សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ប្រតិ​កម្ម​នឹង​ការ​រិះ​គន់​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ


លោក​នាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន ប្រតិ​កម្ម​នឹង​ការ​លើក​ឡើង​របស់​អង្គ​ការ​​សិទ្ធិ​​មនុស្ស​អន្តរជាតិ ដែល​​រិះ​គន់​​ការ​កាន់​តំណែង​ជា​​​នាយក​រដ្ឋ​​​មន្ត្រី​​​បាន​យូរ ​បើ​ទោះ​ជា​មាន​​ការ​តិច​​ទៀន​​ច្រើន​​​ពី​រឿង​ពុករលួយ និង​រំលោភ​​សិទ្ធិ​​មនុស្ស។
ថ្លែង​​​នៅ​​ក្នុង​​ពិធី​​បើក​​ការ​​ដ្ឋាន​​ផ្លូវ​​ជាតិ​លេខ​៥៦ នៅ​​ខេត្ត​​បន្ទាយ​​មាន​​ជ័យ​ កាល​​​ពី​​ថ្ងៃ​​ព្រហស្ប​តិ៍​​​​ លោក​​​នា​​​​យក​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ក្រោម​ការ​ដឹ​ក​នាំរ​បស់​លោ​ក​កន្លង​​មក លោក​​បាន​កសាង​​ហេដ្ឋា​រ​​ច​​នា​​ស​​ម្ព័ន្ធ​នានា ​​ដែលត្រូវ​បំផ្លាញ​ដោយ​សង្គ្រាម​នោះ​ឡើង​វិញ ដែល​​​ធ្វើ​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ច្រើន​​លើស​​​លុប​​​បោះ​​​ឆ្នោត​​​ គាំ​​​ទ្រ​គ​​ណ​​​​​បក្ស​​លោ​ក​​​ឲ្យ​​​ដឹក​​​​​​នាំប្រទេស​​រហូត​ជិត​​៣០​​ឆ្នាំ​​នេះ​ ​(២៧ឆ្នាំ) ៖”​ការ​​បណ្ដុះ​បណ្ដាល​ធន​​ធាន​មនុស្ស​របស់​យើង​ ដែ​ល​ជា​អាទិ​ភាព​​​នៃ​​នយោ​បាយ​​របស់​រដ្ឋាភិបាល​ ហើយ​និយាយ​តែ​មួយ​​បែប​របស់​ខ្ញុំ​ ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ​១៩៨៧​​ បាន​សេចក្ដី​ថា​​​​មក​ដល់​ពេល​នេះ​​ ២៥​ឆ្នាំ​​​​ នៅ​តែ​ត្រឹម​ត្រូវ​ ហើយ​ថ្ងៃ​នោះ ប្រេដ​ អាដាម ​គេ​សរសេរ​ អាក្រក់ គេ​យក​ទៅ​ចុះ​​​អា New York Time គេ​ថា​ ហ៊ុន សែន​ ជា​មួយ​នឹង​​ ១ម៉ឺន​ថ្ងៃ​​ ខ្ញុំ​ដំបូង​អត់​ដឹង​ដែរ ថា ១ម៉ឺ​ន​​ថ្ងៃ​ស្អី ១ម៉ឺន​​ថ្ងៃ​ហ្នឹង​​​គេ​គន់គូ។ ឥឡូវ​​ហ្នឹង​​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​រស់​បាន​​ជាង​២ម៉ឺន​ថ្ងៃ​​ហើយ​ បាន​សេច​ក្ដី​ថា​ ១ម៉ឺន​ថ្ងៃ​គឺជា​ថ្ងៃ​​ ២៧​ឆ្នាំ​នៃ​ការធ្វើ​នាយក​រដ្ឋ​មន្ត្រី គេ​​ហៅ​​ថា ពួក​​នៅ​ក្នុង​ក្លឹប​​មួយ​ម៉ឺន​ថ្ងៃ​​ ហើយ​ក្មេង​ជា​ង​គេ​ទៀត។ បើ​មិន​ក្មេង​ម៉េច​ បើ​ធ្វើ​ពី​​ក្មេង​វី ឲ្យគ្នា​​​ចាស់​ទៅ​ណា ហើយ​ស្មាន​តែ​ចង់​​ចាស់ណាស់​"​។​

