សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ការខិតខំរបស់យួននិងរដ្ឋាភិបាលក្រុងភ្នំពេញកំពុងតែរកវិធីធ្វើឲ្យដីខ្មែរ ដែលយួនបានលួចទៅជាស្របច្បាប់ និងគ្មានកំហុសនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា


ផ្ដើមចេញពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែកក្កដា គណៈកម្មាធិការព្រំដែន របស់កម្ពុជា និងយួន បានជួបប្រជុំគ្នាក្នុងទីក្រុងភ្នំពេញ ដើម្បីធ្វើការកែតម្រូវមាត្រដ្ឋានមួយចំនួននៅលើផែនទីកម្ពុជា ឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង ខណៈដែលគេដឹងថាមានដីខ្មែររាប់រយគីឡូម៉ែត្រភាគខាងកើតនិងខាងត្បូង ត្រូវបានកាត់កាត់ផ្តាច​ភ្ជាប់ទៅយួន បន្ទាប់ពីបញ្ចប់ការបោះបង្គោលព្រំដែនដែលធ្វើ
តាមរបៀបលោក​ចោរស្របច្បាប់ ដោយគ្មានតម្លាភាពនោះក្នុងន័យធ្វើឲ្យដីខ្មែរដែលយួនលួចបាន មានលក្ខណៈស្របច្បាប់ទៅតាមបទដ្ឋាន ។ ប៉ុន្តែពួកគេទំនងជាភ្លេចហើយថា ការកែក្រឡៃផែនទី​​កម្ពុជាតាមរបៀបកាត់ជើងខ្មែរ តម្រូវស្បែកជើងយួន គឺឲ្យខុសពីទម្រង់ខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រួវបានទទួលស្គាល់ជាអន្តរជាតិ ចន្លោះឆ្នាំ១៩៦៣-១៩៦  គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតរួចស្រេចទៅហើយ ពីការបំពាន ទៅលើច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសនិងអន្តរជាតិនោះ


សូមជំរាបថាការផ្ដើមបោះបង្គោលកំណត់ព្រំសីមាគោក រវាងប្រទេសកម្ពុជា និងយួន កាលពីខែកញ្ញា ឆ្នាំ២០០៦ រហូតមកដល់ការសម្ភោធបង្គោលព្រុំដែនលេខ៣១៤ កាលពីថ្ងៃទី២៤ ខែមិថុ​នា ឆ្នាំ២០១២ នៅចុងព្រំប្រទល់រវាងខេត្តកំពត និងខេត្តកៀងយ៉ាង គឺគេបានធ្វើឡើងដោយយោង​​ទៅលើអនុសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនគោក នៃប្រទេសទាំងពីរឆ្នាំ១៩៨៥ ដែលសភានៃគណបក្សប្រជាជន បានសម្រេចផ្ដល់សុពលភាពកាលពីខែតុលា ឆ្នាំ២០០៥ នោះគឺជាអំពើខុសច្បាប់ ជាការរំលោភយ៉ាងគឃ្លើន និងគ្មានភាពអៀនខ្មាស់ ចំពោះកិច្ចព្រមព្រាងសន្ដិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដើម្បីអ្វីដែលជាភាពជោគជ័យតាមផែនការលេបត្របាក់​​​ទឹកដីខ្មែរ ដោយរដ្ឋាភិបាលទីក្រុងហាណូយនោះ

