បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរាប់រយនាក់មកពីបណ្ដាខេត្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជានាំគ្នាសម្រុកមកខេត្តបន្ទាយមានជ័យភ្ល្លូកទឹកភ្លូកដីដើម្បីអោយគ្រូអូមអាមផ្លុំប្រោសព្រហ្មនិងរំដោះគ្រោះផ្សេងៗចេញពីខ្លួនរបស់អ្នកជំងឺទាំងនោះ។
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលនាំគ្នាមកមើលគ្រូស្ដោះផ្លុំនោះគឺស្ថិតនៅក្នុងភូមិកូបខាងកើត ឃុំកូប ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ តាមបណ្ដោយផ្លូវជាតិលេខ៥ពីបន្ទាយមានជ័យទៅប៉ោយប៉ែតចំងាយពីអធិការស្រុកអូជ្រៅទៅទិសខាងកើតចំនួន១គីឡូម៉ែត្រប៉ុណ្ណោះ។
ប្រភពព័ត៌មានពីអ្នកដែលទៅមើលគ្រូនោះបានអះអាងថាមានអ្នកជំងឺប្រមាណ៧០ភាគរយប៉ុណ្ណោះដែលបានទៅអោយគ្រូមន្តអាគមមើល ប៉ុន្តែនៅតែមិនជាសះស្បើយ ពលរដ្ឋបានបន្តទៀតថាការមើលនោះគឺគ្រូអត់ទារលុយទេអាស្រ័យទៅលើសទ្ធាជ្រះថ្លារបស់អ្នកជំងឺឯណោះ។គេបន្តថាក្នុងមួយថ្ងៃមានអ្នកមកមើលរាប់រយនាក់ អ្នកខ្លះមកពីភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗជាច្រើនទៀត។ ពលរដ្ឋអះអាងថាគ្រូរូបនោះនៅភ្នំពេញតែមកជួលផ្ទះនៅខេត្តបន្ទាយមានជ័យសំរាប់អង្គុយមើលជំងឺតាមរយៈបញ្ចូលគ្រូរបស់គេតែប៉ុណ្ណោះហើយអោយអ្នកជំងឺទិញទឹកសុទ្ធមកអោយគ្រូផ្លុំស្ដោះរួចហើយផឹកម្នាក់ៗស្ទើប្រេះពោះទៅហើយតែជំងឺនៅតែមិនជាសះស្បើយ?។
លោកមេឃុំកូបអះអាងថារឿងនេះខាងលោកបានរាយការណ៍ជូនថ្នាក់លើអស់ទៅហើយតែគ្មានបញ្ជាណាមួយអោយទប់ស្កាត់ឡើយ។លោកមេឃុំបន្តថាគ្រូមន្តអាគមនេះបានដាក់ទាហានសឹករងម្នាក់នៅជួយការពារដោយមិនអនុញ្ញាតអោយអ្នកកាសែតណាចូលទៅថតរូបបានទេបើគ្មានការអនុញ្ញាតពីទាហានសឹករងស្រុកអូរជ្រៅនោះ៕
No comments:
Post a Comment
yes