សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 9, 2012

ណុប បា​យ៉ា​រិទ្ធ ត្រូវ​ផលិត​កម្ម​​ថ្មី​​ស្រូបចេញ​ពី​ហង្ស​មាស​

លោក​ណុប​ បាយ៉ា​រិទ្ធ

 រាជ​ធានីភ្នំពេញ​​​ ៖ លោក​ណុប​ បាយ៉ា​រិទ្ធ ជា​តា​រា​ចម្រៀង​​ពេញ​និយម​​សម្រាប់​យុវវ័យ​ បាន​ចាក់​ឫស​​យ៉ាង​ជ្រៅ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​នៅ​ផលិត​កម្ម​​ហង្ស​មាស​ ។ ពេល​នេះ​​លេច​ឮ​​ថា លោក​ត្រៀម​​ខ្លួន​ចាក​ចេញ​ពី​ផលិត​កម្ម​ធំ​មួយ​នេះ​ហើយ ។តើ​រឿង​នេះ​ពិត​មែន​ឬ​យ៉ាង​ណា​ ហើយ​បើ​ពិត​​តើ​មក​ពី​​ហេតុ​អ្វី ?
តាម​​មិត្ត​រួម​ការ​ងារ​​ជា​មួយ​លោក ណុប បាយ៉ា​រិទ្ធ​ ម្នាក់​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​បាន​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹង​ថា ​លោក ណុប បាយ៉ារិទ្ធ កំពុង​ត្រៀម​​ខ្លួន​​ចាក​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​​ទៅ​ចុះ​កិច្ច​សន្យា​ជា​មួយ​ផលិត​កម្ម​​ថ្មី​មួយ​ដែលកំពុង​តែ​​រៀប​​ចំ​ជិត​​​រួច​រាល់​ហើយ​ ។
ទោះ​ជា​យ៉ាង​ណា​ក្តី​ប្រភព​​នេះ​មិន​ហ៊ាន​បញ្ជាក់​​​ឈ្មោះ​ផលិតកម្ម​ថ្មី​​​នោះ​ទេ ​ដោយ​គ្រាន់​តែ​ប្រាប់​ថា ផលិត​កម្ម​នោះ​​កំពុង​តែ​ប្រមូល​ផ្តុំ​​តា​រា​ចម្រៀង​​ប្រុស​ស្រី​ជា​ច្រើន​នាក់ ក្នុង​នោះ​​លោក ណុប បាយ៉ា​រិទ្ធ​ ក៏​មាន​ឈ្មោះ​ផង​ដែរ ។ទាក់​ទិន​ទៅ​នឹង​បញ្ហា​នេះ​យើង​​មិន​អាច​​ទទួល​ការ​បក​ស្រាយ​ពី​លោក ណុប បាយ៉ា​រិទ្ធ​ ​បាន​ទេ ព្រោះ​ទូរស័ព្ទ​​​របស់​លោក​​បិទ ។
អ្នក​គាំ​ទ្រ​​លោក ណុប បាយ៉ា​រិទ្ធ​ មួយ​ចំនួន​​​និយាយ​​ថាលោក​ទំនង​មិន​ចាក​ចេញ​ពី​ហង្ស​មាសទេ ​ព្រោះ​ផលិត​កម្ម​ថ្មី​​​មិន​អាច​ឱ្យ​លោកល្បី​​​ដូច​ហង្ស​មាស​​ទេ ។ កន្លង​​មក​​ផលិត​កម្ម​ថ្មីៗ​ជា​ច្រើ​ន​បើក​មិន​បាន​ប៉ុន្មាន​ផង​​ ស្រាប់​តែ​ក្ស័យ​ទុន និង​​បិទ​ទ្វារទៅ​វិញ​ ដូច្នេះ​រឿង​​អ្វី​លោក​ណុប បាយ៉ារិទ្ធ​ ទៅ​​ប្រថុយ​​ជា​មួយ​​ផលិត​កម្ម​ថ្មី​នោះ ។ ម៉្យាង​​​ថ្មីៗ​នេះ​​បទ​ចម្រៀង​​របស់​លោកបាន​ដំណើរ​​ការ​យ៉ាង​រលូន​ ​ហើយ​បើ​សិន​ជាលោក​​​ចេញ​មែន​នោះ​បទ​ចម្រៀង​​របស់​លោក​​ប្រហែល​ជា​មិន​មាន​​លក់​នៅ​លើ​ទី​ផ្សារទេ​ ។ ​អ្នក​គាំ​ទ្រ​ម្នាក់​និយាយ​ថា «​វា​មិន​អាច​​ទេ ដែល​លោក ណុប​ បាយ៉ា​រិទ្ធ​ លែង​ត្រី​រ៉ស់​ទៅ​ចាប់​ត្រី​កំផ្លៀញ​នោះ» ។

