ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានផ្សព្វផ្សាយគម្រោងធ្វើមហាកូដកម្មអហិង្សាដ៏ធំមួយនៅខែសីហាដែលលោកបានគ្រោងទុក។ ការផ្សព្វផ្សាយនេះតាមរយៈកិច្ចប្រជុំជាមួយសមាជិកមកពីបណ្ដារោងចក្រជិត ១០០នាក់ កាលពីថ្ងៃទី១ ខែកក្កដា នៅទីស្នាក់ការក្រុងភ្នំពេញ។
គម្រោងធ្វើកូដកម្មអហិង្សារបស់សហជីពសេរីកម្មករនឹងនៅតែរក្សដដែលប្រសិនបើសំណើរបស់សហជីពដែលសុំប្រាក់ធ្វើដំណើរ ឬថ្លៃឈ្នួលផ្ទះចំនួន ១០ដុល្លារ និងប្រាក់រង្វាន់ការងារទៀងទាត់ចំនួន ១០ដុល្លារ ក្នុងមួយខែដល់កម្មករ ត្រូវបដិសេធក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមអ្វីដែលលោក ជា មុនី បានប្រាប់សមាជិកសហជីពរបស់ខ្លួនកាលពីថ្ងៃម្សិលលមិញ។
គម្រោងធ្វើមហាកូដកម្មទូទាំងប្រទេសនេះត្រូវបានសហជីពសេរីកម្មករប្រកាសឲ្យដឹងកាលពីសប្តាហ៍កន្លងទៅ។ លោក ជា មុនី បានព្រមានថា កម្មករជាង ៤៧ម៉ឺននាក់ នឹងធ្វើកូដកម្មព្រមៗគ្នាមិនធ្វើការងារដើម្បីទាមទារឲ្យថៅកែរោងចក្រទទួលយកសំណើរបស់កម្មករ។ ប៉ុន្តែ គម្រោងនេះនឹងផ្អាកទៅវិញប្រសិនបើកិច្ចប្រជុំគណៈកម្មការនៅថ្ងៃទី១១ ខែ៧ ឆ្នាំ២០១២ សម្រេចយល់ស្របតាមសំណើរបស់សហជីព៕
No comments:
Post a Comment
yes