រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលលោកស្រី ហ៊ី ឡារីគ្លីនតុន
នៅពេលដ៏ខ្លីខាងមុខនេះ និងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រជុំវេទិការអាស៊ាន
ដែល កម្ពុជាទទួលបានសិទ្ធិនិងតួនាទីជាប្រធាននៅក្នុងអាណត្តិនេះ ។
ការធ្វើដំណើររបស់លោកស្រី ហ៊ី ឡារីគ្លីនតុន
មកកាន់ប្រទេសកម្ពុជាត្រូវបានគណបក្សប្រឆាំង និងមន្រ្តីអង្គការសិទ្ធិមនុស្ស
ក៏ដូចជាសង្គមស៊ីវិលមួយចំនួនរំពឹងថាលោកស្រី ហ៊ី ឡារីគ្លីនតុន និង
លើកយកបញ្ហាការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា យកមកពិ
ភាក្សា ។ ដោយហេតុថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
បញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ ដូចជាបញ្ហារំលោភដីធ្លី ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋពីសំណាក់មន្រ្តីអ្នកមានលុយមានអំណាច
និងឈ្មួញខិលខូចទុច្ចរឹតមួយចំនួន បានធ្វើការបណ្តេញប្រជាពលរដ្ឋចេញទាំងកំរោល
និងវាយធ្វើបាបឲ្យមានរហួសស្នាម ក៏ដូចជាការបាញ់សម្លាប់ក្រោមចុងកាឡុងកាំភ្លើងរបស់ពួកមន្រ្តីមានសមត្ថកិច្ចដែលស៊ីឈ្នួលដាច់ថ្លៃឲ្យក្រុម
ហ៊ុន និងឈ្មួញទាំងនោះ ។
ហើយពេលខ្លះនៅពេលដែលប្រជាពលរដ្ឋធ្វើការតវ៉ាកាន់តែខ្លាំងដោយមានការឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់តំណាងរាស្រ្តរបស់គណបក្ស
សមរង្ស៊ី ក៏ដូចជាមន្រ្តីសង្គមស៊ីវិល គឺពួកគេបាន
ប្រើប្រាស់ប្រពន្ធតុលាការ ដែលជាកញ្ជះដាច់ថ្លៃរបស់ពួកគេនោះ ចាត់ការប្រជាពលរដ្ឋដោយចាប់ប្រជាពលក្រីក្រ
ទន់ខ្សោយ ស្លូតត្រង់ ដែលជាជនរងគ្រោះទាំងនោះដាក់ពន្ធនាគារទាំងអយុត្តិធម៌ដើម្បីជាការបំបាក់ស្មារតីដល់ប្រជាពលរដ្ឋដ៏ទៃឯទៀត
។
ជាមួយគ្នានេះលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា
ក៏កំពុងតែដើរថយក្រោយយ៉ាងខ្លាំងផង ដែរ
ដោយសារតែសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ
ក៏ដូចជាអ្នកនយោបាយនិងអង្គការសង្គមស៊ីវិល
ដែលជាស្នូលដ៏សំខាន់នៃលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានោះ ត្រូវ
បានរឹតត្បិតយ៉ាងតឹងតែងជាទីបំផុត ។ បើទោះបីជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៅក្នុងប្រទេសកម្ពុជា
បានចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ហើយលើសពីនេះទៅទៀតនោះ
អ្វីដែលជាការកត់សម្គាល់ពីមហាជនទូទៅ គឺករណីរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម
រង្ស៊ី ដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ
របស់លោក ហ៊ុន សែន បញ្ជាឲ្យតុលាការខេត្តស្វាយរៀងកាត់ក្តីលោក សម រង្ស៊ី ឲ្យមានទោសជាច្រើនឆ្នាំយ៉ាងអយុត្តិធម៌
ក្នុងសុំណុំរឿងដកតំរុយបង្គោលឈ្លានពានព្រំដែន និងការចោទប្រកាន់លោក សម រង្ស៊ី
