កាលពីថ្ងៃអាទិត្យទី២៤ ខែមិថុនា ឆ្នាំ២០១២ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (
គ.ជ.ប )
បានធ្វើការប្រកាសលទួ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣
បន្ទាប់ពីការបោះឆ្នោតបានកន្លង ផុតទៅជិតមួយខែ ពីចំនួនសំឡេងឆ្នោតរបស់គណបក្សនយោបាយនិមួយៗ
ចំនួនអាសនៈ និងតំណែងជាមេឃុំចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាដើម
។
ការប្រកាសលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ នៅពេលនេះគឺដើម្បីបញ្ជាក់ពីលទ្ធផលពិតប្រាកដនៅ
ទូទាំងប្រទេសអំពីចំនួនអសនៈរបស់គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតនា
ពេលកន្លងមក ។ បើយោងតាមលទ្ធផលបណ្តោះអាសន្នដែល គ.ជ.ប
បានធ្វើការប្រកាសនា ពេលកន្លងមកបានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនទទួលបានចំនួន៨.២៨៣អាសនៈ
គណ បក្ស សម រង្ស៊ី ទទួលបានចំនួន២.១៥៥អាសនៈ គណបក្សសិទ្ធិមនុស្សទទួលបានចំនួន៨០០អា
សនៈ គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន១៦០អាសនៈ និងគណបក្សនរោត្ដម រណឫទ្ធិ ទទួលបានចំនួន៥៣អាសនៈ
ក្នុងចំណោអាសនៈទាំងអស់ចំនួន១១.៤៥៩ ដោយឡែកគណបក្ស នយោបាយចំនួន៦ផ្សេងទៀត ដែលបានចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់
នាពេកកន្លងមកនេះ មិនទទួលបានចំនួនអាសនៈនៅក្នុងឃុំ-សង្កាត់នោះទេ ។
បើទោះបីជាការប្រកាសលទ្ធផលបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២
ថាជាការបង្ហាញលទ្ធផលពិតប្រាកដជាក់ស្តែងពីការបោះឆ្នោតឃុំ-សង្កាត់ កន្លងទៅក៏ដោយ
ក៏គណ បក្ស សម រង្ស៊ី មន្រ្តីអង្គការក្រៅរដ្ឋាភិបាល
មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត អ្នកតាមដាន
ស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា
និងប្រជាពលរដ្ឋភាគច្រើនគឺធ្លាប់បានធ្វើការប្រ កាសហើយថា
ពួកគាត់មិនអាចទទួលយកបានទេនូវការបោះឆ្នោតមួយនេះ ការប្រកាសបដិ
សេធបែបនេះគឺបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ហើយភ្លាម ដោយគេបានមើលឃើញថាការ
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣នេះ គឺពោពេញទៅដោយការលួចបន្លំ
និងការបង្ករបញ្ហារំខានដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
និងមានភាពមិនប្រក្រតីជាច្រើនបាន កើតមានឡើងនៅក្នុងអំឡុងពេលបោះឆ្នោតនោះ ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី កាលពីពេល
កន្លងទៅ លោកបានធ្វើការប្រកាសជាសាធារណៈហើយថា គណបក្ស សម រង្ស៊ី
មិនអាចទទួលយកបានទេនូវការបោះឆ្នោតមួយនេះ
ព្រោះជាការបោះឆ្នោតដែលពុំបានបង្ហាញពីភាពស្មើគ្នា សេរី យុត្តិធម៌ និងត្រឹមត្រូវ ។
ការច្រានចោលនិងមិនទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣នេះ ត្រូវបានលោក យឹម សុវណ្ណ លើកឡើងថា គឺបណ្តាលមកពីគណបក្ស សម រង្ស៊ី
