សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ត្រូវ​​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​​ប្តឹង​ពី​បទ​ញុះញង់

_MG_4615
លំនៅដ្ឋាននៅសហគមន៍បុរីកីឡាដែលត្រូវបានឈូសចោល កាលពីដើមឆ្នាំ២០១២នេះ

ភ្នំពេញៈពលរដ្ឋ​ម្នាក់​នៅ​បុរីកីឡា​ត្រូវបាន​ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ដើម​ខែ​ក្រោយ​នេះ​ទាក់ទង​នឹង​បណ្តឹង​របស់​​លោក​ស្រី​ ស៊ុយ​ សុផាន ប្រធាន​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច​ ប្តឹង​ពី«បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»​។
អ្នកស្រី ទឹម សាក់មុន្នី ត្រូវ​បាន​លោក សៀង សុខ​ ព្រះរាជអាជ្ញារងអម​សាលា​ដំបូង​រាជធានី ឲ្យ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញានេះ យោង​តាម​ដីកា​កោះ​ចុះ​ចុះ​ហត្ថលេខា​​នៅ​ថ្ងៃទី​២៤ និង​ទៅ​បាន​បញ្ជូន​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​សង្កាត់​វាលវង់​ នាល្ងាចថ្ងៃ​ទី២៩ សីហា។ នេះបើ​យោងតាម​ដីកាកោះ ដែល​បង្គាប់​ឲ្យ«សាម៉ីខ្លួន​ ត្រូវ​អញ្ជើញ​តាមដីកាកោះ​នេះ ឲ្យ​​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ​ ដែលទាក់ទង​រឿង​ខាង​លើ​មក​ជាមួយ​ផង​ប្រសិន​បើ​មាន»។

No comments:

Post a Comment

yes