សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

មេខ្លោង​ដែល​អាជ្ញាធរ​ចោទ​ថា បង្កើត​តំបន់​អបគមន៍ ធ្វើ​សន្និសិទ្ធ​កាសែត


លោក​ប៊ុន ឆននិង​ លោក​សុខ តុង​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ថា បង្កើត​តំបន់​អបគមន៍​រដ្ឋ​ក្នុង​រដ្ឋ​ ដែល​បាន​បដិសេធ​មិន​ចូល​ខ្លួន​សារភាព​ទោស​កំហុស​ បើទោះ​បីជា​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា​មិន​ប្រកាន់​ទោសពៃរ៍​នោះ ​នឹង​ចេញ​មុខ​ធ្វើ​សន្និសិទ្ធិ​កាសែត​លាត​ត្រដាង​អំពី​ការ​ពិត​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​នៅ​ឯ​ទីក្រុង​ភ្នំពេញ។
លោក​ប៊ុន ឆន អាយុ ៥៥ ឆ្នាំ ដែល​ជា​ឪពុក​របស់​លោក​ប៊ុន រដ្ឋា​ ដែល​បាន​និយាយ​ពី​ទី​សុវត្ថិភាព​មួយ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​ថា រូប​លោក​និង​លោក​សុខ តុង នឹង​បង្ហាញ​មុខ​ធ្វើ​សន្និសិទ្ន​ការសែត​ជា​សាធារណៈ​នៅ​ទី​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ដើម្បី​លាត​ត្រដាង​នូវ​ការ​ពិត ឲ្យ​ពលរដ្ឋ​ទូ​ទៅ​បាន​ដឹង​អំពី​រឿង​ហេតុ​ពិត​ប្រាកដ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ប្រម៉ា​ បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​និង​បញ្ហា​ចាប់​ចង​អំពី​សំណាក់​អាជ្ញាធរ​ក៍​ដោយ​។ ​
លោក​បាន​ឲ្យ​ដឹង​ថា​ ៖«​ខ្ញុំ​ចង់​បង្ហាញ​សារធារណៈ​ជន​ឲ្យ​បាន​ដឹង​ថា​ ខ្ញុំ​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់ពី​សំណាក់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​នោះ​ទេ​ ខ្ញុំ​មាន​តែ​កាំ​បិត​មួយ​និង​​ចប​មួយ​សំរាប់​ធ្វើ​ចំការ​តើ​ឲ្យ​ខ្ញុំ​ធ្វើ​អបគមន៍​យ៉ាង​ម៉េច​កើត។ ដូច្នេះ​លោក​នាយករដ្ឋ​មន្ត្រី​ត្រូវ​តែ​បង្ហាញ​ភស្តុ​តាង​ដែល​បាន​ចោទ​ប្រកាន់​នោះ​»។​

No comments:

Post a Comment

yes