សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 10, 2012

គ.ជ.ប គិត​ចេញ​បញ្ញត្តិ​ហាម​លោក សម រង្ស៊ី ឃោសនា

120709_03
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្សប្រឆាំង​ ​កំពុង​ស្ថិត​នៅ​និ​រទេស
ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប​) បាន​ព្រមាន​ថា នឹង​ពិចារណា​ការ​ហាម​ឃាត់​ចំពោះ​ប្រធាន​គណបក្ស​សមរង្ស៊ី ដែល​ជា​គណបក្ស​ប្រឆាំង មិន​ឲ្យ​ធ្វើ​ការ​ឃោសនា​ពី​គោលនយោបាយ​របស់​គណបក្ស​នេះ សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ខាង​មុខ។
លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា គ.ជ.ប មិន​មាន​គោល​ការណ៍​ហាម​ឃាត់​នរណា​ដែល​ជា​ទណ្ឌិត​ធ្វើ​ការ​ឃោសនា​ក្នុង យុទ្ធនាការ​បោះឆ្នោត​ទេ ប៉ុន្តែ​លោក សម រង្ស៊ី ឬជនណា​ដែល​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​ គឺ​មិន​អាច​ចុះ​ឈ្មោះ​ឬ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត បាន​ទេ​។ ​ម្យ៉ាង​ទៀត សារ​ឬ​កិច្ច​ប្រឹងប្រែង​របស់​លោក​ពី​បរទេស​ដើម្បី​ធ្វើ​ការ​ឃោសនា បោះឆ្នោត អាច​នឹង​ត្រូវ​ហាម​ឃាត់​។
ប្រធាន​គណបក្ស សម រង្ស៊ី ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១២​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​ករណី​ដក​តម្រុយ​បង្គោល​ព្រំ​ដែន កម្ពុជា‑វៀតណាម ​ព្រម​ទាំង​ការ​ផ្សព្វផ្សាយ​ផែន​ទី​ព្រំដែន​ប្រទេស​ទាំង​ពីរ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ក្លែង​ឯកសារ​សាធារណៈ​។

លោក ទេព នីថា បន្ត​ថា​៖ «យោង​តាម​ច្បាប់​ សូម្បី​តែ[​គាត់]​ចុះ​បោះឆ្នោត ឬ​ឈរ​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត គឺ​មិន​អាច​នោះ​ទេ​»។ «​តើ​យើង​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ការ​ឃោសនា​ឬ? ​នាយក​ដ្ឋាន​ជំនាញ កំពុង​ធ្វើ​ការ​សិក្សា​ករណី​នេះ ដោយ​សារ​វា​ពាក់ព័ន្ធ​នឹង​ច្បាប់»។
លោក​ថ្លែង​ទៀត​ថា​៖ «ហេតុ​ដូច្នេះ​ហើយ ​ផ្អែក​តាម​ករណី​ទាំង​ពីរ​នេះ តើ​ទណ្ឌិត​មាន​សិទ្ធិ​​ឃោសនា​ឬ​អត់? ជា​ទូទៅ​ គឺ​មិន​អាច​នោះ​ទេ​»។
កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន លោក អ៊ឹម សួស្តី ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ទីស្នាក់​ការ​គ.ជ.ប​ថា លោក សម រង្ស៊ី ដែល​រស់នៅ​និរទេស​នៅ​ឯ​បរទេស មិន​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នោះ​ទេ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម ហ្វ្រែល បាន​យល់​ស្រប​នឹង​ គ.ជ.ប ដែល​ថា តាម​ច្បាប់​ជនណា​ដែល​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ទេ ប៉ុន្តែ​ថា ករណី់​លោក សម រង្ស៊ី ​វា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នយោបាយ ដូច្នេះ​ ករណី​នេះ​ត្រូវ​តែ​មាន​ការ​សម្រុះ​សម្រួល​នយោបាយ ឲ្យ​លោក​សម រង្ស៊ី វិល​ត្រឡប់​មក​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ២០១៣​។
លោក គល់ បញ្ញា ​ថ្លែង​ថា​ គ.ជ.ប ពុំ​មាន​សិទ្ធិ​ហាម​ឃាត់​សារ​ឬ​ការ​ឃោសនា​របស់​លោក​សម​ រង្ស៊ី ពី​បរទេស​នោះ​ទេ ហើយ​ថា ប្រសិន​បើ គ.ជ.ប ធ្វើ​បែប​នេះ​ វា​ជា​ទង្វើ​ខុស​ច្បាប់។ លោក អះអាង​ថា​៖ «សារ​ឬ​មតិ​យោបល់​របស់​ទណ្ឌិត​ ដែល​យក​មក​ធ្វើ​ការ​ឃោសនា មិន​មាន​ច្បាប់​ណា​ហាម​ឃាត់​ទេ​»។ «​គ.ជ.ប គួរ​តែ​មើល​ទៅ​លើ​ច្បាប់​ដែល​ហាម​ឃាត់​មន្រ្តី​រាជ​ការ​ កង​ប្រដាប់​អាវុធ ​ដែល​ចូល​រួម​ឃោសនា​ឲ្យ​គណបក្ស​ណា​មួយ ដើម្បី​ប្រឆាំង​នឹង​គណបក្ស​មួយ​ទៀត ។ គ.ជ.ប គួរ​មើល​ទៅ​ច្បាប់​នេះ​ប្រសើរ​ជាង»។
លោក​បន្ត​ថា​ ៖ «​វា​ជា​បញ្ហា​នយោបាយ ដែល [បក្សនយោបាយ]​ យល់​ខុស​គ្នា ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំ​ដែន​។ ដូច្នេះ​ បញ្ហា​នេះ​គួរ​តែ​យក​មក​ពិភាក្សា​សម្រាប់​ការ​បោះឆ្នោត នេះ​ផ្អែក​ទៅ​លើ​ប្រទេស​ប្រជាធិបតេយ្យ​»។
លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​នោះ​ទេ ​កាលពី​ម្សិលមិញ តែ​ថា អ្វីៗ​ដែល​រដ្ឋាភិបាល​ធ្វើ​គឺ​យោង​ទៅ​តាម​ច្បាប់​ ហើយ​លោក​ជំរុញ​ឲ្យ​អ្នក​រិះ​គន់​ធ្វើ​ការ​ពិនិត្យ​មើល​ទៅ​លើ​ច្បាប់​ជា​មុន​ សិន​មុន​នឹង​ធ្វើ​ការ​រិះគន់​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​ សម រង្ស៊ី ​បាន​ហៅ​ការ​ព្រមាន​នេះ​ថា «​មិន​អាច​ទទួល​យក​បាន​»។
លោក​ថ្លែង​ថា​៖ «ពួក​គេ​មិន​គួរ​ផ្តោត​ទៅ​លើ​ការ​ហាម​ប្រាម​លោក សម រង្ស៊ី ទេ។
លោក សម រង្ស៊ី មិន​មែន​ជា​ឧក្រិដ្ឋជន​ទេ លោក​ជា​អ្នក​ស្នេហា​ជាតិ​។ ខ្ញុំ​អំពាវនាវ​ឲ្យ​គ.ជ.ប បញ្ឈប់​គំនិត​នេះ»៕


No comments:

Post a Comment

yes