«ទៅធ្វើនយោបាយឯណាកើតបើរកតែផ្ទះនៅគ្មាន!»
ក្រុមស្ត្រីនៅបុរីកីឡាតវ៉ារកផ្ទះនៅសមរម្យ
ភ្នំពេញៈ គណបក្សនយោបាយចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញ តំណាងជាស្ត្រីនៅលើឆាកនយោបាយ។ នេះបើយោងតាមតំណាងគណបក្ស និងអង្គការក្រៅរដ្ឋាភិបាលដែលបានលើកឡើងកាលពីថ្ងៃពុធនៅក្នុង កិច្ចប្រជុំតុមូលមួយ។
គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាមានគោលដៅផ្តល់អាសនៈក្រុម ប្រឹក្សាឃុំ-សង្កាត់ចំនួន ៣៥ភាគរយទៅដល់ស្ត្រីនៅត្រឹមឆ្នាំ២០១៥។ ប៉ុន្តែនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំនេះ លទ្ធផលគឺស្ត្រីទទួលបានអាសនៈមិនដល់ ១៨ ភាគរយនៃអាសនៈសរុបផង។
អ្នកស្រី រស់ សុភាព នាយកប្រតិបត្តិអង្គការយេនឌ័រ និងការអភិវឌ្ឍនៅកម្ពុជាបានថ្លែងថា៖«សង្គមយើងពុំឃើញប្រយោជន៍ពី ការដែលស្ត្រីចូលរួមនៅក្នុងឆាកនយោបាយឡើយ»។ អ្នកស្រីបន្តថា ស្ត្រីជួយធ្វើឲ្យប្រសើរឡើងបញ្ហាអប់រំនិងកុមារ ហើយប្រទេសនេះពុំមានបេក្ខភាពនារីមានសមត្ថភាពច្រើនឡើយ។
នាង តឹក លឹម បានបង្ហាញថា ខ្លួនជាអ្នកនយោបាយស្ត្រីប្រកបដោយសមត្ថភាពក្នុងចំណោមពួកគេ។ ស្ត្រីមេឃុំអមលាំងដែលទើបជាប់ឆ្នោតថ្មីនៅក្នុងខេត្តកំពង់ស្ពឺ រូបនេះមានអាយុ២៥ឆ្នាំ។
នាង តឹក លឹម បានបញ្ជាក់ថា៖«ខ្ញុំមិនយកចិត្តទុកដាក់នឹងរឿងនយោបាយទេ ពេលនោះយើងប្រឈមនឹងការទន្ទ្រានដណ្តើមដី»។ ស្ត្រីវ័យក្មេងជាជនរងគ្រោះពីការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់ រដ្ឋាភិបាលរូបនេះក្រោយមកបានចូលរួមជាមួយគណបក្ស សម រង្ស៊ី ធ្វើការតស៊ូមតិដើម្បីសិទ្ធិអ្នកភូមិ ទីបំផុតបានជោគជ័យនៅក្នុងការបោះឆ្នោតខែមុន។
ក្នុងចំណោមគណបក្សនយោបាយ ៧ ដែលទទួលបានអាសនៈក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាកាន់អំណាចមានសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ស្ត្រីជាង២១ភាគរយ ជាភាគរយខ្ពស់ជាងគេ។ គណបក្ស សម រង្ស៊ី មាន ១១ភាគរយខណៈគណបក្សដទៃទៀតមានតំណាងជាស្ត្រីតិចតួចតែប៉ុណ្ណោះ។
សមាជិកគណបក្សប្រជាជនកម្ពុជា អ្នកស្រី ពេជ្រ ស្រីភូ ជាសមាជិកក្រុមប្រឹក្សាឃុំមួយក្នុងខេត្តពោធិ៍សាត់។ អ្នកស្រីលើកឡើងថា ជោគជ័យរបស់ស្ត្រីក្នុងជួរគណបក្សគឺមកពីជំនាញទំនាក់ទំនងល្អ ការស្តាប់ និងឆ្លើយតបចំពោះម្ចាស់បោះឆ្នោត ហើយនិងមានតម្លាភាពនៅក្នុងស្ថាប័ន ប៉ុន្តែ ទាំងតំណាងមកពីគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសិទ្ធិមនុស្សយល់ថា គណបក្សប្រជាជននាំមុខ ដោយសារតែមានធនធានច្រើនទៅវិញ។
ក្នុងបណ្តាខេត្តទាំង ២៤ មានតែខេត្តប៉ៃលិនទេ ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដោយមានស្ត្រីជិត ២៩ ភាគរយ នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។
តំណាងជាច្រើនលើកឡើងថា វប្បធម៌ជាកត្តាមួយដែលរាំងស្ទះអ្នកនយោបាយស្ត្រី ខណៈលើឆាកនយោបាយ គេនៅតែពុំសូវឃើញស្ត្រីហ៊ានធ្វើនយោបាយ។
អ្នកស្រី ពេជ្រ ស្រីភូ បន្តថា អ្នកស្រីបានលែងលះជាមួយប្តី ដោយសារតែអ្នកស្រីឈរឈ្មោះបោះឆ្នោត ហើយថា៖ «ប្តីខ្ញុំឲ្យខ្ញុំនៅតែផ្ទះបានហើយ»។
អ្នកស្រីបន្តថា ការដំឡើងប្រាក់ខែឲ្យអ្នកនយោបាយស្ត្រីជាវិធីមួយជំរុញឲ្យស្ត្រី ចូលរួមក្នុងឆាកនយោបាយ។ កម្រិតប្រាក់ខែប្រមាណ១០ម៉ឺនរៀលនោះគឺតិចឆ្ងាយពីប្រាក់ប្តីបាន ឲ្យទៅពួកគេ ដើម្បីឲ្យធ្វើការនៅផ្ទះ៕
No comments:
Post a Comment
yes