ប៉ោយប៉ែត៖ នាងក្រមុំវ័យ១៥ឆ្នាំម្នាក់ ត្រូវឪពុកម្ដាយបង្កើតរបស់នាង ចាប់ឃុំខ្លួនដោយដាក់ច្រវ៉ាក់ជើង ម្ខាងជាប់ និងសសរផ្ទះ ព្រោះភ័យខ្លាចនាងរត់ចេញពីផ្ទះ ។ នាងក្រមុំដែលត្រូវឪពុកម្ដាយ ចាប់ឃុំខ្លួនមានឈ្មោះ ស្រី ធំ អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្រី ធំបានប្រាប់អ្នកយកព័ត៌មានវិទ្យាសាស្ត្រខ្មែរ ទាំងភ្នែកហូរហាម កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០១ ២ ថា នាងមិនចង់រស់នៅជាមួយ ឪពុក ម្ដាយរបស់នាងទេ ព្រោះខ្លាចពួកគាត់វាយធ្វើបាប នាងបន្តថា ឪពុកម្ដាយរបស់នាងបានបង្ខំឲ្យនាងដេកជាមួយជនជាតិបារាំង និងជនជាតិថៃ តាំងតែពីរូបនាង មានអាយុ១៣ ឆ្នាំមកម្ល៉េះ ហើយចាប់តាំងពីពេលនោះមកនាងត្រូវបង្ខំចិត្តទៅរកស៊ីបម្រើផ្លូវភេទ នៅក្នុង ស្រុ កអរញ ខេត្តស្រះកែវ ប្រទេសថៃ រហូតដល់វ័យ១៥ឆ្នាំនេះ ដើម្បីយកលុយមកឲ្យឪពុកម្ដាយ ដោយគ្មានទុក មួយរៀល នៅនិងខ្លួនឡើយ ។
មិនតែប៉ុណ្ណោះ ម្ដាយ របស់នាងតែងតែងជេរស្ដីនាងមិនឈប់ឈរ សូម្បីតែសុំលុយបន្តិចបន្តួចទិញអីហូ ប ក៏ត្រូវម្ដាយនាងជេរស្ដី និងវ៉ៃទៀតផង ធ្វើឲ្យនាងទ្រាំមិនបាន ហើយលែងចង់ធ្វើ ជាស្រី បម្រើផ្លូវភេទ ទៀតហើយ ទើបសម្រេចចិត្ត រត់ចេញពីផ្ទះ តែឥឡូវត្រូវពួកគាត់តាមទាន់ ចាប់មកផ្ទះវិញដាក់ច្រវ៉ាក់ទៀត ។ ស្រី ធំ បានលើកដៃសំពះអង្វរអ្នកសារព័ត៌មានសុំឲ្យជួយនាងផង នាងសុំឲ្យក្រុមអង្គការសិទ្ធិមនុស្ស ជួយមករំដោះនាងចេញពីរណ្ដៅនរកនេះផងបើមិនដូច្នេះទេ នាងប្រាកដជាស្លាប់មិនខាន ។
ជុំវិញបញ្ហាខាងលើ លោក នុត មឿន និងអ្នកស្រីហែម សំអូន ដែលត្រូវជាអាណាព្យាបាល ស្ត្រីរងគ្រោះ បានបំភ្លឺថា កូនរបស់គាត់មិនស្ដាប់ បង្គាប់ណែនាំមិនស្ដាប់ ហើយលួចរត់ចេញពីផ្ទះចំនួន៨ដង ហើយ បើមិនចាប់នាងឃុំទេគេនិងរត់លើកទី៩ គឺស្មើនិងបាត់សូន្យតែម្តងមិនអាចរកឃើញវិញឡើយ ។
អង្គការ ចំនួនពីរ គឺអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអង្គការជួយស្ត្រីមានវិបត្តកំពុងតែធ្វើការដុត ដៃដុតជើង សហការជាមួយសមត្ថកិច្ចដើម្បីជួយនាងរងគ្រោះឲ្យបានចេញមកក្រៅ ហើយទទួលនាង ឲ្យចូលទៅក្នុងមណ្ឌលសុវត្ថិភាព ។
លោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលអង្គការអាដហុកខេត្តបន្ទាយមានជ័យមានបានឲ្យដឹងថា ករណីខាងលើជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបំផុត គឺមិនស្មើនិងសត្វឆ្កែមួយក្បាលផងដែលម្ចាស់ឲ្យរស់នៅក្នុង ផ្ទះដោយមានសេរីភាពលោកបន្តថា អង្គការរបស់លោក និងធ្វើការចុះអង្កេតដោយផ្ទាល់ ហើយធ្វើលិខិតអន្តរាគមន៏ទៅប៉ូលិសប្រឆាំងការជួញដូរ ដើម្បីជួយស្ត្រីរងគ្រោះឲ្យមានសេរីភាពឡើង វិញ ។
សូម រំលឹកថា នេះជាលើទីពីរហើយ ដែលអាណាព្យាបាល ចាប់កូនរបស់ខ្លួន ដាក់ច្រវ៉ាក់ ករណី ទីមួយកើតឡើង នៅក្នុងខេត្តបាត់ដំបងជនរងគ្រោះ ជាកុមារចំណែកករណីទីពីរគឺកើតឡើងនៅក្រុងប៉ោយ ប៉ែតតែម្ដងជនរងគ្រោះជាក្មេងស្រីវ័យ ១៥ឆ្នាំ ៕
No comments:
Post a Comment
yes