កណ្ដាល: បន្ទាប់ពីមានការសន្យាពីមន្ត្រីក្រសួងការងារ នៅវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ ការតវ៉ាបិទផ្លូវលេខជាតិ៤ ដែលមានការចូលពីកម្មកររោងចក្រកាត់ដេរ តៃយៀន ប្រមាណ ៤.០០០ នាក់ នៅម្ដុំបែកចាន ត្រូវបានរំសាយ តែមានការព្រមានពីលោក រ៉ុង ឈុន ថា បើមិនមានដំណោះស្រាយជាផ្លូវការ លោកនឹងដឹកនាំកម្មករដើរហែរក្បួនចូលរាជធានីភ្នំពេញនៅថ្ងៃស្អែក។
លោក សាទ សាមុធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញមកមុខមកសម្រុះសម្រួលជាមួយលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា និងក្រុមកម្មករ ដោយសន្យាថា នឹងរកដំណោះស្រាយជូនពួកគាត់ ហើយបន្ទាប់ពីមានការសន្យាយ៉ាងដូច្នេះ ក្រុមកម្មករដែលដឹកនាំដោយលោក រ៉ុង ឈុន នោះ បានរំសាយពីការតវ៉ាបិទផ្លូវ។
ដោយឡែក លោក រ៉ុង ឈុន បានព្រមានថា បើពុំមានដំណោះស្រាយផ្លូវការណាមួយ ដែលមានការចូលរួមពីក្រសួងការងារ តំណាងសហជីព និងថៅកែក្រុមហ៊ុននោះទេ លោកនឹងដឹកនាំកម្មករដើរហែក្បួនចូលរាជធានីភ្នំពេញនៅថ្ងៃស្អែក។

លោក រ៉ុង ឈុន បានបន្តថា ការតវ៉ាឈរបិទផ្លូវជាតិលេខ៤ ដោយសារតែភាគីរោងចក្រកាត់ដេរ តៃយៀន បានចាក់មេក្រូរំខានដល់ការតវ៉ារបស់កម្មករនៅមុខរោងចក្រកាត់ដេរ។ កម្មកររោងចក្រកាត់ដេរ តៃយៀន ក៏ទាមទារនូវលក្ខខណ្ឌ ៥ ចំណុច រួមមាន ប្រាក់អត្ថប្រយោជន៍សម្រាប់កម្មករ ប្រាក់ថ្លៃធ្វើដំណើរ និងស្នាក់នៅ ១៥ ដុល្លារ ក្នុងមួយខែ, ប្រាក់ថ្លៃទឹកដោះគោសម្រាប់កម្មការិនី ដែលមានកូនខ្ចី ចំនួន ១៥ ដុល្លារ ក្នុងមួយខែ, ប្រាក់រង្វាន់ទៀងទាត់ ១៥ ដុល្លារ ក្នុងមួយខែ និងទាមទារកុំឲ្យថៅកែរោងចក្រកាត់ប្រាក់ខែកម្មករ នៅពេលដែលពួកគេសុំច្បាប់ឈប់សម្រាក ជាដើម។
នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ សហភាពសហជីពកម្ពុជា (CCU) បានប្រកាសជូនដំណឹងដល់អង្គការជាតិ អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបថា ថ្ងៃនេះ កម្មករ-កម្មការិនីរោងចក្រ តៃយៀនទី១ ទី២ និងខេមវែល ដែលមានទីតាំងស្ថិតនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មានកម្មករ-កម្មការិនី ចំនួន ៤០០០ នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មដង្ហែក្បូនចេញពីមុខរោងចក្រ ទៅឈរបិទផ្លូវជាតិលេខ៤ ដោយសារពុំទាន់បានទទួលដំណោះស្រាយនៅឡើយ។
កម្មករ-កម្មការិនី នៃរោងចក្រតៃយៀនទី១ ទី២ និងខេមវែល សុំទាមទារសុំឱ្យមានការដោះស្រាយ នូវលក្ខខណ្ឌការងារមួយចំនួនដូចខាងក្រោម ៖
១. សុំឱ្យក្រុមហ៊ុនធ្វើការទូទាត់នូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ស្ដីពីការងារ ដោយក្រុមហ៊ុនបានប្ដូរឈ្មោះរោងចក្រ
២. សុំឱ្យក្រុមហ៊ុនផ្ដល់សោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ
៣. សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់ថ្លៃទឹកដោះគោ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ
៤. សុំឱ្យក្រុមហ៊ុនដំឡើងប្រាក់រង្វាន់ទៀតទាត់ ឱ្យបាន ១៥ ដុល្លារ ក្នុងមួយខែៗ
៥. សុំឱ្យក្រុមហ៊ុនកុំយកប្រាក់មុខតំណែង និងបច្ចេកទេសយកមកកាត់ទូទាត់ នៅពេលកម្មករ-កម្មការិនី និងថ្នាក់ដឹកនាំសុំច្បាប់ចាប់ពីបីថ្ងៃឡើងទៅ។
លោក រ៉ុង ឈុន បន្ថែមថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១២ លោកនឹងដឹកនាំកម្មករដើរហែក្បួន ចេញពីរោងចក្រកាត់ដេរ តៃយៀន ទៅកាន់ ការិយាល័យ ផ្ទះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថានទូតអាមេរិក និងសហគមន៍អឺរ៉ុប ដើម្បីស្វែងរកអន្តរាគមន៍៕
No comments:
Post a Comment
yes