ភ្នំពេញ: លោក ឡាយ វិរ: អតីតអបាលខេត្តឧត្តមានជ័យ រួមអតីតមេបញ្ជាការរងភូមិភាគពិសេស និងជន សមគនិត២ នាក់ទៀត ត្រូវបានសាលាដំបូងរាជធានី ភ្នំពេញផ្តន្ទាទោសម្នាក់ៗជាង១០ ឆ្នាំ និងពន័យប្រាក់ ជាង១០០ លាន នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ នេះ ។ក្នុងសវនាការនៅម៉ោង៣ រសៀលជាងថ្ងៃនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក ចៅក្រម អឿង សៀង បានប្រកាសសាលក្រមផ្តន្ទាទោសដោយកំបាំងមុខ លោកឡាយ វិរះ និងលោក ឃួន រឿង ប៉ុន្តែប្រកាសចំពោះមុខលោក ជនជាប់ចោទពីរនាក់ទៀត ។លោក អឿង សៀង បានសម្រចថា “ផ្តន្ទាទោសជនជាប់ចោទ ឡាយ វិរ: ដាក់ពន្ធនាគារយ:១២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន២៥ លានរៀល ពីបទជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ចំណែកជនជាប់ចោទ ឃួន រឿង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគា១៦ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៣២ លានរៀល ពីបទជួញដូគ្រឿងញៀន តាមមាត្រា៣៣ ថ្មី នាំច្បាប់ ស្តីពីការបង្ក្រាបការជួញដូគ្រឿងញៀនខុសច្បាប់ ។
ក្នុងនោះដែរ លោក អឿន សៀង ក៏បានផ្តន្ទាទោស ជនសមគំនិតពីរនាក់ទៀត គឺលោក ឃាង ស៊ុនលី អាយុ២៧ ឆ្នាំ ដាក់ពន្ធនាគារ១២ ឆ្នាំ និងពិន័យប្រាក់ចំនួន២៥ លានរៀល រួមនិងលោក សួរ សិលា អាយុ២៨ ឆ្នាំ ដាក់ពន្ធនាគា១០ ឆ្នាំ និងពិន័យប្រាក់ចំនួន២០ លានរៀល ។ជនជាប់ចោទទាំង៤ នាក់នេះត្រូវបានតុលាការបើកសវនាការ ជំនុំជម្រះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ បន្ទាប់ពីត្រូវបាន ព្រះរាជអាជ្ញារងអមសាលារាជធានីភ្នំពេញលោក សឿង សុខ ចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់; ប្រើសប្រាស់អាវុធខុសច្បាប់ និងបទសមគំនិតក្នុងអំពើទាំងនោះ ។អតីតអភិបាលខេត្តឧត្តមានជ័យ លោក ឡាយ វិរះ;អតីតមេបញ្ជាការងយុទ្ធភូមិភាគពិសេស លោក ឃួន រឿង និងមនុស្ស២ នាក់ទៀត ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួននៅក្នុងផ្ទះលោក ឡាយ វិរ: ស្ថិតក្នុងសង្កាត់ចោមចៅ ខណ:ដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្នុងខែតុលា មួយឆ្នាំកន្លងទៅ៕
No comments:
Post a Comment
yes