លោក នេត សាវឿន
ភាពអនាធិបតេយ្យនៃការដាក់កុងត្រូលជជុះ
ក៏ដូចជាការបើកដៃឲ្យឈ្មួញនាំចូលទំទិញគេចពន្ធកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក ក្រោមការចាត់តាំងរបស់លោក ជុំ ហេង ដែលជានគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ
ដោយគ្មានខ្លាចក្រែង ឬ ញញើតអ្នកណាសោះឡើយ ។
ប្រភពពីមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមិនសប្បាយចិត្ត
ចំពោះទង្វើរបស់លោក ជុំ ហេង ដែលប្រព្រឹត្តអំពើពុករលួយបែបនេះបានបង្ហើបប្រាប់ឲ្យដឹងថា លោក ជុំ ហេង ដែលជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច
ដែលទើបតែឡើងគ្រប់គ្រងអំណាច និង ឋានះថ្មីនេះ ជំនួសលោក សួន សុគន្ធ គឺបានសិទ្ធិទទួលក្តោបក្តាប់ចំនួន៤ខេត្តដែលជាគោលដៅសំខាន់ៗគឺមានដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង
និងខេត្តព្រៃវែង ដែលជាភូមិសាស្ត្រមានសក្តានុពលផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងនោះ ។
ជាមួយគ្នានេះមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលមិនពេញចិត្តចំពោះ
ទង្វើរបស់លោក ជុំ ហេង ដែលបានធ្វើជារៀងរាល់ថ្ងៃនេះបានប្រាប់ឲ្យដឹងទៀតថា កាលពីជំនាន់លោក សួន សុគន្ធ នៅគ្រប់គ្រងអំណាច
ឋានះ និងតួនាទីដែលលោក ជុំ ហេង
កុំពុងតែកាន់កាប់រាល់ថ្ងៃនេះក៏បានប្រព្រឹត្តអំពើពុករលួយមិនខុសពីលោក ជុំ ហេង
ប៉ុន្មានោះទេ ដោយហេតុដូចនេះហើយទើបមានការផ្លាស់ប្តូរលោក ជុំ ហេង ជំនួសលោក សួន
សុគន្ធ ដោយសង្ឃឹមថានិងបានល្អប្រសើរជាងលោក សួន សុគន្ធ តែផ្ទុយទៅវិញបែជាខុសស្រឡះ
ប្រៀបបីដូចជាយកត្រីអាំងទៅផ្ញើរនិងឆ្មាយ៉ាងដូច្នោះ ។
សូមរំលឹកថាកាលពីជំនាន់លោក សួន សុគន្ធ គឺយ៉ាងហោចណាស់ក៏កម្លាំងនគរបាលសេដ្ឋកិច្ចដែលប្រចាំការនៅតាមខេត្តនីមួយៗត្រូវបង់ប្រាក់ឲ្យលោក សួន សុគន្ធ ប្រហែលជា១ម៉ឺនដុល្លារអាមេរិកផងដែរ ។
ចំណែកឯមកដល់ជំនាន់លោក ជុំ
ហេង ក្តោបក្តាប់កម្លាំងបន្តពីលោក សួន សុគន្ធ ក៏គេបានអនុវត្តរបៀបការងារនេះដូចគ្នាដែរ គឺមិនចោលគំនិតពីលោក សួន សុគន្ធ ឡើយ ហើយថែមទាំងលោក ជុំ ហេង
បានដៃធ្វើលើសលោក សួន សុគន្ធ ទ្វេរឡើងថែមទៀត ។
ប្រភពខាងលើក៏បានឲ្យដឹងបន្តរទៀតផងដែរថា នៅក្នុងខេត្តស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី
ក្រុមឈ្មួញកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យជាទីបំផុត គឺជាប្រភពនៃចំណូលសេដ្ឋកិច្ចមិនចេះរីងស្ងួតរបស់សមត្ថកិច្ច
ដែលត្រូវប៉ាន់សំខាន់បំផុតនោះគឺជាប់ពាក់ព័ន្ធទៅនិងកម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមការគ្រប់គ្រងរបស់លោក
ជុំ ហេង នេះតែម្តង។
បើយោងតាមប្រភពដែលច្បាស់ការបានប្រាប់ឲ្យដឹងថា ជាធម្មជាលោក ជុំ ហេង គឺមិនបានចុះធ្វើកិច្ចការងារនេះខ្លួនឯងដោយផ្ទាល់នោះទេ គឺលោកបានផ្តល់ដាវអាជ្ញាសឹកឲ្យទៅសាច់ញាតិរបស់ខ្លួនដែលមានឈ្មោះ ឈៀង សុភាព ជាអ្នកមើលការខុសត្រូវបន្តរ
និងបានបញ្ជារឲ្យដាក់ពង្រាយកម្លាំង ដើម្បីប្រមូលលុយឡើងយកមកឲ្យរូបលោកជាប់ជាប្រចាំគ្មានពេលលួស ។
គួរជំរាបជូនផងដែរថាសម្រាប់ភូមិសាស្ត្រចំនួន៤ខេត្ត ដែលលោក ជុំ ហេង ក្តោបក្តាប់នោះគេសង្កេតឃើញក្រុមឈ្មួញកាន់តែមានឱកាសខ្លាំងឡើងបន្ថែមទៀត ក្នុងការបង្កភាពអនាធិបតេយ្យតាមតែអំពើចិត្ត ព្រោះដោយសារតែលោក ឈៀង សុភាព ដែលទទួលបានដាវអាជ្ញាសឹកបន្តរពីលោក
