សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, July 29, 2012

រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​ចាប់ផ្ដើម​ឆ្លាក់​ហើយ​

ភ្នំពេញ: ​រូបសំណាក់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ចាប់ផ្ដើម​ឆ្លាក់​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២ បន្ទាប់ពី​ឯកភាពគ្នា​តាមរយៈ​ក្រុមការងារ​សហជីព​សេរី​កម្មករ និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​រួចមក​។​

​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជណាចក្រ​កម្ពុជា ហើយក៏​ជា​ប្អូនប្រុស​បង្កើត​របស់លោក ជា វិជ្ជា បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែកក្កដា​នេះ​ថា ក្រុមការងារ​សហជីព និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ពិភាក្សា​ក្នុងការ​សាងសង់​រូបសំណាក​លោក ជា វិជ្ជា ហើយ​ឥឡូវនេះ រូបសំណាក​ត្រូវបាន​ចាប់ផ្ដើម​ឆ្លាក់​កាលពី​ម្សិលមិញ​។ លោក​បញ្ជាក់ថា “​រូបសំណាក​នេះ ឆ្លាក់​អំពី​ថ្មភក់ ពណ៌​ខៀវ ដែល​យក​ពី​ភ្នំ​ត្បែងមានជ័យ ខេត្តព្រះវិហារ តែ​ទម្រាំ​ចេញ​រូបរាង​ត្រូវ​ប្រើ​រយៈពេល​យូរ ហើយ​រូបសំណាក​ត្រូវដាក់​នៅ​កែវ​ខាងលិច​ឈៀង​ខាងជើង​នៃ​វត្ត​លង្ការ ជាទី​ដែល​លោក ជា វិជ្ជា ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​”​។​


​សូមជម្រាបថា ការពិភាក្សា​ការងារ​សាងសង់​រូបសំណាក លោក ជា វិជ្ជា នេះ គឺ​បន្ទាប់ពី​ចំណារ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១ ខែ​ធ្នុ ឆ្នាំ​២០១២ ឲ្យ​សាងសង់​រូបសំណាក​លោក ជា វិជ្ជា តប​តាម​សំណើសុំ​របស់លោក ជា មុនី ដើម្បី​កសាង​រូបសំណាក​វីរបុរស នៃ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ 

No comments:

Post a Comment

yes