សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

កម្ពុជាប្រតិកម្ម​​តបនឹង​ការចោទប្រកាន់​របស់​លោក ​ប្រេត អាដាម



ភ្នំពេញ៖ ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់លោក​ប្រេត អាដាម ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការសិទ្ធិមនុស្ស ឈ្មោះ Human Right Watch ដែលមាន​មូល​ដ្ឋា​នៅ​ទីក្រុង​ឡុង​ដ៏ ប្រទេស​អ់​គ្លេ​ស​ដែលថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាន់អំណាច​យូរ និង​ផ្តាច់ការ លោក កែវ រ៉េមី​បាន​បដិសេធ និង​ចាត់ទុកថា​នេះ​ជាការ​វាយប្រហារ​ដែល​ប​ម្រើ​ឲ្យ​នយោបាយ។
លោក កែវ រ៉េមី អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើ​សន្និសីទ​ការ​សែទ​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅ​ ទីស្តីការគណៈរដ្ឋមន្ត្រី ដោយបាន​ច្រានចោល​ការចោទប្រកាន់រ​ប​ស់លោក ប្រេន អាដាម ដែល​បាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា បាន​កាន់អំណាច​ផ្តាច់ការ និង​កាន់អំណាច​យូរ។ លោក កែវ រ៉េមី មានប្រសាសន៍ថា ការចោទប្រកាន់​របស់​លោក អាដាម​នេះ ធ្វើឡើង​គ្រាន់តែ​ជាការ​សងសឹក​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​កម្ពុជា​វឹកវរ​ទៅរក​ភាព​អន្តរាយ។



លោក​កែវ រ៉េមី​ពន្យល់ថា កម្ពុជា​ប្រកាន់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​ការបោះឆ្នោត។ គណបក្ស​ឈ្នះឆ្នោត​ជា​អ្នក​ជ្រើសរើស​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​សុំ​ការទុកចិត្ត​ពី​រដ្ឋសភា ហើយ​របប​សភានិយម​គ្មាន​ការកំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ទេ។ លោក​បន្តថា កម្ពុជា​ក៏មាន​សេរីភាព​សារព័ត៌មាន​សេរី​ដែល​បក្សប្រឆាំង​អាច​ប្រើប្រាស់​ សារព័ត៌មាន​លោកខាងលិច​ជា​ខេមរភាសា​ដើម្បី​រិះគន់​រដ្ឋាភិបាល​ដោយ​សេរី។ ការស្ទង់មតិថ្មីៗនេះ​បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី​មាន​ប្រជាប្រិយភាព​លើសលប់​ទៅលើ​គណពក្សប្រឆាំង។ ដូច្នេះ វា​មិន​ដូចជា​អ្វីដែល​លោក​ប្រេត អាដាម​ចោទប្រកាន់​នោះឡើយ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ចក្រភព អង់គ្លេស ក៏បាន​បញ្ចេញ​ប្រតិកម្ម​បែបនេះ​ដែរ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ ទី០៧ ខែមិថុនា ដោយ​ថែមទាំង​បាន ថ្កោលទោស​អត្ថបទ​របស់លោក ប្រេន អាដាម ដែល​បាន​រិះគន់​ឥត​សំចៃ​មកលើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ គឺជា​ការរិះគន់ ទៅលើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ កម្ពុជា យ៉ាងច្រើន​លើសលប់​នៅក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ កាលពី​ថ្ងៃទី៣ មិថុនា កន្លងទៅនេះ។ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អៀរ​ឡង់ ន័​រ​វ៉េ​ស អេ​ព្យូ​ពី និង​សហភាព​អាហ្វ្រិក ក៏បាន​បញ្ចេញ​ប្រតិកម្ម​ការពារ​រដ្ឋាភិបាល​កម្ពុជា និង​បាន​ថ្កោលទោស​ចំពោះ​អត្ថបទ​ដ៏​គំរោះគំរើយ​របស់លោក ប្រេត អាដាម ដែល​បាន​វាយប្រហារ​មក​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​កាសែត The International Herald Tribune៕







គេហទំព័រថ្មីៗ

No comments:

Post a Comment

yes