ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង១៤នាក់ទៀតរងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍រថយន្តទេសចរណ៍ចំណុះ៤៥កៅអី ដែលជិះដោយក្រុមនិស្សិតនៃវិទ្យាស្ថានមួយក្នុងខេត្តតាកែវ បានបុកគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលដឹកសិស្សសាលាបឋមសិក្សាឯកជនមួយ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ កក្កដា នៅចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ នេះជាហេតុការណ៍ប៉ះទង្គិចគ្នាគួរឱ្យភ្ញាក់ផ្អើលមួយទៀតលើកំណាត់ផ្លូវជាតិលេខ៤ ដែលក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈពេលកន្លងមក ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ កក្កដា នៅចំណុចចំណោតលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ នេះជាហេតុការណ៍ប៉ះទង្គិចគ្នាគួរឱ្យភ្ញាក់ផ្អើលមួយទៀតលើកំណាត់ផ្លូវជាតិលេខ៤ ដែលក្រោយពីមានការស្ងប់ស្ងាត់អស់មួយរយៈពេលកន្លងមក ។
លោកវរសេនីយ៍ទោ ព្រហ្ម ពៅ នាយការិយាល័យចរាចរខេត្តឱ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កឱ្យមនុស្សស្លាប់ ម្នាក់និង១៤នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនចំនួន២ក្នុងក្រុងព្រះសីហនុ ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា រថយន្តបង្កហេតុម៉ាកដេវ៉ូ ពណ៌សលាយខៀវ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ហ៊ុន ដារ៉ា បានបើកបរក្នុងទិសដៅពីខេត្តតាកែវ ដោយឆ្លងកាត់ខេត្តកំពត ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដោយដឹកក្រុមនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល ដែលមានទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន៥០នាក់ទៅកម្សាន្តនៅក្រុងព្រះសីហនុ ។ ក្រោយពេលកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវលាយក្រហម ផ្ទុកមនុស្សប្រុស-ស្រីចំនួន១៦នាក់ទាំងអ្នកបើកបរ ក្នុងនោះស្រី១០នាក់ ប្រុស៦នាក់ ដែលរថយន្តនេះជាកម្មសិទ្ធិរបស់អ្នកបើកបរឈ្មោះសួន ចំរើន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល មិនមានរងរបួសទេ និងបើកបរក្នុងទិសដៅពីក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ក្នុងគោលបំណងទៅកម្សាន្តដូចក្រុមនិស្សិតមកពីខេត្តតាកែវដែរ ។
ចំពោះអត្តសញ្ញាណជនរងគ្រោះទាំង១៥នាក់រួមមាន ១-ឈ្មោះ លោកតា ស៊ុន អាយុ៦៩ឆ្នាំ មានទីលំនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានស្លាប់ ២-ឈ្មោះអៀប ស្រីណែត អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ៣-ឈ្មោះចាន់ ស្រីណូ អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ៤-ឈ្មោះហុំ ឡៃហៀង ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ៥-ឈ្មោះយាប ភាន់ អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ជាកម្មការិនីរោងចក្រ របួសស្រាល ៦-ឈ្មោះហឿន ធា អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ៧-ឈ្មោះអ៊ុង វិត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល របួសស្រាល ៨-ឈ្មោះជុក កែវ ភេទប្រុស អាយុ៧៣ឆ្នាំ មានទីភូមិពោធិ៍រាមា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល របួសស្រាល ៩-ឈ្មោះអឹុម អ៊ុន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល របួសធ្ងន់ ១០-ឈ្មោះធៀម ធីតា អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្ររបួសស្រាល ១១-ឈ្មោះរុណ សុវណ្ណ អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនី របួសស្រាល ១២-ឈ្មោះហួរ គឹមឡាន អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ១៣-ឈ្មោះហួ គឹមឡែន អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល ១៤-ឈ្មោះរាន ចំរើន អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកណ្តៀង ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាកម្មការិនីរោងចក្រ របួសស្រាល និង១៥-ឈ្មោះ នួន ពែង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល របួសធ្ងន់ ។
