សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

មហារីក​ទូទាំង​ពិភពលោក នឹង​កើន ៧៥% នៅ​ឆ្នាំ ២០៣០


ថ្មីៗ​នេះ យោងតាម​ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ The Lancet Oncology បាន​បង្ហាញថា ករណី​មហារីក​ទូទាំង​សកលលោក មាន​ទំនោរ​កើនឡើង​ជិត ៧៥% ចាប់ពី​ឆ្នាំ​២០៣០ ដែល​ភាគច្រើន​បណ្តាលមកពី​កត្តា​ប្រជាសាស្ត្រ និង​របៀប​រស់នៅ​ប្រចាំថ្ងៃ​។​
​ក្រុម​ស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោក ហ្វ្រេ​ដ​ឌី ប្រេ​យ៍ (Freddie Bray) នៃ​ទីភ្នាក់ងារ​អន្តរជាតិ​សម្រាប់​ការស្រាវជ្រាវ​មហារីក (IARC) ក្នុង​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០០៨ មាន​មហារីក​ថ្មីៗ​ចំនួន ១២,៧ លាន​ករណី​ដែល​វា​នឹង​ឡើងដល់ ២២,២​លាន​ករណី ក្នុង​ឆ្នាំ​២០៣០ ប្រសិនបើ​និន្នាការ​នៃ​ការកើនឡើង នៅតែ​បន្ត​នោះ គឺមាន​អត្រា ៩០% នៃ​កំណើន​មហារីក គឺ​កើតមាន​ក្នុងប្រទេស​ក្រីក្រ​។ លទ្ធផល​នៃ​ការសិក្សា​នេះ បាន​ប្រើប្រាស់​ទិន្នន័យ​ពី​គម្រោង GLOBACAN ដែលជា​ទិន្នន័យ អំពី​ករណី​មហារីក ក្នុង ១៨៤ ប្រទេស​។ 
​អ្នកស្រាវជ្រាវ បាន​និយាយថា អត្រា​ថយចុះ​នៃ​មហារីក ដែល​ពាក់ព័ន្ធ​នឹង​ការឆ្លង​មេរោគ ត្រូវបាន​ជំនួស​ដោយ​មហារីក​ពោះវៀនធំ មហារីក​សុដន់ និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ដែល​វា​មានការ​ទាក់ទង​ទៅ​និង​របប​អាហារ​បែប​អឺរ៉ុប​។ ក្នុង​ឆ្នាំ​២០០៨ មហារីក​សុដន់ សួត ពោះវៀន និង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត មាន​ពាក់កណ្តាល​នៃ​ចំនួន​មហារីក​សរុប ក្នុងប្រទេស​អ្នកមាន​។ រីឯ​ក្នុងប្រទេស​ចំណូល​មធ្យម មហារីក​បំពង់​អាហារ មហារីកក្រពះ និង​មហារីក​ថ្លើម កើតមាន​ជា​ប្រក្រតី ខណៈដែល​ក្នុងប្រទេស​ក្រីក្រ មហារីក​ស្បូន មាន​ចំនួន​ច្រើនជាង​ករណី មហារីក​សុដន់ និង​ថ្លើម​។ 

​ក្នុងការ​សិក្សា​នេះ អ្នកស្រាវជ្រាវ បាន​ប៉ាន់ស្មាន​ពី​និន្នាការ​នៃ​ការវិវត្តន៍​បន្ត​របស់​ជំងឺមហារីក​នេះ​ថា វា​អាច​កើនឡើង​ដល់ ២២,២ លាន​ករណី ក្នុង​ឆ្នាំ​២០៣០​។ ទោះបីយ៉ាងណា អន្តរាគមន៍​តាម​មុខសញ្ញា​មហារីក​នីមួយៗ អាចជួយ​បន្ថយ​កំណើន​តួលេខ​នោះបាន តាមរយៈ​វិធីសាស្ត្រ​ការពារ​បឋម ដែលមាន​ប្រសិទ្ធភាព ការចាក់​វ៉ាក់សាំង​ការពារ ការ​ឆាប់​រកឃើញ​មហារីក​ក្នុងដំណាក់កាល​ដំបូង និង​វិធី​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​។​

No comments:

Post a Comment

yes