មិនមានវត្តមានប្រធានបក្សនៅក្នុងស្រុកក្នុងការបោះឆ្នោត ដោយឡែកគណបក្សដទៃគឺមានវត្តមានប្រធានបក្សរបស់ខ្លួននៅក្នុងស្រុកសម្រាប់ការចូលរួមឃោសនារកសម្លេងឆ្នោត
ក៏ដូចជាការចូលរួមក្នុងការបោះឆ្នោត ។
លោក យឹម សុវណ្ណ ក៏បានរំលឹកផងដែរថា ការពុំមានវត្តមានប្រធានគណបក្ស សមរង្ស៊ី នៅក្នុងស្រុកគឺបណ្តាលមកពីគណបក្សកាន់អំណាចបានប្រើប្រាស់ប្រពន្ធតុលាការកាត់ទោស
ឲ្យលោក សម រង្ស៊ី មានទោសយ៉ាងអយុត្តិធម៌ក្នុងសំណុំរឿងដកបង្គោលព្រំដែនឈ្លានពាននៅក្នុងភូមិកោះ
ក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាហេតុធ្វើឲ្យលោក សម រង្ស៊ី
ត្រូវ បង្ខំចិត្តរស់នៅនារទេសខ្លួនក្រៅប្រទេស ។ មួយទៀតគឺប្រព័ន្ធឃោសនា ពុំមានភាពស្មើគ្នារវាងគណបក្សកាន់អំណាច
និងគណបក្សប្រឆាំង ។
លោក យឹម សុវណ្ណ ក៏បានបន្តរទៀតផងដែរថា
កាលពីឆ្នាំ២០០៣សហគមន៏អឺរ៉ុប និងអង្គការ សង្គមស៊ីវិលបាននិយាយថា
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា
ជាអគ្គលេខាធិការនេះគឺធ្វើដោយមិនមានឯករាជ្យ ហើយនៅ
ពេលដែលរៀបចំការបោះឆ្នោតលើកណាក៏មានបញ្ហាផងដែរ រហូតមកដល់ពេលនេះ អ្នកដែល
មិនមានឈ្មោះបោះឆ្នោតគឺមានការកើនឡើងរហូតដល់១លានកន្លះ ហើយប្រជាពលរដ្ឋប្រមាណ
ជាង៤០ភាគរយមិនបានទៅបោះឆ្នោត ។ គណបក្ស សម រង្ស៊ី ដោយមើលឃើញពីបញ្ហានេះ ដដែលជាដដែលហើយគណបក្ស
សម រង្ស៊ី បានធ្វើការទាមទារយ៉ាងទទូចឲ្យមានការផ្តាស់ប្តូរថ្នាក់ដឹកនាំ គ.ជ.ប នេះចេញ ក៏ប៉ុន្តែរហូតមកដល់ពេលនេះគឺគេមិនបានធ្វើតាមការស្នើសុំរបស់គណបក្ស
សម រង្ស៊ី ឡើយគឺថ្នាក់ដឹកនាំ គ.ជ.ប នៅដដែល
។
លោក យឹម សុវណ្ណ បន្តរទៀតថា សម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបាននៅពេលនេះគឺជា
សម្លេងពិត ជាសម្លេងដែលគេចផុតពីការលួចបន្លំ គឺជាសម្លេងដែលមិនភ័យខ្លាច មិនចាញ់សម្លុត
។ ហើយលោកបានហៅសម្លេងឆ្នោតដែលគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទួលបានថាជាសម្លេងសម្លុត
សម្លេងលួច សម្លេងទិញ សម្លេងបន្លំ សម្លេងខ្មោច សម្លេងបរទេស រួមជាមួយនិងសម្លេងខ្យល់
ប្រការដូចដែលបានលើកឡើងមកខាងលើនេះហើយ ទើបគណបក្ស សម រង្ស៊ី មិនអាចទទួលយកបានទេនូវលទ្ធផលនៃការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣នេះ ។
ដោយសារតែបញ្ហាទាំងអស់នេះហើយ គណបក្ស សម រង្ស៊ី មន្រ្តីអង្គការក្រៅរដ្ឋាភិបាល
មន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត អ្នកតាមដានស្ថានការណ៏នយោបាយ និងប្រជាពលរដ្ឋបានធ្វើការរិះគន់ចំៗទៅលើស្ថាប័ន
គ.ជ.ប នេះថា គឺជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជន
ព្រោះ គេបានរៀបចំរួចជាស្រេចគឺធ្វើយ៉ាងណាដើម្បីឲ្យគណបក្សប្រជាជនឈ្នះជានិច្ច
ឈ្នះតែឯង និង ឈ្នះជារៀងរហូត ។ តែទោះបីជាមានការរិះគន់ជុំទិសបែបនេះក្តី ក៏ស្ថាប័ន គ.ជ.ប មួយនេះដែល មានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក
