ជាង១ឆ្នាំហើយចំណងស្នេហ៍ឆ្លងទ្វីបតារាសម្តែងមេម៉ាយកូនមួយ នាង ឌុច សុភានិងថៅកែហាងលក់កុំព្យូទ័រនៅក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ឈ្មោះ ប៉ុង បានបែរខ្នងដាក់គ្នា ហើយម្នាក់ៗសម្ងំសុខរៀងៗខ្លួនពុំមានភាគីណាមួយបញ្ចេញព័ត៌មានថា នណាជាអ្នកបង្ខំនណាបែរខ្នងមុននោះទេ ហើយក៏គ្មាននណាប្រកាសថារកអ្នកថ្មីបានដែរ។ ប៉ុន្តែក្រោយភាពស្ងាត់ស្ងៀមនេះ បេះដូងអ្នកទាំងពីកំពុងលួចវិញត្របាញ់ដាក់គ្នា ហើយថែមទាំងអន្ទងចិត្តអ្នកនាងឌុច សុភា នៅមិនស្រនុកដេកមិនលក់រហូតឡើងយន្តហោះទៅជួបគ្នាជាថ្មីនៅឯកោះអូស្រ្តាលីម្តងទៀត។
កាលដែលអ្នកមេម៉ាយកូនមួយនាង ឌុច សុភា បានពើបប្រទះស្នេហ៍ជាមួយថៅកែហាងលក់កុំព្យូទ័រនៅលើដីកោះអូស្រ្តាលីនោះ ក្រោយពេលដែលចំណងអាពាហ៍ពិពាហ៍របស់នាង និងមន្ត្រីគយនៅច្រកទ្វារព្រំដែនបាវិត លោក ពៅ សីហា បានដើរដល់ផ្លូវបំបែក ហើយក៏ស្របពេលដែលតុលាការក្រុងភ្នំពេញកោះហៅនាង ឌុច សុភា ចូលបំភ្លឺលើបណ្តឹងប្តឺងសូមលែងលះស្វាមីស្របច្បាប់នៅអំឡុងឆ្នាំ២០១១ម្លេះ។ ប៉ុន្តែបើទោះជារឿងរ៉ាវលែងលះស្វាមីស្រប់ច្បាប់លោក ពៅ សីហា ឈានដល់ការសម្រេចជាស្ថាបពរក៏ដោយ ក៏ដំណើរស្នេហ៍របស់នាងនឹងថៅកែកុំព្យួទ័រដីកោះអូស្រ្តាលីឈ្មោះ ប៉ុងនេះ មិនមានពន្លឺណាមួយត្រូវដឹកដៃគ្នាចូលរោងការឬយ៉ាងណាទេ ក្រៅពីល្បីថាបានភ្ជាប់ពាក្យនឹងគ្នា។
ផ្ទុយទៅវិញបែបជាឮដំណឹងថា ស្នេហាទីពីឆ្លងទ្វីបរបស់អ្នកមេម៉ាយកូនមួយនេះ បានរលត់ទៀតហើយ ហើយនាងបានវិលមកប្រឡូកក្នុងសិល្បៈវិញដើម្បីបន្លប់បេះដួងកុំឲ្យនឹករឿងឈឺចាប់ ពេលនោះនាងឌុច សុភា ខ្លួនឯងក៏បានត្អួញត្អែថា ជាតិនេះរកមនុស្សស្មោះមិនសោះ។ តាមពាក្យត្អូញត្អែរបស់អ្នកនាងឌុច សុភា និងវត្តមានក្នុងសិល្បៈនេះអាចបញ្ជាក់យ៉ាងច្បាស់ថា «បេះដូងអ្នកមេម៉ាយកូនមួយវ័យ២៦ឆ្នាំរូបនេះពិតជាទទួលរងនូវការខកចិត្តជាលើកទី២ទៀតហើយ»។
ដូចពាក្យចាស់ពោលថា «បើមិនមានខុសក៏មិនអាចរកត្រូវឃើញដែរ» ទំនងជាអ្វីៗដែលនាងឌុច សុភា ត្អូញត្អែមុននេះត្រូវបានថៅកែហាងកុំព្យួទ័រ នៅកោះអូស្រ្តាលីនោះស្វែងយល់ពីកំហុសដែលខ្លួនធ្វីអ្វីមិនគប្បីនិងអូនភា ហើយងាកមកសូមទោស និងសន្យាធ្វើគ្រប់យ៉ាងឲ្យតែអូនព្រមទទួលបងវិញ។
ពិតជាដូចសុភាសិតលើកឡើងមិនខុសមែន «ទឹកហូរគង់សិកថ្មប្រុសអង្វរគង់ស្រីទន់ចិត្ត» ពោលគឺ នាងឌុច សុភា ក៏ព្រមអាព្យាស្រ័យ ព្រមភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយថៅកែហាងលក់កុំព្យួទ័រនោះ សារជាថ្មី។ នេះបើតាម ប្រភពពីអ្នកសិល្បករដែលបានរួមដំណើរទៅប្រទេសអូស្ដ្រាលីជាមួយនាងឌុច សុភា បានបង្ហើបថា « ពេលនេះអ្នកនាងឌុច សុភាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយថៅកែលក់កុំព្យួទ័រឈ្មោះ ប៉ុងនោះវិញហើយ ហើយការវិលរកស្នេហ៍ចាស់ ក្រោយបែកគ្នាមួយខ្យល់នេះ ពួកគេទាំងពីរបានបង្ហាញមនោសញ្ចេតនាស្រឡាញ់គ្នាខ្លាំងជាងមុនទ្វេដង»។
No comments:
Post a Comment
yes