អ្នកឃ្លាំមើលព្រំដែនបានលើកឡើងថា ជាក់ស្ដែងអំឡុងការបោះបង្គោលព្រំដែនរវាងខ្មែរ យួន គឺ មានប្រជាពលរដ្ឋខ្មែរជាច្រើនរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែន ភាគខាងកើតនិងភាគខាងត្បូង បានចេញមុខនាំគ្នាស្រែកទ្រហោរយំ ពីរឿងបាត់ដីស្រែរហូតបាត់ភូមិឋានទាំងមូលចូលទៅក្នុងដីយួន ។ ហើយអ្នកខ្លះដោយសារតែយកការពិតមកស្រែកឲ្យគេជួយ ក៏ត្រូវបានរដ្ឋាភិបាលទីក្រុង
ភ្នំពេញចាប់ដាក់គុកដើម្បីបំបាក់ស្មាតីយ៉ាងអយុត្តិធម៌បំផុតដូចជាលោកស្រី មាស ស្រី និងលោក ព្រុំ ជា រួមជាមួយនិងអ្នកស្នេហាជា សម រង្ស៊ី ក៏ត្រូវបានតុលាការក្រោមអំណាចរបស់គណបក្ស ប្រជាជនកាត់ឲ្យជាប់ទោសរាប់ឆ្នាំផងដែរ ហើយសូមជំរាបថា ប្រជាពលរដ្ឋដែលទទួលរងនូវ​ការបាត់បង់ដីធ្លីស្រែចាការរបស់ខ្លួនទាំងនោះចូលទៅក្នុងដីយួន ដោយការកាត់នឹងពុះជ្រាក​ជា​ដុំៗពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺពួកគាត់ទាំងនោះជាសាក្សីរស់ ដែលមិនអាចប្រកែកបាន ថាការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន គឺ បានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីអស់ជាច្រើន

អ្នកឃ្លាំមើលព្រំដែនបានលើកឡើងទៀតថា សម្រាប់ទស្សនៈរបស់មនុស្សជាតិក្នុងពិភពលោក ទឹកដីមានតម្លៃជាងអាយុជីវិតទៅទៀត ការបាត់បង់ទឹកដីប្រៀបបានទៅនឹងការបាត់បង់អ្វីៗទាំង​អស់ ។ អ្នកឃ្លាំមើលបានបន្តរថា ពួកគេបានពលិកម្ម ដោយគ្មានញញើត​ឬស្ដាយស្រណោះអ្វី​ឡើយ​ដើម្បីការពារទឹកដី ហើយការបាត់បង់ទឹកដីកម្ពុជា ទៅយួននាពេលនេះហាក់ដូចជាបាន
ប្រព្រឹត្តទៅយ៉ាងរលូននិងស្ងៀមស្ងាត់ ដែលមិនគួរកើតមានក្នុងយុគដ៏ទំនើបនេះឡើយ ។

យ៉ាងណាម៉ិញលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលជាអ្នកចាស់ទុំផ្នែក​នយោ​បាយ និងធ្លាប់ជាប្រធានគណកម្មការព្រំដែនផងដែរនោះ លោកក៏ធ្លាប់បានធ្វើការបដិសេធ​ទាំង​ស្រុងផងដែរដោយមិនទទួលស្គាល់នូវការបោះបង្គោលព្រំដែនរវាងខ្មែរ ហើយនិងយួននេះ​ឡើយ ។ លោក គង់ គាំ បានធ្វើការរំលឹកថា លោកពីមុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យួន គឺមិនទាន់មាន​ការ​ទន្ទា្រនកំណត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដូចសព្វថ្ងៃនេះទេ តែចាប់តាំង ពីក្រោយថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាយើងស្ទើរតែក្លាយទៅជាកម្ពុជាក្រោយទាំងមូលទៅ​ហើយ ក្រោមការត្រួតត្រារបស់យួនរហូតមកដល់ពេលនេះ ។ លោក គង់ គាំ បានបន្តថា ក្នុងការ​បោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន កាលពីពេលកន្លងទៅនេះ គឺជានិមិត្ត​រូប​នៃមហិ្ឆតារបស់យួន ហើយដែលបង្ហាញឲ្យឃើញថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន អស​មត្ថ​ភាព ហើយធ្វើតាមតែការបង្គាប់បញ្ជារបស់រដ្ឋាភិបាលយួនតែប៉ុណ្ណោះ ដែលជាចៅហ្វាយ​នាយ​របស់ខ្លួន ដែលគេបានធ្វើការសន្យាជាមួយនិងគ្នាថានិងបញ្ចប់ការបោះបង្គោលព្រំដែន​នៅ​ឆ្នាំ២០១២ នេះឲ្យហើយ ។