ទេព នីថា ជាអគ្គលេខាធិការនោះមិនខ្ចីខ្លល់អ្វីឡើយ ព្រោះដើម្បីលាភសក្ការៈ បុណ្យស័ក
របស់ពួកគេដែលទទួលបានពីការផ្តល់ឲ្យពីសំណាក់លោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីខ្មែរដ៏ដោះស្លែរ ។
សូមរំលឹកផងដែរថា ភាពមិនប្រក្រតីដែលបានកើតមានឡើងនៅមុនពេលបោះឆ្នោតរួមមាន
ការបិទខិតប័ណ្ណឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជន នៅជិតការិយាល័យបោះ ឆ្នោត ។
មានមន្រ្តីអាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន
ចុះតាមដាននិងអង្កេតនៅក្នុងបរិវេនហាម ឃាត់របស់ការិយាល័យបោះឆ្នោត ។ ប្រធានភូមិ-មេឃុំ-ចៅសង្កាត់
និងមន្រ្តីរបស់គណបក្សប្រ
ជាជន បានជួលរថយន្តជាមធ្យោបាយ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅបោះឆ្នោត ។មន្រ្តីការិ
យាល័យបោះឆ្នោត អនុញ្ញាត្តិឲ្យប្រជាពលរដ្ឋដែលមានតែប័ណ្ណព័ត៌ ដែលគេដឹងថាជា សមាស
ភាពរបស់គណបក្សប្រជាជន មានសិទ្ធិបោះឆ្នោតបាន
។អ្នកមានប័ណ្ណបញ្ជាក់អត្តសញ្ញាណថ្មី
ដែលមិនមានបិទរូបថត ដែលជាសមាសភាពរបស់គណបក្សប្រជាជន ត្រូវបានមន្រ្តីការិយាល័យ
បោះឆ្នោតអនុញ្ញាត្តិឲ្យបោះឆ្នោត ។ប្រជាពលរដ្ឋរកការិយាល័យបោះឆ្នោតមិនឃើញ
ដោយត្រូវ
បានគេដូរពីកន្លែង១ទៅកន្លែង ១ ទៀត ដោយមិនបានជូនព័ត៌មានជាមុន ។ការខុសឈ្មោះ
ថ្ងៃខែ
ឆ្នាំកំណើត ការមានឈ្មោះស្ទួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ។ការបន្តរចេញលិខិតបញ្ជាក់
ទំរង់១០១៨ ពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់គណបក្សប្រជាជន ។
ការផ្តលលិទ្ធភាពខ្ពស់ដល់ ជនអន្តោប្រវេសន៏យួនបានបោះឆ្នោត
ដោយពុំមានឯកសារគ្រប់គ្រាន់ដើម្បីបំប៉ោងសម្លេងឲ្យ គណបក្សប្រជាជន
និងភាពមិនប្រក្រតីជាច្រើនទៀត ដែលបានកើតមាន ។
ដូចនេះប្រសិនបើគ្មានការកែប្រែប្រព័ន្ធបោះឆ្នោតទេនោះ
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នៅតែគ្មានភាពសេរី ត្រឹមត្រូវ
និងយុត្តិធម៌ជារៀងរហូត ។ ប្រទេសម្ចាស់ជំនួយនានា និងអង្គ ការអន្តរជាតិ សហភាពអ៊ឺរ៉ុប
សូមដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាឲ្យបានខ្លាំង
ដើម្បីឲ្យមានកាកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
ដើម្បីឲ្យប្រជាពលរដ្ឋលោកបោះឆ្នោតទៅ តាមឆន្ទះរបស់ពួកគាត់ ។ ជាមួយគ្នានេះគណបក្ស សម
រង្ស៊ី ក៏បានធ្វើការអំពាវនាវឲ្យប្រជាពល រដ្ឋទាំងអស់ចូលរួមជាមួយគណបក្ស សម រង្ស៊ី ក៏ដូចជាអ្នកប្រជាធិបតេយ្យ
ដើម្បីយើងបញ្ចប់អំ
ណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា នៅពេលបោះឆ្នោតថ្នាក់ជាតិ ដែលនិងប្រព្រឹត្តទៅនៅ
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាមុខនេះឲ្យបានជាដាច់ខាត ៕
No comments:
Post a Comment
yes