​។​

​សូមជម្រាបថា កម្មវិធី​អ្នក​បន្តវេន​សហការ​ផលិត​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) និង​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​អាមេរិក ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID)៕​

CEN

No comments:

Post a Comment

yes