ប្រ​តិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន បាន​ធ្វើ​ឡើងដោយឆ្លើយត​​ប​នឹង​​ការ​រិះ​​គន់​ខ្លាំងៗ ពី​នាយក​ប្រចាំ​តំបន់​រ​ប​ស់អ​ង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស អន្តរ​ជាតិ គឺលោក ប្រេត អា​​ដាម (brad Adams)។ លោក ប្រេត អា​​ដាម ​បានបញ្ចេញ​អត្ថ​បទ​រិះគន់​មួយនៅពេលថ្មីៗនេះ ក្រោម​ចំណងជើងថា មួយម៉ឺនថ្ងៃ​នៃ ការ​កាន់​​អំណាច​របស់​​លោក​ ហ៊ុន សែន។ ​អត្ថបទដែល​ត្រូវ​បាន​​ចុះ​ផ្សាយ​​ដោយ​​សារ​ព័ត៌​​​មានល្បីៗលើ​ពិភពលោកនោះ បានរិះគន់​ចំៗ ពីការ​រំលោភ​សិទ្ធិ​​មនុស្ស អំពើ​​ពុក​រលួយ បក្ស​ពួក​​និយម ការ​​ជ្រៀត​ជ្រែក​​លើ​ប្រព័ន្ធ​​តុលាការ និង​​ការ​គៀប​សង្កត់​លើ​​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ជា​ដើម។
អ្នកវិភាគ​នយោបាយមួយ​រូប លោក​បណ្ឌិត សុខ ទូច មានប្រសាសន៍ថា កាវាយ​​តម្លៃ​​របស់​​លោក ​​​​ប្រេត អាដាំ មិន​ទាន់​គ្រប់​ជ្រុង​​ជ្រោយ​​ទេ ដោយ​សារ​ការ​ដឹក​​​​នាំ​​​​​​នៅ​កម្ពុជា ខុស​​ពី​ការ​ដឹកនាំ​​នៅ​​មជ្ឈឹម​​​បូព៌ា ដែល​​​ពលរដ្ឋ​ធ្វើ​​បាតុ​កម្ម​​ទម្លាក់ ៖ “មជ្ឈឹម​បូព៌ា​អត់មាន​បោះឆ្នោត​ទេ តែ​បើ​ប្រៀប​ធៀប​ជា​មួយប្រ​ទេស​​​ប្រ៊ុយ​ណេ ប្រ៊ុយ​ណេ​អំណាច​​ចាស់​វស្សា​ដូចគ្នា ប៉ុន្តែអំណាចគឺ​កើតចេញមក​​ពី​ការ​បោះ​ឆ្នោត ហើយ​អ្វី​ដែល​កើត​ចេញ​ពី​អំណាចរបស់​ សាដាម ហ៊ូសេន របស់ស៊ីរី របស់​នេះ​ទាំង​អស់​ គឺ​ជា​អំណាច​កើត​ចេញ​ពី​រដ្ឋ​ប្រ​ហារ ហើយ​មិន​បោះ​ឆ្នោត​ តែ​អានេះ​​គេ​បោះឆ្នោត​​នៅ​ឆ្នាំ​១៩៩៣ រហូត​ដល់​​២០១២​នេះ គឺ​គេ​បោះឆ្នោត ដូច្នេះ​យើង​ប្រៀប​ធៀប​អញ្ចឹង​អត់​ត្រូវ​ទេ”។
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​អតីត​កម្មាភិ​បាល​ខ្មែរ​​ក្រ​​ហម ប៉ុន្តែ​លោក​ជា​ឥស្សរ​ជន​ម្នាក់ ក្នុង​ចំណោម​ឥស្សរ​ជន​ច្រើន​ទៀត បាន​ដឹក​នាំ​កម្លាំង​ទ័ព តស៊ូ ក្រោម​ការ​​ជួយ​​គាំ​ទ្រ​​ដោយ​​ទ័ព​​វៀត​​ណាម បាន​ផ្ដួល​រំលំ​របប​ខ្មែរ​​ក្រ​ហម នៅ​ថ្ងៃ​៧​មករា​​ឆ្នាំ១៩៧៩ ហើយ​ក្រោយ​មក លោក​បាន​ក្លាយ​​ជា​​ឧប​នាយក​​រដ្ឋ​មន្ត្រី និង​​ជា​​រដ្ឋ​​មន្ត្រី​​ក្រសួង​​ការ​​បរទេស​នៃ​របប​ប្រជា​មានិត្យ​កម្ពុជា ដោយ​ការ​លើ​កបន្ទុប​របស់​ក្រុង​​ហា​​ណូយ។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការដឹកនាំ​របស់​រដ្ឋាភិ​បា​ល​​សព្វថ្ងៃមា​ន​លក្ខណៈ​ល្អ​មួយចំ​នួន ប៉ុន្តែ​លោក​ថា ការ​គំរាម​កំហែង​​​ទៅ​លើ​គណបក្ស​ប្រ​ឆាំង និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​នៅ​តែ​កើត​មាន​មិន​អាច​ប្រកែក​បាន ៖ “របៀប​គ្រប់​គ្រង​ហ្នឹង ហើយ​មធ្យោបាយ​គ្រប់​គ្រង ដូចជា​វិធាន​ការ​តទល់ ឬក៏​ធ្វើ​អោយ​ខាង​អ្នក​​​​​ប្រ​ឆាំងហ្នឹង​ទន់​ខ្សោយ ឬ​ក៏​បំបិទ​មាត់​អ្នក​ប្រ​ឆាំង ឬក៏​បង្ក្រាប​​អ្នក​ប្រ​ឆាំង គេ​ឃើញមាន​អញ្ចឹង​​មែន”។
លោក​នាយក​​រដ្ឋ​​មន្ត្រី ហ៊ុន សែន បាន​​បាត់​​​​បង់​​​អំណាច​​​​​​ម្ដង​​​រួច​ហើយ បន្ទាប់​​ពី​​ការ​​បោះ​​ឆ្នោត​ជាតិ​​អាណត្តិ​​ទី​១ ​ឆ្នាំ​​​១៩៩៣ ប៉ុន្តែ​​​ក្រោម​​​​ការ​​សម្រប​​សម្រួល​របស់​​អតីត​ព្រះ​មហា​ក្សត្រ សម្តេច​សីហនុ បានផ្តល់​អំណាចឲ្យ លោក​ ហ៊ុន សែន ត្រូវ​បាន​តែង​តាំ​​ង​​​​ជា​​នាយក​រដ្ឋ​មន្ត្រី​ទី​២ បន្ទាប់​ពី​​សម្ដេច​​ក្រុម​​ព្រះ៕

No comments:

Post a Comment

yes