ដោយពុំមានហេតុផលថាបានក្លែងបន្លំផែនទី ក៏ដូចជាឯកសារសាធារណៈ និងរើសអើងពូជសាសន៏ជាដើមនោះ
។
ករណីទាំងអស់នេះជាហេតុធ្វើឲ្យលោក សម រង្ស៊ី
ត្រូវរស់នៅនិរទេសខ្លួននៅក្រៅប្រទេសរហូត មកដល់សព្វថ្ងៃ
ក៏ដូចជាការមិនបានមកចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលកន្លងទៅបានជាងមួយខែនេះ ដែលជាភស្តុតាងបានបង្ហាញថា
លិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាកំពុងតែដើរថយក្រោយ
និងមានការធ្លាក់ចុះយ៉ាងកំហុក ។
ជាមួយគ្នានោះគណបក្ស សម រង្ស៊ី ក៏ដូចជាអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្ស
ក៏បានលើកឡើងផងដែរថា ការដែលសាលាដំបូងរាជធានីភ្នំពេញចាប់ឃុំខ្លួនតំណាងអ្នកភូមិបឹង
កក់ ដាក់ក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ គឺជាអំពើរំលោភសិទ្ធិមិនុស្សយ៉ាងធ្ងន់ធ្ងរ
ព្រោះដោយហេតុថាតំណាងប្រជាពលរដ្ឋតំបន់បឹងកក់ទាំងនោះគឺមិនបានប្រព្រឹត្តអ្វីខុសដូចជាការចោទប្រកាន់របស់តុលាការនោះឡើយ
។ ដោយប្រជាពលរដ្ឋទាំងនោះគ្រាន់តែធ្វើការតវ៉ាការពារដីធ្លី ផ្ទះសម្បែងរបស់ពួកគាត់
ដែលទទួលរងនូវការរំលោភបំពានពីសំណាក់ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់លោក ឡាវ ម៉េងឃីន
បែជាអាជ្ញាធរប្រើប្រាស់ប្រព័ន្ធតុលាការដែលជាឧបករណ៏របស់ខ្លួន
ឲ្យធ្វើការចោទាប្រកាន់ និងចាប់ឃុំខ្លួនតំណាងប្រជាពលរដ្ឋតំបន់បឹងកក់ទាំងនោះយ៉ាងកំរោល
ដែលបានធ្វើឲ្យមានការរិះគន់ជុំទិសជុំវិញករណីនេះ ។ តាមការពិតជាក់ស្តែងអ្នកដែលត្រូវមានទោសគឺ
អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុន ស៊ូកាគូអ៊ី របស់មេឈ្មួញ ឡាវ ម៉េងឃីន
ដែលបានឃុំខិត គ្នារំលោភយកដីរបស់ប្រជាពលរដ្ឋយ៉ាងកំរោលដោយពុំមានសំណងណាមួយឲ្យបានសមរម្យ
។ ជាមួយគ្នានោះ អាជ្ញាធររាជធានីភ្នំពេញក៏បានបំពានទាំងកំរោលផងដែរ
ទៅលើអនុក្រឹត្តរបស់រដ្ឋាភិបាលដែល បានកាត់ដីទំហំ១២,៤៤ហិតាសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការអភិវត្តន៏នៅនិងកន្លែង
បន្ទាប់ពីមានគំនាបពីគ្រប់មជ្ឈដ្ឋាននោះ ។ ដូចនេះលោក ហ៊ុន សែន គួរតែពិនិត្យមើលនូវទង្វើរបស់អាជ្ញាធរ
ក្រុងភ្នំពេញ ដែលបានរំលោភទៅលើអនុក្រឹត្តរបស់រដ្ឋាភិបាល
ហើយបន្តរធ្វើទុកបុកម្នេញឲ្យប្រជាពលរដ្ឋទាំងនោះរងទុក្ខឥតល្ហែរគ្មានទីបញ្ចប់ ។
សូមជំរាបជូនផងដែរថា បញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងតំបន់បឹងកក់
ត្រូវបានសហរដ្ឋអាមេរិក សហគមន៏អន្តរជាតិ ក៏ដូចជាអង្គការសិទ្ធិមនុស្សអន្តរជាតិបានដឹងយ៉ាងច្បាស់
ហើយបានធ្វើការ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការដោះស្រាយឲ្យបានឆាប់បំផុត ។
ចំណែកឯក្រុមអ្នកតាមដានស្ថានការណ៏នៅក្នុងប្រទេសកម្ពុជា បានធ្វើការកត់សម្គាល់ថា
ការដែលសាលាឧទ្ធរណ៏ដោះលែងស្រ្តីតំណាងអ្នកភូមិបឹងកក់កាលពីថ្ងៃទី២៧ ខែមិថុនា
