សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

គ្រោះ​រាំង​ស្ងួត​ធ្វើ​ឲ្យ​សណ្តែក​សៀង​ឡើង​ថ្លៃ

120822_12
កសិករកំពុង​ប្រមូល​ផល​​សណ្តែក​​សៀង នៅ​​ប្រទេស​​អាហ្សង់ទីន។ 
តម្លៃ​​សណ្តែក​សៀង​កំពុង​ឡើង​​ថ្លៃ។ Bloomberg

អាមេរិកៈ តម្លៃ​សណ្តែក​សៀង​ឡើង​ថ្លៃ​ដល់​តម្លៃ​ខ្ពស់​បំផុត ខណៈ​ក្រុមហ៊ុន​នាំ​ចូល កំពុង​តែ​ចាត់​វិធានការ​ធានា​សន្តិសុខ​ស្តុក​សណ្តែក​សៀង​នៅ​អាមេរិក ដោយ​សារ​ក្តី​បារម្ភ​ថា ការ​ប្រមូល​ផល​សណ្តែក​សៀង​នៅ​ក្នុង​ប្រទេស​នេះ នឹង​មាន​បរិមាណ​តិច​ជាង​ការ​ព្យាករ​លើក​ចុង​ក្រោយ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​គ្រោះរាំង​ស្ងួត​ដ៏​អាក្រក់ ដែល​មិន​ធ្លាប់​កើត​មាន​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ បាន​បំផ្លាញ​ដំណាំ​ជា​ច្រើន​ហិកតា​។
តម្លៃ​សណ្តែក​សៀង​សម្រាប់​នាំ​ចេញ​នៅ​ខែ​វិច្ឆិកា បាន​កើន​ឡើង​១,១​ភាគ​រយ ដល់​ ១៧,០១២ ដុល្លារ​ក្នុង​មួយ​ប៊ូសែល​(២៧,២១៦​គីឡូក្រាម​)នៅ​ផ្សារ​ហ៊ុន​ឈីកាហ្គោ។
សណ្តែក​សៀង​ក្នុង​កិច្ច​សន្យា​អនាគត​មាន​តម្លៃ​ ១៦,៩៨៧​ដុល្លារ​ក្នុង​មួយ​ប៊ូសែល នៅ​ប្រទេស​សិង្ហបុរី។
អាមេរិក​ជា​ប្រទេស​ដាំ​ដំណាំ​សណ្តែក​សៀង​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១១-២០១២។
ធញ្ញជាតិ​ប្រេង ដែល​គេ​យក​ទៅ​កិន​បំបែក​ដើម្បី​ផលិត​ជា​ប្រេង​ឆា និង​ចំណី​សត្វ​នេះ បាន​ឡើង​ថ្លៃ​ ៤១​ភាគរយ​នៅ​ឆ្នាំ​នេះ ពោល​គឺជា​កំណើន​ថ្លៃ​ខ្ពស់​បំផុត​នៅ​លើ​សន្ទស្សន៍ GSCI នៃ​តម្លៃ​ទំនិញ​ទាំង​២៤​មុខ​របស់​ក្រុមហ៊ុន Standard & Poor។

គ្រោះ​រាំង​ស្ងួត ដែល​បាន​ធ្វើ​ឲ្យ​ដំណាំ​ពោត​ក្រៀម​ស្វិត​នៅ​អាមេរិក​ផង​ដែរ​នោះ បាន​ជំរុញ​ឲ្យ​តម្លៃ​ស្បៀង​អាហារ​ពិភពលោក កើន​ឡើង​ខ្ពស់​បំផុត​កាល​ពី​ខែ​កក្កដា គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក។
ក្រសួង​កសិកម្ម​អាមេរិក បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា បរិមាណ​សណ្តែក​សៀង​របស់​អាមេរិក ដែល​គ្រោង​នឹង​នាំ​ចេញ បាន​កើន​ឡើង​៣៦​ភាគរយ នៅ​សប្តាហ៍​ដែល​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​កន្លង​ទៅ​នេះ។
លោក Victor Thianpiriya អ្នក​យុទ្ធសាស្រ្ត​ទំនិញ​កសិកម្ម​ប្រចាំ​ក្រុមហ៊ុន Australia & New Zealand Banking Group Ltd មាន​ប្រសាសន៍​ថា​៖ «យើង​មិន​អាច​ទទួល​បាន​ទិន្នផល​តាម​កម្រិត​ ដែល​យើង​យល់​ថា​គ្រប់គ្រាន់​សម្រាប់​ចែក​ចាយ​ទៅ​តាម​តម្រូវ​ការ​ ដើម្បី​ជួយ​រក្សា​តុល្យភាព​ពិភពលោក​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​សិង្ហបុរី​ថា ស្បៀង នឹង​មាន​តម្លៃ​ខ្ពស់​បំផុត​មួយ​រយៈ​មុន​ពេល​តម្រូវ​ការ​ស្បៀង​ធ្លាក់​ចុះ ។​
តម្លៃ​សណ្តែក​សៀង​សម្រាប់​ចែកចាយ​នៅ​ខែ​ធ្នូ បាន​កើន​ឡើង​១,៣​ភាគរយ​ដល់​តម្លៃ​ខ្ពស់​បំផុត​ ៥១៩,៤០​ដុល្លារ​ក្នុង​បរិមាណ​២​ពាន់​ផោន មុន​ពេល​ទិញ​លក់​ក្នុង​តម្លៃ ៥១៨,៩០​ដុល្លារ​៕ BP

No comments:

Post a Comment

yes