យោងតាមសាក្សីដែលឃើញហេតុការណ៍បាននិយាយទាំងការរន្ធត់ថា នៅពេលកើតហេតុខណៈគាត់ជិះម៉ូតូចេញពីផ្សារឃ្លាំងលើ មកកំពង់ផែ ក៏បានឃើញរថយន្ត៣គ្រឿងបើកវ៉ាម៉ូតូបន្តបន្ទាប់គ្នា ។ ក្រោយមករថយន្តបើកក្រោយគេ ម៉ាកដេវ៉ូចំណុះ៤៥កៅអី បានបើកវ៉ារថយន្តតូចមួយគ្រឿង ហើយមានបំណងវ៉ារថយន្តម៉ាកហ៊ីយ៉ាន់ដាយទៀត ប៉ុន្តែនៅពេលងាកក្បាលប្រុងវ៉ាក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀតបានបើកបញ្ច្រាសទិសមកដល់ខណៈនោះគាត់បានឃើញរថយន្តចំណុះ៤៥កៅអីនោះបានរេចង្កូតមកស្តាំដៃវិញ ហើយក៏បុកគូទរថយន្តហ៊ីយ៉ាន់ពេញទំហឹង បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយធ្លាក់ថ្នល់ ហើយក្រឡាប់២-៣ត្រឡប់ទៅក្នុងជ្រោះ ដោយទើរលើកូនឈើក្នុងជ្រោះជម្រៅប្រហែល៨ម៉ែត្រពីផ្លូវជាតិលេខ៤ ឯរថយន្តក្រុងចំណុះ៤៥កៅអីបានបើកទៅប្រហែល៥០០ម៉ែត្រទើបឈប់ ហើយអ្នកបើកបរក៏រត់គេចខ្លួនតែម្តង ។
រថយន្តកូរ៉េ១តោនកន្លះដឹកកម្មករបុករថយន្តទួរីសរបួសធ្ងន់-ស្រាលជាង៣0នាក់
ខេត្តកំពត ៖ យ៉ាងហោចណាស់មានមនុស្សជាង៣០នាក់ជាកម្មករនៅកាស៊ីណូ និងកម្មការិនីរោងចក្រកាត់ដេរយីហោ ឃ្យូអឹមអាយ នៅចោមចៅបានរងរបួសធ្ងន់ និងស្រាល ត្រូវបាននគរបាលចរាចរខេត្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកំពត ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៨ កក្កដា នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ រវាងរថយន្តកូរ៉េចំណុះ១តោនកន្លះ ពណ៌ស បុកជាមួយរថយន្តទួរីសសាំយ៉ុងចំណុះ១២កៅអី ពណ៌លឿង ។ អ្នកបើកបររថយន្តទួរីសឈ្មោះ ស្រ៊ន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្រុកកញ្ជៀច ខេត្តព្រៃវែង បានរងរបួសបាក់ជើងខាងឆ្វេង និងកែងដៃឆ្វេង ឯកម្មការិនីជាង១០នាក់បានរងរបួសធ្ងន់ និងស្រាល ឯអ្នកបើកបររថយន្តកូរ៉េបានចុះពីរថយន្តរត់គេចខ្លួនបាត់ ។
តាមសម្តីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោងខាងលើអ្នកឃើញហេតុការណ៍បានឱ្យសមត្ថកិច្ចដឹងថា ដំបូងគេឃើញរថយន្តកូរ៉េចំណុះ១តោនកន្លះ ជារថយន្តដឹងកម្មករធ្វើការនៅកាស៊ីណូ បានដឹកកម្មករពេញរថយន្តមានស្រីមានប្រុស បើកមកពីទិសខាងលិចយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកោងខាងកើតផ្លូវបំបែកចូលកែបថ្មីចម្ងាយ៧០ម៉ែត្រ ក៏បានរេចង្កូតទៅបុករថយន្តទួរីសដែលដឹកកម្មការិនីរោងចក្រកាត់ដេរបណ្តាលឱ្យរថយន្តខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ រីឯអ្នកជិះក្នុងរថយន្តទាំងសងខាងរបួសធ្ងន់ ស្រាលជាង៣០នាក់ ។ មន្ត្រីនគរបាលឱ្យដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបរខាងរថយន្តកូរ៉េបានគេចខ្លួន រីឯអ្នកបើកបររថយន្តទួរីស ត្រូវបានសមត្ថកិច្ចចរាចរដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យសម្ភពបូកគោ រួមជាមួយកម្មការិនីរបួសធ្ងន់ និងស្រាលមួយចំនួនផង ។
មន្ត្រីប៉ូលិសឱ្យដឹងថា រថយន្តទួរីសដឹកកម្មការិនីបម្រុងឡើងទៅលេងភ្នំបូកគោ រីឯរថយន្តកូរ៉េ ដឹកកម្មករបម្រុងទៅផ្សារក្រុងកំពត ក៏ជួបហេតុការណ៍ប៉ះទង្គិចគ្នា តែការប៉ះទង្គិចគ្នានេះគឺនៅចំណុចផ្លូវជាតិចម្ងាយពីផ្លូវបំបែកឡើងភ្នំបូកគោ ជិតពីរគីឡូម៉ែត្រ ។ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យគ្រោះថ្នាក់ដល់ជីវិតអ្នកជិះទេ ។
គួររំលឹកផងដែរថា នៅចំណុចកើតហេតុនេះ រថយន្តតែងជួបនិងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរនាពេលកន្លងមក ពីព្រោះចំណុចនេះជាផ្លូវកោង ដូច្នេះអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែបង្កើនការប្រុងប្រយ័ត្នផងដែរ ពេលមកដល់ចំណុចនេះ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុទៅថ្ងៃមុខទៀត ៕
No comments:
Post a Comment
yes