ជុំ ហេង គឺបានចាត់តាំងកម្លាំងឲ្យចុះទៅប្រមូលលុយពីក្រុមឈ្មួញតាមបែបគ្រប់រូបភាពដើម្បីយកលុយទាំងនោះមកឲ្យលោក ជុំ ហេង ដែលជាសាច់ញាត្តិ
និងជាមេកើយរបស់ខ្លួនមិន ចាំបាច់ឲ្យលោក ជុំ ហេង ស្រែកទាន់នោះឡើយ ក៏ដូចជាដើម្បីផលប្រយោជន៏របស់ពួកគេផង
ដែរ ។ ហើយសម្រាប់ក្រុមឈ្មួញធំៗដែលរកស៊ីឈើខុសច្បាប់ ក៏ដូចជាការរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធគឺតែងតែរក្សាទំនាក់ទំនងយ៉ាល្អជាមួយនិងលោក ឈៀង សុភាព ដើម្បីចៀសផុតពីការបង្ក្រាប ឬបាតុភាពផ្សេងៗដើម្បីកុំឲ្យប៉ះពាល់ដល់អាជីពរកស៊ីខុសច្បាប់របស់ពួកគេ ។
សូមជំរាបជូនផងដែរថា
ជាគោលការណ៍លោក នេត សាវឿន
ដែលជាអគ្គស្នងការនគរបាលជាតិគឺបានចាត់តាំងឲ្យកម្លាំងនគរបាលសេដ្ឋកិច្ចចុះត្រួតពិនិត្យ
និងធ្វើរបាយការណ៍អំពីបទល្មើសសេដ្ឋកិច្ចដើម្បីធ្វើសេចក្តីរាយការណ៍ទៅថ្នាក់លើ
ឬស្នើសុំកម្លាំងសហការដើម្បីបង្ក្រាបការដឹកជញ្ជូនទំនិញគេចពន្ធ ការរកស៊ីឈើខុសច្បាប់ ការនាំចូលម្ហូបអាហារមានជាតិពុល
ឬផ្ទុកសារធាតុគីមីជាដើម។ ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងរបស់លោក ជុំ ហេង ដែលបានផ្តល់អំណាចបន្តរឲ្យទៅលោក ឈៀង សុភាព គឺបានធ្វើផ្ទុយពីគោលការណ៏របស់ថ្នាក់លើ ដូចដែលន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានធ្វើការបកកកាយដូចដែលបានរៀបរាប់មកពីខាងលើ
។ ជាមួយគ្នានោះលិខិតបេសកកម្មរបស់លោក នេត សាវឿន
ដែលជាអគ្គស្នងការនគរបាលជាតិត្រូវបានលោក ជុំ ហេង និងលោក ឈៀង សុភាព
យកទៅប្រើប្រាស់ជាមូលប្បទានបត្រសម្រាប់គាបសង្កត់ និងជំរិតទាប្រាក់ទាំងបង្ខំពីក្រុមឈ្មួញយ៉ាងអនាធិបតេយ្យបំផុតសម្រាប់ផលប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេ
ដែលបានធ្វើឲ្យបាត់បង់អស់នូវតួនាទី និងឋានះរបស់ខ្លួន ដែលធ្វើការងារ
សម្រាប់បំរើរាស្រ្ត សង្គម និងប្រទេសជាតិនោះ ។
កម្លាំងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលចុះប្រចាំការនៅក្នុងខេត្តរតនគិរី
មណ្ឌលគិរី ស្ទឹងត្រែង
និងខេត្តព្រៃវែង ក្រោមការចាត់តាំងរបស់លោក ជុំ ហេង និងលោក ឈៀង សុភាព មិនត្រឹមតែឃុបឃិតគ្នាជាមួយក្រុមឈ្មួញ បើកដៃឲ្យមានការដឹកជញ្ជូនឈើខុសច្បាប់
ការនាំចូលចំណីអាហារមានជាតិពុល ទំនិញគេចពន្ធប៉ុណ្ណោះទេ គឺថែមទាំងបង្កើតកុងត្រូលជជុះយ៉ាងអាណាធិបតេយ្យស្រេចតែអំពើចិត្តរបស់ពួកគេថែមទៀតផង
ដែលក្នុងនោះពួកគេក៏បានធ្វើការត្រៀមរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញឲ្យចូលបង់ប្រាក់យ៉ាងប្រសេចប្រសាចផងដែរ ។
ការបង្ករឲ្យកើតមាននូវអំពើពុករលួយបែបអាណាធិបតេយ្យ
ដែលមានលក្ខណៈជាប្រពន្ធដែលមានចំនួន៤ខេត្តគឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រៃវែង ក្រោមការគ្រប់គ្រងរបស់
លោក ជុំ ហេង និងលោក ឈៀង សុភាព បែបនេះគឺបណ្តាលមកពីភាពកំសោយរបស់លោក នេត សាវឿន
ដែលជាអគ្គស្នងការនគរបាលជាតិ មិនបានធ្វើការតាមដាន និងត្រួតពិនិត្យឲ្យបាន មុតចុត
ចេះតែហៃអើតាមរបាយការណ៏ភូតភរ របស់ក្រុមមន្រ្តីពុករលួយ និងខិលខូចទាំងនោះ ។
បើយោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា លោក ឈៀង សុភាព ដែលជាដៃជើងជំនិតរបស់លោក
ជុំ ហេង គឺត្រូវបានដកចេញពីខេត្តរតនគិរី និងខេត្តមណ្ឌលគិរីហើយ
ដែលធ្វើឲ្យបាត់ដៃស្តាំដ៏សំខាន់របស់លោក ជុំ ហេង ដែលជាប្រភពចំណូលផ្នែកសេដ្ឋកិច្ចជូនលោកនោះ
៕
No comments:
Post a Comment
yes