សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

ចូល​បាញ់​ស្ព្រា​យ​ដាក់​ភ្នែក​អាជីវករ​លក់​មាស​ក្នុង​ផ្សារ​ធំថ្មី​ប៉ុនប៉ង​ប្លន់​ទូ​មាស​ទាំង​ថ្ងៃត្រង់​តែ​មិនបាន​សម្រេច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ភ្លាមៗ​


ភ្នំពេញ​ ៖ ​បុរស​ជនជាតិ​វៀតណាម​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ម្នាក់​ត្រូវ​បាន​កំលាំង​សន្តិសុខ​ផ្សារ​ធំថ្មី​និង​កំលាំង​ប៉ូលិស​មូលដ្ឋាន​សហការ​គ្នា​ចាប់​បង្ក្រាប​ភ្លាមៗ​បន្ទាប់ពី​ឭ​សូរសម្លេង​ស្រែក​អោ​យ​ជួយ​អន្តរាគមន៍​ពី​សំណាក់​អាជីវ​ករ​លក់​គ្រឿង​អលង្ការ​ក្នុង​ផ្សារ​ធំ​ថ្មី​១​តូប​ដែល​ត្រូវ​បុរស​ជនជាតិ​វៀតណាម​រូប​នោះ​ចូល​បន្លំ​បាញ់​ស្ព្រា​យ​ដាក់​ភ្នែក​ក្នុង​គោលបំណង​ប្លន់​យក​គ្រឿងអលង្ការ​ប៉ុន្តែ​មិនបាន​សម្រេច​ឡើយ​ព្រោះ​ស្ថិត​ក្នុង​ចំណោម​មនុស្ស​អ៊ូអរ​ក្នុង​ផ្សារ​។​
ហេតុការណ៍​ប្លន់​មិនបាន​សម្រេច​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១២​នៅ​តូប​លក់​គ្រឿងអលង្ការ​លេខ​F1006​ក្នុង​បរិវេណ​ផ្សារ​ធំថ្មី សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។​
សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់​បង្ក្រាបបាន​ភ្លាមៗ​នោះ​ឈ្មោះ​ហ្វៀ​ង យ៉ាំង​តាំ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​ទើប​និង​មកពី​ប្រទេស​វៀតណាម​នៅ​ថ្ងៃកើតហេតុ​នេះ​តែម្តង​និង​ត្រូវបាន​ដកហូត​វត្ថុតាង​រួមមាន​ដប​បំពង​ស្ព្រា​យ​១ ម៉ាស់​បិតមុខ​១ ស្កុ​ត​១​ដុំ​និង កាំបិតកៃ​១​។​

