បន្ទាប់ពីមានការសង្ស័យថា មានការជាប់ពាក់ព័ន្ធ នឹងថវិការខុសច្បាប់ដែលបានប្រើបា្រស់ សម្រាប់ការធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីបារាំងកាលពីឆ្នាំ២០០៧ កន្លងទៅនោះ។ លោក នីកូឡាហ្សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង ក៏កំពុងស្ថិតនៅក្នុងការស៊ើប អង្កេតយ៉ាងយកចិត្តទុកដាក់របស់ប៉ូលីស។
ក្នុងនោះដែរប៉ូលីសក៏បានចុះទៅឆែកឆេដល់ផ្ទះ និង ការិយាល័យរបស់លោកផងដែរ។ បើយោងតាមការស្រាវជ្រាវ កន្លងមកសមត្ថកិច្ចបានរក ឃើញថា លោក នីកូឡាហ្សាកូហ្ស៊ី បានទទួលលុយពីមហាសេដ្ឋីបារាំងម្នាក់ឈ្មោះ លោកស្រី Bettencourt ជាច្រើនដើម្បីធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០០៧។
ជុំវិញបញ្ហានេះដែរ មេធាវីរបស់លោក សាកូហ្ស៊ី បានឲ្យដឹងថា បើទោះបីជាមានការសម្រុកចូលឆែកឆេរក៏ដោយគ្មានប្រយោជន៍អ្វីឡើយ ព្រោះកូនក្តី របស់លោក បានបិទទ្វារផ្ទះ និង ទីស្នាក់ការរបស់ខ្លួន ដើម្បីទៅស្នាក់នៅប្រទេសកាណាដា បាត់ទៅហើយ។ លោក នីកូឡាហ្សាក់សាកូហ្ស៊ីអតីតប្រធានាធិបតីបារាំងរូបនេះ បានទទួលបរាជ័យ ក្នុងការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី កាលពីពេលថ្មីៗនេះ ដែលកាលនោះជ័យជំនះបានធ្លាក់ទៅលើលោក François Hollande។
គួរកត់សំគាល់ថា បន្ទាប់ពី លោក នីកូឡា ហ្សាក់ សាកូហ្ស៊ី បានទទួលបរាជ័យក្នុងការបោះឆ្នោត រូចមកគេក៏បានរកឃើញថា លោកមានរឿង អាស្រូវនេះតែម្តង។ តែទោះបីជាយ៉ាងនេះក្តី លោកអតីតប្រធានធាធិបតីបារាំង រូបនេះក៏ ធ្លាប់បានចេញមុខច្រានចោលការចោទប្រកាន់ទាំងនេះផងដែរ។
No comments:
Post a Comment
yes