លោក គង់ គាំ បានបញ្ជាក់ថា ដូចយើងបានឃើញស្រាប់ហើយចុងក្រោយនេះ គេបានធ្វើការដុះ ដូរភូមិមួយចំនួននៅតាមព្រំដែនពីភូមិខ្មែរទៅភូមិយួន និងពីភូមិយួនទៅភូមិរបស់ខ្មែរ ដែលលោក គង់ គាំ បានពន្យល់ថាធាតុពិតគឺជាភូមិរបស់ខ្មែរទាំងអស់ទេ ដោយលោកបានបញ្ជាក់ថាភូមិយួន មកខ្មែរក៏ជាដីរបស់ខ្មែរ ចំណែកភូមិខ្មែរទៅយួនក៏ជាដីរបស់ខ្មែរផងដែរ ព្រោះទីតាំងទាំងអស់​នោះគឺជាដីរបស់ខ្មែរដែលត្រូវបានយួនរំលោភបំពានយកទាំងកំរោល ។

លោក គង់ គាំ បានជំរាបថា ជំហររបស់គណបក្ស សម រង្ស៊ីជាពិសេស ជំហររបស់អង្គការ​ក្រៅ​រដ្ឋាភិ​បាល ក៏ដូចជាសកម្មជនព្រំដែន គឺមិនទទួលស្គាល់ជាដាច់ខាតចំពោះបង្គោលព្រំដែន ដែល បានបោះរវាងរដ្ឋាភិបាលខ្មែរ ជាមួយនិងរដ្ឋាភិបាលយួនដែលបោះជាទ្វេរភាគគីនោះ គឺបានន័យ ថាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ថា ត្រូវ​តែសើរើ និងត្រូវលប់ចោលនូវសន្ធិសញ្ញាណាដែរធ្វើឲ្យខូចខាតផលប្រយោជន៏របស់ប្រទេសកម្ពុ ជា ។ ដូចនេះសន្ធិសញ្ញាឆ្នាំ១៩៨២,១៩៨៤,១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាការខុសច្បាប់និងធ្វើឲ្យខូចខាតផលប្រយោ ជន៏របស់កម្ពុជាយ៉ាងខ្លាំង ។

លោក គង់ គាំ បានបញ្ជាក់ជាចុងក្រោយថាគណបក្ស សម រង្ស៊ី សូមធ្វើការអះអាងជាថ្មីម្តងទៀត ថាការបោះបង្គោលព្រំដែនឲ្យហើយនៅឆ្នាំ២០១២ រវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន ជាការ ដែលធ្វើក្រោមមហិច្ឆតា និងក្រោមសិទ្ធត្រួតត្រារបស់យួនទាំងស្រុងជាឯកតោភាគគីរបស់គណ បក្សប្រជាជនកម្ពុជាកាន់អំណាច ដែលជាអំណាចបណ្តុប អំណាចរណបយួន ។ ហើយនៅពេល គណបក្ស សម រង្ស៊ី ឈ្នះឆ្នោតគណបក្ស សម រង្ស៊ី ធ្វើការសើរើនិងកំណត់ព្រំដែនឲ្យបានត្រឹមត្រូវ ឡើងវិញទៅតាមស្មារតីរដ្ឋធម្មនុញ្ញ និងទៅតាមភូមិសាស្រ្តពិតប្រាកដរវាងប្រទេសទាំងពីរ ។  ដូចនេះហើយបានជាពេលថ្មីៗនេះគណបក្ស សម រង្ស៊ី និងគណបក្ស​សិទ្ធិមនុស្ស បានរួមគ្នាជា សម្លេងតែមួយ ដោយជំហ៊ានដំបូងបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បីបញ្ចប់ អំនាចបច្ចុប្បន្ននេះឲ្យបាននៅឆ្នាំ២០១៣ ខាងមុខ ដើម្បីស្រោចស្រង់ប្រទេសជាតិរបស់យើង​ឡើង​វិញ ៕

No comments:

Post a Comment

yes