សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 12, 2012

អ្នក​រមាស​ហែក​រឹប​អូស​គ្រឿង​ចក្រ​មក​ឈូស​ព្រៃ​សហ​គមន៍


ស្វាយរៀងៈពលរដ្ឋ​ប្រមាណជា​២០០​នាក់ មក​ពី​១០​ភូមិ នៅ​ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មិត្តភាព បាន​រឹប​អូស​គ្រឿង​ចក្រ១​គ្រឿង​មិន​ឲ្យ​ឈូស​ដី​ព្រៃ​សហគមន៍ រួច​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ តែ​ត្រូវ​បដិសេធ​មិន​ទទួល​រក្សា​ទុក​ទៅ​វិញ​។
តំណាង​ពលរដ្ឋ លោក ប៊ូ សាមុត ប្រាប់​ថា ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ម៉ោង​ជាង​១០​ព្រឹក ពលរដ្ឋ​ប្រមាណ​២០០​នាក់​បាន​នាំ​គ្នា​រឹប​អូស​គ្រឿង​ចក្រ​ដែល​មក​ឈូស​ដី ព្រៃ​សហគមន៍​យក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ។ លោក​ថា​៖​ «ពួក​ខ្ញុំ​រឹប​អូស​វា​យក​ទៅ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ អភិបាល​ស្រុក ​និង​មេឃុំ តែ​គេ​ពុំ​ព្រម​ទទួល​ទុក ពួក​ខ្ញុំ​ក៏​ដេក​យាម​១យប់​នៅ​នឹង​សាលា​ឃុំ​»។ លោក​បន្ត​ថា ភា្លមៗ​អ្នក​បើកបរ​ថា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ជួល​ឲ្យ​មក​ឈូស តែ​បន្ទាប់​មក​មន្ត្រី​ប៉ូលិស​ក៏មក​នាំ​គេ​គេច​បាត់​តែម្តង​។
តំណាង​ម្នាក់​ដែរ លោក ចាប សុ​ផាត ថា​៖ «​យើង​គ្រាន់​តែ​ចង់​ឲ្យ​ម្ចាស់​ចេញ​មុខ​មក​ធ្វើ​កិច្ច​សន្យា ឈប់​មក​ឈូស​ព្រៃ​សហគមន៍​ទៀត នោះពួក​យើង​នឹង​ឲ្យ​យក​ទៅ​វិញ​»។ «​ពួកខ្ញុំ​មិន​សុំ​ដី​ព្រៃ​ទុក​ជា​ប្រយោជន៍​បុគ្គល​ទេ គឺ​សុំថែ​ទុក​ប្រើ​ជា​ប្រយោជន៍​រួម​»។ ​
លោក ហែម សុគន្ធ អភិបាល​ស្រុក​រមាស​ហែក​ប្រាប់​ថា គេ​គ្មាន​បំណង​មក​ឈូស​អ្វី​ទេ គ្រាន់​តែ​បើក​កិន​ខូច​ដំឡូង​តិច​តួច ពួក​គាត់​ក៏​រឹបអូស​វា​ទុក។ លោក​ថា ម្ចាស់​គ្រឿង​ចក្រ​ភ័យ​ពេក​ក៏​រត់​ទៅ​រក​ប៉ូលិស​ឲ្យ​ជួយ។ លោក​បន្ត​ថា​ ៖ «​មិន​មែន​អាជ្ញាធរ​មិន​ចង់​ទទួល​ទុក​ទេ ​តែ​លក្ខខណ្ឌ​គាត់​ទាម​ទារ​ខ្ពស់​ពេក ​យើង​មិន​អាច​ធ្វើ​បាន តែ​ឥឡូវ​យើង​កំពុង​ចរចា យក​គ្រឿង​ចក្រ​នោះ​ឲ្យ​គេ​​វិញ​»។​

ពលរដ្ឋ ៥៤៣​គ្រួសារ ប្រមាណ ២.៧៨៥​នាក់​ដែល​រង​ការ​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ របស់​ក្រុមហ៊ុន​មិត្ត​ភាព​លើ​ផ្ទៃ​ដី​សម្បទាន​១.២៣០​ហិកតា ផ្តល់​ដោយ​អភិបាល​ខេត្ត បាន​ផ្ទុះ​ការ​តវ៉ា​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ទាម​ទារ​រក្សា​ព្រៃ​សហគមន៍​នេះ​ទុក។
លោក ប្រាក់ សារ៉ាន់​អ្នក​សម្រប​សម្រួល​អង្គ​ការ​អាដ​ហុក​ថ្លែង​ថា ៖​«ដី​នេះ​ប្រជាជន​តវ៉ា​សុំ​ថែ​រក្សា​ព្រៃ​សហគមន៍​នេះ​ទុក​ច្រើន​លើក​ហើយ។ ខណៈ​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា ដី​ណា​មាន​ទំនាស់​ជាមួយ​ប្រជាជន​ត្រូវ​តែ​វាស់​ទុក​ឲ្យ​ប្រជាជន មុន​នឹង​ឲ្យ​ទៅ​ក្រុម​ហ៊ុន»៕

No comments:

Post a Comment

yes