សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, July 7, 2012

លោក សម រង្ស៊ី ត្រូវបាត់បង់សិទ្ធិនយោបាយ មិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៣ទេ


ភ្នំពេញ: ​បុគ្គល​ដែលជា​ប់​ឈ្មោះ​ជា​ទណ្ឌិត ដោយ​អំណាច​សាលក្រម​តុលាការ ចូល​ជា​ស្ថាពរ​រួចហើយនោះ ពុំមាន​សិទ្ធិ​ធ្វើ​នយោបាយ និង​ពុំមាន​សិទ្ធិ​បោះឆ្នោត និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឡើយ​។ ករណីនេះ គេ​សំដៅ​ដល់​លោក​សមរង្ស៊ី ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ដែល​កំពុង​និរទ្ទេស​ខ្លួន នៅក្រៅ​ប្រទេស គេច​ចេញពី​ការផ្តន្ទាទោស​កំបាំងមុខ​។​

​លោក សម រង្ស៊ី ត្រូវបាន​ជាប់​ឈ្មោះ​ជា​ទណ្ឌិត បន្ទាប់ពី​មាន​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល ទាក់ទង​ទៅនឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន នៅ​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង និង​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ កាលពី​ចុងឆ្នាំ​២០០៩​។​

​លោក អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១២ នេះ​ថា ចំពោះ​ទណ្ឌិត គឺថា ច្បាប់បោះឆ្នោត​បានបញ្ជាក់​ច្បាស់​ថា គឺ​គាត់​មិនមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត ក៏​មិន​អាចមាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បានទេ​

លោក​បាន​ពន្យល់​បន្តថា គ​.​ជ​.​ប នឹង​សរសេរ​នីតិវិធី​បន្ថែមទៀត ទាក់ទង​នឹង​ការឃោសនា​របស់​គណបក្ស​នយោបាយ (​ខណៈដែល​មេគណបក្ស​ជាប់​ឈ្មោះ​ជា​ទណ្ឌិត បាននិងកំពុង​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស ហើយ​បានធ្វើ​ការឃោសនា និង​ដឹកនាំ​សកម្មភាព​គណបក្ស​តាមរយៈ ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ទំនើប​) ពីព្រោះថា នៅក្នុង​ច្បាប់​អត់​មាននិយាយ ដែល​នេះ ជា​ករណី​មួយ ដែល​ទើបនឹង​កើតមាន​កន្លងមកនេះ​ទេ​

លោក អ៊ឹម សួស្ដី បាន​បញ្ជាក់ថា “​យើងខ្ញុំ​នៅទីនេះ ក៏ដូចជា​ក្រសួងមហាផ្ទៃ​ដែរ នឹង​គិតគូរ​ពិចារណា តើ​នឹង​ត្រូវធ្វើ​យ៉ាងដូចម្ដេច​? ពីព្រោះថា មានច្បាប់​ពីរ ច្បាប់​មួយ​ទាក់ទង​នឹង​ច្បាប់​គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ​ជា​អ្នកគ្រប់គ្រង ទី​ពីរ​ច្បាប់បោះឆ្នោត ទាក់ទង​នឹង​ការបោះឆ្នោត បាន​យើងខ្ញុំ​ធ្វើ​”​


​សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង ដែល​កំពុង​និរទ្ទេស​ខ្លួន​នៅក្រៅ​ប្រទេស ដោយសារតែ​ការ​គេចវេស​ពី​ការមិន​គោរព​ច្បាប់​នៅ​ប្រទេស​កម្ពុជា​នោះ ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​នៅលើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយចំនួន ហើយ​បានសម្រេច​ក្ដី​កំបាំងមុខ ប្រកាស​សាលក្រម​ផ្ត​ទ្ទា​ទោស​ដាក់ពន្ធនាគារ​សរុប​ជាង ១០​ឆ្នាំ​។ កាលពី​ឆ្នាំ​២០១១ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានប្រកាស​លុបឈ្មោះ​លោក សម រង្ស៊ី ចេញពី​បញ្ជី​ឈ្មោះ​អ្នកតំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម និង​លុបឈ្មោះ​ពី​សមាជិកសភា​នីតិ​កាលពី​ទី​៤ ជា​ស្ថាពរ បន្ទាប់ពី​សាលដីកា​តុលាការ​កំពូល ចូល​ជា​ស្ថាពរ ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ប្រា​ក់ជាង ៦០​លាន​រៀល ទាក់ទង​នឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​មានន័យថា តុលាការ​រក្សា​សាលក្រម​តុលាការខេត្ត​ស្វាយរៀង ទុកជាបានការ​៕​

No comments:

Post a Comment

yes