រាជធានីភ្នំពេញ ៖ ភរិយាលោកជីវ៉ាន់ស៊ុយ បានអំពាវនាវដល់នាងខ្មឹបដែលជាកូនស្រីឱ្យមកមើលមុខឪពុកជាលើកចុងក្រោយ ខណៈពេលដែលនាងហាក់ធ្វើព្រងើយកន្តើយមិនយកចិត្តទុកដាក់មកមើលឪពុកចាប់តាំងពីគាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់នោះ ហើយពេលនេះលោកជីវ៉ាន់ស៊ុយ កំពុងដកចង្កាមាន់ដង្ហើមចុងក្រោយ។
អ្នកស្រី ផុន សាវន ដែលជាភរិយាលោកជីវ៉ាន់ស៊ុយ បាននិយាយថា ចាប់តាំងពីស្វាមីរបស់អ្នកស្រីឈឺធ្ងន់នោះ គឺគាត់បានឃើញនាងខ្មឹបមកមើលឪពុកតែម្តងប៉ុណ្ណោះនៅពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ អ្នកស្រីបន្តថា ចាប់ពីពេលនោះមកមិនដែលឃើញនាងខ្មឹបមកមើលឪពុកទៀតឡើយ ដោយនាងហាក់មិនរវីរវល់ និងយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ខណៈដែលគ្រួសារកំពុងតែមានទុក្ខនោះ។ អ្នកស្រីបញ្ជាក់ថា គាត់មិនដឹងពីមូលហេតុដែលនាងខ្មឹបមិនសូវមកមើល និងសួរសុខទុក្ខពីអាការជំងឺឪពុករបស់ខ្លួននោះទេ ហើយអាកប្បកិរិយាបែបនេះ គឺមិនមែនធ្វើឡើងនៅពេលនេះឡើយ គឺជារឿយៗនាងហាក់មិនរវីរវល់ច្រើនពីសុខទុក្ខក្រុមគ្រួសារ ។ ទោះជាយ៉ាងណាអ្នកស្រីមានតែអំពាវនាវឱ្យនាងខ្មឹបមកមើលមុខឪពុកជាលើកចុងក្រោយផង ព្រោះពេលនេះស្ថានភាពជំងឺរបស់លោកជីវ៉ាន់ស៊ុយ កាន់តែមានសភាពធ្ងន់ធ្ងរ។
No comments:
Post a Comment
yes