សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

មេភូមិ​និង​ប្រជាពលរដ្ឋ​៣​នាក់ សុំ​ជំនួយ​ផ្លូវ​ច្បាប់​ពី​អង្គការAdhoc បន្ទាប់​ពី​តុលាការ​​កោះ​ហៅ


ឧត្តរ​មាន​ជ័យៈមេភូមិ​និង​ប្រជាពលរដ្ឋ​៣​នាក់​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ស្វះ​ស្វែង​សុំ​ជំនួយ​ផ្លូវ​ច្បាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​តុលាការ​ខេត្ត​ចេញ​ដីការ​កោះ​ឲ្យ​ចូល​ទៅ​ជំនុំ​ជំរះ​ក្តី​ជាមួយ​ក្រុម​ហ៊ុន​ជាតិ​អភិវឌ្ឍន៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។
លោក​ពេង អូន​អាយុ​៣៥​ឆ្នាំ​ជា​មេភូមិ​រំដួង​ចាស់​ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល​និង​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ​ចេញ​ដីកា​កាល​ពី​ថ្ងៃ​២០​ខែ​កក្កដា​ឆ្នាំ​២០១២​នេះ​បង្គាប់​ឲ្យ​ចូល​សាវនាការ​ជំនុំ​ជំរះ​ពាក់​ពន្ធ័​នឹង​បទ​ផ្តើម​គំនិត​អំពើ​លួច​និង​ធ្វើ​ឲ្យ​ខូច​ទ្រព្យ​សម្បត្តិ​ក្រុម​ហ៊ុន​ជាតិ​អភិវឌ្ឍន៍​ដោយ​ចេតនា។
លោក​ពេង​អូន​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោក​និង​អ្នកភូមិ​បី​នាក់​ទៀត​បាន​ទៅ​ពឹង​ពាក់​សមាគម​ការពារ​សិទ្ធិ មនុស្ស​អាដ​ហុក​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ចន្ទ័​ដើម្បី​សុំ​ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​បណ្តឹង​ក្រុម​ហ៊ុន​នេះ។

លោក​ពេង​អូន​បាន​បញ្ជាក់​ប្រាប់​ថា​“ខ្ញុំ​បារម្ភ​និង​មិន​សប្បាយ​ចិត្ត​ទាន់​តែ​សោះ​នៅ​ពេល​យើង​ជា​មេភូមិ​ធ្វើ​ការ​បំរើ​ឲ្យ​ផល​ប្រយោជន៍​ប្រជាជន​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្តឹង​បែប​នេះ។​ខ្ញុំ​មិន​ដែល​ផ្តើម​គំនិត​ឬ​ពាក់​ពន្ធ័​រឿង​លួច​អី​នោះ​ទេ”។
លោក​ពេង​អូន​បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឆ្នាំ​២០១១​ប្រជាពលរដ្ឋ​បី​ភូមិ​ចំនួន​២៥០​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ជាតិ​អភិវឌ្ឍន៍​ដែល​បាន​ដឹក​សំភារៈ​បោះ​ទីតាំង​ធ្វើ​ការ​ឈូស​ឆាយ​ផ្ទៃដី​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល។​ម៉្យាង​ក្រុម​ហ៊ុន​មិន​បាន​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ពី​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​នោះ​ដែរ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​ភ័យ​ខ្លាច​ប៉ះ​ពាល់​និង​បាត់​ដី​របស់​ពួក​គាត់។

No comments:

Post a Comment

yes