កាន់​តែ​ច្បាស់​ជាង​​នេះ​​លោក​ទី ​តូ ដែល​ជា​ជំនួយ​ការ​​នៅ​ផលិត​កម្ម​ហង្ស​មាស​បាន​បញ្ជាក់​ថា   «​លោក​ណុប បាយ៉ា​រិទ្ធ ​មិន​ចេញ​ទៅ​ណា​នោះ​ទេ ​ហើយ​ពេល​នេះ​គាត់​កំពុង​​តែ​មាន​ការ​មមា​ញឹក​នឹង​ការ​ងារ​​របស់​គាត់​ផង​ដែរ​ ទាំង​ការ​បញ្ចូល​សំឡេង​​ក្នុង​ស៊ី​ឌី និង​ការ​សម្តែង​​ផង​ដែរ» ។​ក្នុង​ឆ្នាំ​២០១២​នេះ ផលិត​កម្ម​រស្មី​ហង្ស​មាស​​​​ប្រមូល​ផ្តុំ​​តា​រា​ចម្រៀងថ្មី​ថែម​​ជា​ច្រើន​នាក់ទៀត​​មាន ​កញ្ញា​ ទេព​ បូ​ព្រឹក្ស​ លោក នៅ​ ស៊ី​នឿន ​អ្នក​នាង យក់​ ឋិត​រដ្ឋា​ និង​លោក​សូ​ណូ ដើម្បី​ពង្រីក​​ខ្លួន​ឱ្យកាន់​តែ​ខ្លាំង​​ឡើង ។ ​ដោយ​សារ​​រឿង​​នេះ​ មាន​​​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​តា​រា​ចាស់​​ៗ​ថា ​អន់​ចិត្ត​​ជា​មួយ​ផលិត​កម្ម​ដែល​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​​តា​រា​ថ្មីៗ​ ចំណែក​​តា​រា​ចាស់​ៗ​វិញ​មិន​សូវរវី​​រវល់​ ។
ដូច្នេះ​ហើយ​​​ធ្វើ​ឱ្យ​តា​រា​មួយ​ចំនួន​ចង់​ចាក​ចេញ​ពី​ផលិត​កម្ម​​ទៀត​ផង គឺ​ពី​ដំបូង​កញ្ញា ពេជ្រ​​ សោ​ភា ​​បន្ទាប់​មក​លេច​ឮ​ថា លោក ឆន សុវណ្ណ​រាជ ងាក​ទៅ​ចូល​ផលិត​កម្ម​ថោន ។ ទោះ​ជា​​យ៉ាង​ណា​​ក្តី​​សាមី​ខ្លួន​​ និង​ខាង​​ក្រុម​ហ៊ុនបាន​​ច្រាន​ចោល​​ទាំង​ស្រុង​​អំពី​​ដំណឹង​​នៃ​ការ​ចាក​ចេញ​នេះ ។ ចំពោះ​លោក ណុប បាយ៉ា​រិទ្ធ​​ ចាក​ចេញ​ពី​ផលិត​កម្ម​រស្មី​ហង្ស​មាស ឬ​មិន​ចាក​ចេញ​​​នោះ អ្នក​គាំ​ទ្រ​នឹង​​រង់​ចាំ​មើលតទៅ​ទៀត ៕​    

No comments:

Post a Comment

yes