លោក Beat Richner កំពុងពិនិត្យ ជម្ងឺ ឲ្យកុមារ ក្នុងមន្ទីរពេទ្យ គន្ធបុប្ផា
ក្នុងលិខិតមួយកាលពីថ្ងៃទី២០មិថុនាផ្ញើទៅលោក ម៉ម ប៊ុនហេង រដ្ឋមមន្ត្រីក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិតជនជាតិស្វីស ប៊ីត រីចនើរ (Beat Richner) ស្ថាប់និកបន្ទីរពេទ្យគន្ធបុប្ផា បានលើកឡើងថាជម្ងឺនេះមិនដែលធ្លាប់ជួបប្រទះទេ ក្នុងពេលវេលា២០ឆ្នាំ ចុងក្រោយនេះ ក្នុងប្រទេសកម្ពុជា , “ពួកគេ បានរលាកខួរក្បាល ហើយក្នុងរយៈពេល៦ម៉ោងចុងក្រោយពួកគេកើតរោករលាកសួតធ្ងន់ធ្ងរបំផុត”។
លិខិតនោះបានបន្តថា ” កាំរស្មីX Ray និង ស្កេនCTបង្ហាញថាថង់ក្នុងសួតដែលប្ដូរខ្យល់អុកហ្សីហ្សែនត្រូវបានបំផ្លាញក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលអ្នកជម្ងឺស្លាប់..”។
លោក ប៊ីត រីចនើរ បានបញ្ជាក់ថាជម្ងឺនេះ បានធ្វើឲ្យកុមារ៤៧នាក់ស្លាប់ ។ ១៣ថ្ងៃក្រោយមកមានកុមារ១៣នាក់ថែមទៀតបានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ៕
No comments:
Post a Comment
yes