បញ្ហានេះត្រូវរំពឹងថានឹងលើកមកពិចារណានៅកិច្ចប្រជុំ
គណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗ
រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រានឹងស្នើសភាអោយសំរេចថាតើថៃគួរអនុវត្តតាមបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិអោយថៃនិងកម្ពុជាដកទ័ពចេញពីតំបន់ជម្លោះជិតប្រាសាទព្រះវិហារដែរឬអត់។
យោងតាមប្រភពព័ត៌មាន គោលបំណងនៃការដាក់អោសភាសំរេចនេះដើម្បីកុំអោយរដ្ឋាភិបាលធ្វើការសំរេចចិត្តបញ្ហារសើបដែលអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធថៃ។
ប្រភពបាននិយាយទៀតថាបញ្ហានេះត្រូវរំពឹងថានឹងលើកមកពិចារណានៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗហើយបើគំនិតនេះនឹងត្រូវបានអនុម័តគណៈរដ្ឋមន្ត្រីនឹងបញ្ជូនបញ្ហាទោះអោយសភាធ្វើការពិភាក្សានិងបោះឆ្នោតសំរេច។
កាលពីថ្ងៃ១៨កក្កដាឆ្នាំ២០១១ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាអោយកម្ពុជានិងថៃដកទ័ពជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ព ជាតំបន់ដែលគ្របដណ្តប់លើផ្ទៃដី១៧,៣គីឡូម៉ែត្រការ៉េ។
តែទោះជាយ៉ាងណាពួកនាយទាហាននិងអ្នកការទូតនៅខ្វែងគំនិតគ្នាអំពីថាតើត្រូវធ្វើតាមបញ្ជានេះដែរឬអត់។
ប្រភពព័ត៌មានបាននិយាយថាគោលជំហររបស់យោធាមិនបានផ្លាស់ប្តូរទេ តែការទាក់ទងនិងសម្របសម្រួលជាមួយពួកមេដឹកនាំនយោបាយបានល្អប្រសើរឡើង។
ពួកមេៗទ័ពនឹងមិនដកទាហានទេដរាបណាគ្រាប់មីននៅមិនទាន់ដោះចេញទាំងស្រុងនៅក្នុងកិច្ចខិតខំរួមគ្នាមួយជាមួយភាគីកម្ពុជា នេះបើតាមការអះអាងរបស់ប្រភពព័ត៌មាន តែលក្ខខណ្ឌនេះត្រូវបានគេយល់ជាទូទៅថាមិនងាយសំរេចបានទេ។
ជំហររបស់យោធាថៃគឺថាតុលាការយុត្តិធម៌អន្តរជាតិមិនមានយុត្តាធិការនៅថៃទេ ដូច្នេះការអនុវត្តន៍តាមបញ្ជាជាការមិនចាំបាច់។
ការសំរេចរបស់រដ្ឋាភិបាលយីងឡាក់ក្នុងការបញ្ជូនបញ្ហានេះទៅអោយសភាសំរេចជាចំណាត់ការវៃឆ្លាតមួយ ដោយមិនថាលទ្ធផលនៃការពិភាក្សាក្នុងសភាចេញយ៉ាងណាទេ រដ្ឋាភិបាលអាចដកខ្លួនចេញពិបញ្ហាដ៏រសើបនេះយ៉ាងពិតប្រាកដ៕

No comments:
Post a Comment
yes