កំពង់ឆ្នាំ៖ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ម៉ាស៊ីនអារឈើ ប្រភេទម៉ាស៊ីន ថាសចំនួន៦ គ្រឿងនៅ ភូមិព្រៃ សំពៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ កំពុងធ្វើសកម្មភាព រាល់ថ្ងៃ យូរណាស់ មកហើយ ប៉ុន្តែមិនមានការ បង្រ្កាបពីសមត្ថកិច្ចមេព្រៃ និងសមត្ថកិច្ច ពាក់ព័ន្ធទាល់តែសោះ ។ជាក់ស្តែងនៅរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ សហការី របស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានធ្វើដំណើរ ទៅដល់ ភូមិសាស្ត្រ ខាងលើ បានជួបប្រទះ ទីតាំងម៉ាស៊ីនអារឈើ ចំនួន២កន្លែង ដែលពួកគេកំពុង ធ្វើសកម្មភាពដឹកឈើ ហ៊ុបតាមរយៈ រទេះគោ ចូលមកធ្វើ សកម្មភាព អារ និងច្រៀកឈើ យ៉ាងសកម្ម ។ប្រភពពីប្រជាពលរដ្ឋ នៅភូមិសាស្ត្រខាងលើ បានឲ្យដឹងថាម៉ាស៊ីន អារឈើ នៅភូមិព្រៃសំពៅ មានច្រើន ដោយម្ចាស់ម៉ាស៊ីន អារដឹកឈើ ចូលមកច្រៀកនៅ ពេលល្ងាចល្មមនិងគេអាច អារ ច្រៀក អស់ហើយជញ្ជូន អាច់រណាចេញ យកទៅដុតដាក់ តាម វាលស្រែ ដើម្បីបិតបាំងភ្នែក មហាជនដែល ធ្វើដំណើរ មកពីឆ្ងាយ។ប្រភពខាងលើបានបន្តឲ្យដឹងថា ពួកគេអារឈើ ច្រៀកឈើ បានហើយលក់បន្ត ឲ្យឈ្មួញឈើ ដឹក ជញ្ជូនយក ទៅស្តុក ទុកតាម ផ្ទះ ប្រជាពលរដ្ឋ ទីរួមខេត្ត កំពង់ឆ្នាំង រួចដឹកជញ្ជូន តាមម៉ូតូចូល ទៅដាក់លក់នៅ ដេប៉ូឈើដើមស្រស់ ផ្សារក្រោម មុខវត្តយាយ ទេព ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋ ខាងលើសង្កត់ធ្ងន់ថា មេព្រៃ បើគ្មានការពាក់ព័ន្ធ គួរណាស់ចាត់វិធានការ បង្រ្កាបឲ្យមាន ប្រសិទ្ធិភាព បំផុតមិនត្រូវ ឆ្លើយថា អត់ដឹងពីព្រោះ នរណាក៏គេដឹងដែរ ថាឈើអនាធិបតេយ្យ ហូរចូលដេប៉ូ ឈើផ្សារក្រោម ក្រុងកំពង់ឆ្នាំង ជារៀងរាល់ ថ្ងៃពី៧០ទៅ៨០ភាគរយ នៃឈើមានច្បាប់ ។ ពាក់ព័ន្ធ ទៅនិងករណីម៉ាស៊ីនច្រៀក ឈើខាងលើនាយសង្កាត់ រដ្ឋបាលព្រៃឈើ រលាប្អៀរ លោក ឆេង តារ៉ា បានឲ្យដឹងតាមរយៈ ទូរស័ព្ទកាលពីវេលា ម៉ោង២និង៣០នាទី រសៀលថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០១២ នេះថា លោកមិនទាន់ដឹង មានម៉ាស៊ីនច្រៀកឈើ នៅភូមិសាស្ត្រខាងលើ នៅឡើយទេប៉ុន្តែ ពីរឆ្នាំមុនលោក បានដឹកនាំ កម្លាំងចុះ បង្ក្រាប ម៉ាស៊ីនច្រៀកឈើ នៅភូមិសាស្ត្រ ភូមិព្រៃសំពៅ ខាងលើនេះ បានមួយគ្រឿងហើយ ធ្វើការសួរនាំម្ចាស់ ម៉ាស៊ីន ឆ្លើយថាមេឃុំ ប្រស្នឹបជាអ្នក នៅពីក្រោយខ្នង ក្នុងសកម្មភាព បែបខាងលើនេះ។ ដើមអម្ពិលមិនទាន់ អាចទាក់ទងសុំការ បំភ្លឺ ណាមួយពីក្រុម ប្រឹក្សាឃុំប្រស្នឹប បាននៅឡើយ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២នេះ ៕
No comments:
Post a Comment
yes