ឆ្នាំ២០១២ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈលោកស្រី ហ៊ី
ឡារីគ្លីនតុន ដែលជារដ្ឋមន្រ្តីការបរទេសដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកនោះ ។
សូមជំរាបជូនផងដែរថា បន្ទាប់ពីមានអន្តរាគមន៏ជាបន្តបន្ទាប់ពីគ្រប់មជ្ឈដ្ឋាន
ក៏ដូចជាការខិតខំ ប្រឹងប្រែងរបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តរបស់គណបក្ស
សមរង្ស៊ី បានធ្វើដំណើរទៅ កាន់សហរដ្ឋអេមេរិកដើម្បីយកស្នាមមេដៃរបស់ប្រជាពលរដ្ឋ
ស្នើសុំឲ្យលោកស្រី ហ៊ី ឡារីគ្លីនតុន
អន្តរាគមន៏ឲ្យមានការដោះលែងស្ត្រីតំបន់បឹងកក់ដែលជាប់ពន្ធនាគារទាំងនោះ ។ បន្ទាប់មកលោកស្រី
ហ៊ី ឡារីគ្លីនតុន បានធ្វើការសម្រេចជាបន្ទាន់ ដោយជំរុញឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន
សែន ធ្វើការដោះស្រាយជាប្រញាប់នូវបញ្ហារំលោភសិទ្ធិរស់នៅ របស់ប្រជាពលរដ្ឋតំបន់បឹងកក់
។
សូមជំរាបជូនផងដែរថា មជ្ឈដានជាច្រើនបានសង្ឃឹមថាដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី
ហ៊ី ឡារីគ្លីនតុន មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមប្រជុំវេទិការអាស៊ានដែលចាប់ផ្តើមពីថ្ងៃទី០៦
ខែកក្កដា ឆ្នាំ២០១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ អាច
ធ្វើឲ្យបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរជាងមុន
ព្រោះសហរដ្ឋ អាមេរិកបានដឹងយ៉ាងច្បាស់អំពីអំពើរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា
ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាក៏បានដឹងយ៉ាងច្បាស់ចំពោះបញ្ហារំលោភ
សិទ្ធិមនុស្ស និងការដើរថយក្រោយនូវលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះផងដែរ
។ ជាមួយគ្នានោះអ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិលោក ស៊ូរីយ៉ា ប្រាសាទស៊ូប៊ែឌី
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសកម្ពុជា
ក៏បានធ្វើការបង្ហាញចំពោះបញ្ហារំលោភសិទ្ធិ មនុស្ស
និងការដើរថយក្រោយនូវលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានេះផងដែរ ហើយ
បញ្ហានេះមិនមែនតែកើតមានឡើងចំពោះលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងប្រជា
ពលរដ្ឋតំបន់បឹងកក់ប៉ុណ្ណឹងនោះទេ
គឺបានកើតមានឡើងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ។
ដូចនេះតាមរយៈវត្តមានរបស់លោកស្រី ហ៊ី ឡារីគ្លីនតុន
នៅក្នុងប្រទេសកម្ពុជានៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះ និងអាចជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរឡើងវិញអំពីការពង្រឹងសិទ្ធិមនុស្ស
ក៏ដូចជាលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាមួយនេះផងដែរ ៕
No comments:
Post a Comment
yes