សមាគមអ្នកប្រជាធិបតេយ្យរបស់លោកម៉ម សូណង់ដូនឹងធ្វើសន្និសីទកាសែតជុំវិញការពាក់ព័ន្ធនឹងការបំផុសឲ្យមានការចាប់ដីបែបអនាធិបតេយ្យ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ សន្និសីទកាសែតនេះនឹងធ្វើនៅម៉ោង ៨ និង ៣០ នាទី នាថ្ងៃទី៦កក្កដា នៅស្ថានីយវិទ្យុសំបុកឃ្មុំ ផ្ទះលេខ៣៣ ផ្លូវ ២៦ BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ។
គួរបញ្ជាក់ថា លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ FM 105 MHz និង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ សព្វថ្ងៃកំពុងស្ថិតនៅក្រៅប្រទេស។ លោកត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ដោយសារតែជាប់ចោទនឹងករណី បំផុសប្រជាជនឲ្យចាប់ដីខុសច្បាប់នៅភូមិ ប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ តំណាងសមាគម អ្នកប្រជាធិបតេយ្យ ៥ នាក់ នៅភូមិប្រម៉ា តំបន់មានជម្លោះដីធ្លី ក្នុងខេត្តក្រចេះ ត្រូវបានប៉ូលិសតាមចាប់ខ្លួន។ មកដល់ពេលនេះមានបុរស ៤ នាក់ បានចេញមកសារភាពហើយ ៕
No comments:
Post a Comment
yes