ក្មេងស្រី​ជនរងគ្រោះ​២​នាក់​ម៉ី​ង​និង​ក្មួយ​ដែល​ត្រូវ​ជនល្មើស​បាញ់​ស្ព្រា​យ​ដាក់​ភ្នែក​និង​មុខ​ម៉ាត់​នោះ​ឈ្មោះ ឆ ប៉េង​ហ៊ុយ អាយុ​២២​ឆ្នាំ និង​ក្មួយ​ឈ្មោះ ប៊ូ ហ្កិ​ច​ឡេង អាយុ​៧​ឆ្នាំ​ពួកគេ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ មិនបាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​ហើយក៏​មិន​រងរបួស​ធ្ង​ន​ធ្ង​រ​ដល់​ខ្លួនប្រាណ​នោះទេ​។​
បើតាម​ការ​អោយដឹងពី​ក្មេងស្រី​រងគ្រោះ​២​នាក់​មីង​និង​ក្មួយ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកនាង​បានមក​លក់ដូរ​គ្រឿងអលង្កា​រ​ជំនួស​ម្តាយ​របស់​នាង​ខណៈ​គាត់​មិន​នៅពេលនោះ​ស្រាប់តែ​ឃើញ​ជនល្មើស​ម្នាក់​បាន​ដើរ​ចូ​ម​មក​តូប​រស់​នាង​ដែល​នឹកស្មានថា​ជា​ភ្ញៀវ​មករក​ទិញ​គ្រឿងអលង្ការ​ពេលនោះ​ជនល្មើស​ក៏បាន​ដក​បំពង់​ជ័រ​ចេញពី​ហោប៉ៅ​មក​បាញ់ថ្នាំ​អ្វី​ម្យ៉ាង​ដាក់​មុខ​របស់​ពួកនាង​ធ្វើអោយ​ស្រវាំង​មើល​អ្វី​មិន​ច្បាស់​ហើយ​ពួកនាង​ក៏​ស្រែក​ឆោឡោ​អោយគេ​ជួយ​តែម្តង​។​
បើតាម​ការ​អោយដឹងពី​អាជីវករ​លក់ដូរ​ជិតខាង​កន្លែងកើតហេតុ​បាន​និយាយ​គ្រប់ៗ​គ្នា​ថា​មុនដំបូង​ក្នុង​ហេតុការណ៍​នោះគេ​នឹកស្មានថា​ក្មេងស្រី​ទាំង​២​នាក់​នោះ​ត្រូវគេ​ជះ​ទឹក​អាស៊ីត​ដាក់​ប្រហែលជា​រលាក​រលួយ​ពេញ​ខ្លួនប្រាណ​បាត់ទៅហើយ​តែ​តាម​ការពិត​នោះ​មិនមែន​ករណី​ជះ​ទឹក​អាស៊ីត​ដាក់​នោះទេ​គឺជា​ករណី​ប៉ុនប៉ង​ប្លន់​ទូ​មាស​ទៅវិញ នោះ​សំណាងល្អ​ហើយ​ដែល​ជនល្មើស​ធ្វើ​សកម្មភាព​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់​បង្ក្រាបបាន​ទាន់ពេលវេលា​ដែល​ធ្វើអោយ​ជនរងគ្រោះ​មិនបាន​បាត់បង់​អ្វី​ឡើយ​។​
ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​ជនល្មើស​ត្រូវបាន​សមត្ថ​កិច្ច​វ៉ៃខ្នោះ​ទៅ​សួរនាំ​មិនចេះ​និយាយ​ភាសារ​ខ្មែរ​ឡើយ​ហើយ​សមត្ថកិច្ច​ក៏បាន​រក​អ្នកបកប្រែ​ដោយ​ជនល្មើស​សារភាពថា​ខ្លួនគេ​គ្មាន​លុយ​ទើប​មកដល់​ពី​ប្រទេស​វៀតណាម​នា​ព្រឹក​កើតហេតុ​នេះ​ទើប​ចូលក្នុង​ផ្សារ​ធំថ្មី​នេះ​ដើម្បី​ប្លន់​យក​គ្រឿងអលង្ការ​គេ​ដោយ​ប្រើ ស្ព្រា​យ​ដែល​រូបគេ​បាន​ទិញ​ពី​ប្រទេស​វៀតណាម​យកមក​ធ្វើជា​អាវុធ​ដើម្បី​បាញ់​ដាក់​ភ្នែក​ជនរងគ្រោះ​អោយ​ងងឹត​មើល​អ្វី​មិនឃើញ​ងាយ​និង​ធ្វើ​សកម្មភាព​ប្លន់​តែ​រូបគេ​ធ្វើ​មិនបាន​សម្រេច​ទើប​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​
ប្រភព​ព័​ត៌​ខ្លះទៀត​និយាយថា​ជនជាតិ​វៀតណាម​រូបនោះ​ហាក់បីដូចជា​ព្រហើន​ខ្លាំងណាស់​ហ៊ាន​ធ្វើ​សកម្មភាព​ក្នុង​កណ្តាល​ផ្សារ​ធំថ្មី​ក្នុងចំណោម​ហ្វូងមនុស្ស​ជាច្រើន​នាក់​ចេញចូល​ដែល​នឹកស្មានថា​វា​ងាយ​និង​ធ្វើ​សកម្ម​បានសម្រេច​ហើយ​មើលទៅ​។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​ចំណែក​ក្មេងស្រី​រងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​បញ្ជូនទៅ​ទេ​ព្យ​ឯកជន​ដើម្បី​ព្យាបាល​ប៉ុន្តែ​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើយ​ហើយ​ម្យ៉ាងវិញទៀត​ទ្រព្យសម្បត្តិ​គ្រឿងអលង្ការ​របស់​ជនរ​ង​គ្រោះ​មិនមាន​ការបាត់បង់​ឡើយ​៕​រស្មី​

No comments:

Post a Comment

yes