លោកស្រី ហ៊ីឡារី (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសវៀតណាម ផាម ប៊ិញមិញ
ធ្វើសន្និសីទកាសែតរួម នៅក្រុងហាណូយ ថ្ងៃទី១០ កក្កដា ២០១២
ក្រុងហាណូយៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន បានរិះគន់ដល់ប្រវត្តិសិទ្ធិមនុស្សរបស់វៀតណាមកាលពីថ្ងៃអង្គារ ជាពិសេសការរិតបន្តឹងលើសេរីភាព នៃការបញ្ចេញមតិតាមអ៊ិនធើណិត ហើយក្រុមជំនួយការលោកស្រីបាននិយាយថា មានព្រំដែនដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរ លុះត្រាតែប្រវត្តិទាំងនោះត្រូវបានកែលម្អ។
ក្នុងអំឡុងពេលនៃទស្សនកិច្ចខ្លី មួយទៅវៀតណាម ជារដ្ឋមានបក្សតែមួយដែលត្រូវបានគ្របដណ្តប់ដោយបក្សកុម្មុយនិស្ត លោកស្រីហ៊ីឡារី ក៏បានបដិសេធគំនិតដែលថា កំណើនសេដ្ឋកិច្ច គួរត្រូវបានផ្តល់ជាអាទិភាពជាជាងសេរីភាពក្នុងស្រុក ដោយទទូចថាបញ្ហាទាំង ពីរត្រូវតែដើរទន្ទឹមគ្នា។
ក្រុមមន្ត្រីអាមេរិក ដែលថ្លែងក្នុងលក្ខខណ្ឌអនាមិក បាននិយាយ ថា អាមេរិក ដែលផ្តល់យុទ្ធោប ករណ៍មិនសម្លាប់មនុស្សទៅឲ្យអតីតសត្រូវរបស់ខ្លួននេះ នឹងមិនពិចារណាលក់យុទ្ធោបករណ៍ដែលសម្លាប់មនុស្សឲ្យទេ ដរាបណាប្រ វត្តិសិទ្ធិមនុស្សរបស់ប្រទេសនេះ មិនមានការកែលម្អជាដុំកំភួនទេ។
ក្រុមមន្ត្រី បាននិយាយថា ការផ្លាស់ប្តូរធំដុំក្នុងទំនាក់ទំនងរវាងជាតិទាំងពីរ ចាប់តាំងពីសង្គ្រាម វៀតណាមមក ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ដោយការធ្វើពាណិជ្ជកម្មដែលបានឈានដល់២២ពាន់លានដុល្លារកាលពី ឆ្នាំមុន។
ទំនាក់ទំនងនេះក៏បានជំរុញទៅដល់កម្រិតខ្លះក្នុងប៉ុន្មានឆ្នាំ ថ្មីៗ នេះ ដោយវៀតណាមដឹងថា អាមេ រិកអាចធ្វើជាទម្ងន់ទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់ហើយជាពិសេសនៅក្នុងជម្លោះជុំវិញសមុទ្រចិនខាងត្បូង។
លោកស្រីហ៊ីឡារីបានថ្លែងថា៖«បើសិនជាវៀតណាមនឹងបន្តអភិវឌ្ឍ និងការផ្ទេរទៅរកសេដ្ឋកិច្ចច្នៃប្រឌិត បែបសហគ្រាសមួយ... នោះនឹងត្រូវមានចន្លោះច្រើនទៀតដែលបានបង្កើតសម្រាប់ការផ្លាស់ ប្តូរគំនិតដោយសេរី ដើម្បីពង្រឹងគោលការណ៍ច្បាប់ និងគោរពសិទ្ធិសកលនៃបុគ្គលិកកម្មករគ្រប់រូបមានទាំងសិទ្ធិធ្វើសហជីពផង»។
នៅសន្និសីទកាសែតមួយជា មួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោកផាម ប៊ិញមិញ លោកស្រីហ៊ី ឡារី បានថ្លែងថា នៅក្នុងជំនួបនោះ លោកស្រីបានលើកឡើងនូវកង្វល់អំពីសិទ្ធិមនុស្ស ដែលមានការបន្តឃុំខ្លួនសកម្មជន មេធាវីនិង អ្នកបង្កើតគេហទំព័រផ្ទាល់ខ្លួនសម្រាប់ការបញ្ចេញមតិ និងគំនិតដោយសន្តិវិធី។ ពិសេសការរឹតបន្តឹងការបញ្ចេញមតិដោយសេរីតាមអ៊ីនធឺណិត និងកាត់ទោសក្រុមស្ថាបនិកក្លិបអ្នកកាសែតសេរី ខាងមុខនេះ៕ IN
No comments:
Post a Comment
yes