ឈើហុប ៣ ដើម ដែលទើបតែកាប់ថ្មីៗ ត្រូវបានក្រុមអ្នកភូមិព្រៃឡង់
ប្រទះឃើញនៅលើរថយន្តកែច្នៃមួយគ្រឿង នៅក្នុងតំបន់ព្រៃឡង់ កាលពីសប្តាហ៍មុន
កំពង់ធំៈ តំណាងពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់ចំនួន៧នាក់ ត្រូវបានអាជ្ញាធរខេត្តហៅធ្វើការសាកសួរនៅឯសាលាស្រុកសណ្តាន់ទាក់ទិនទៅនឹងព័ត៌មានដែលពួកគេបានផ្សព្វផ្សាយថាអាជ្ញាធរមូលដ្ឋាន កងកំលាំងប្រដាប់អាវុធ និងក្រុមហ៊ុនមួយចំនួនគឺជាអ្នកកាប់រានដីព្រៃស្រោងក្នុងតំបន់ព្រៃឡង់។
ការកោះហៅពលរដ្ឋអោយចូលបំភ្លឺនៅឯទីស្នាក់ការស្រុកសណ្តាន់នេះបានធ្វើបន្ទាប់ពីពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់បានដើរល្បាត់ព្រៃអស់រយៈពេលបីថ្ងៃមកនោះបានរកឃើញបទល្មើសជាច្រើននៅក្នុងព្រៃឡង់ ហើយអ្នកប្រព្រឹត្តទាំងនោះគឺជាមន្ត្រីជំនាញ ដូចជាមន្ត្រីបរិស្ថាន ទាហាន ប៉ូលីស តំណាងក្រុមហ៊ុននិងក្រុមពលរដ្ឋអ្នកមានទ្រព្យមួយចំនួននៅក្នុងស្រុកសណ្តាន់។
នៅក្នុងការល្បាតព្រៃអស់រយៈពេលចំនួនបីថ្ងៃចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី ១៥ ខែសីហា ពលរដ្ឋបណ្តាញព្រៃឡង់បានរកឃើញ៥ចំនុច ដែលជនល្មើសបានរុករានយកដីព្រៃស្រោងយកទៅធ្វើជាចំការ ហើយនៅក្នុងមួយចំនុចៗមានយ៉ាងហោចណាស់ក៍ចាប់ពី២០ហិកតា ទៅ៣០ហិកតា។
និងព្រៃឈើធំៗប្រមាណជា៥០០ម៉ែត្រគីបត្រូវបានគេកាប់បំផ្លាញ។ ពលរដ្ឋទាំងនោះគ្រោងនឹងដាក់ពាក្យបណ្តឹងទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងស្ថាប័ននានារបស់រដ្ឋាភិបាលដើម្បីស្នើរសុំអោយចាត់វិធានការប្រឆាំងនិងបទល្មើព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។
No comments:
Post a Comment
yes