សំណង់គ្រឹះស្ពានជ្រោយចង្វារថ្មី
ដើម្បីធ្វើឲ្យប្រសើរឡើងនូវផ្នែកគុណភាព សុវត្ថិភាព នៃការងារជួសជុល ថែទាំ និងសាងសង់ វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង ស្ពាន គប្បីត្រូវគិតគូឲ្យបានល្អិតល្អន់អំពីគុណភាពជាចម្បង។ នេះជាការលើកឡើងរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមគ្នាលើកទី៣ រវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា និងក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្ដីពី «គម្រោងត្រួតពិនិត្យគុណភាពសំណង់» ។
ក្រៅពីការងារបណ្ដុះបណ្ដាលមុខជំនាញឯកទេស ដល់មន្ត្រីជំនាញ គម្រោងដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩ និងគ្រោងបញ្ចប់ នៅខែតុលា ឆ្នាំ២០១២ ខាងមុខនេះ បានរៀបចំដំណើរការឡើងវិញនូវ បណ្ណាល័យបច្ចេកទេស ដើម្បីរក្សាទុកឯកសារសំខាន់ៗតាមប្រព័ន្ធទំនើប (Database System) ដូចជា ឯកសារ បច្ចេកទេស សាងសង់ផ្លូវ ស្ពាន និងបច្ចេកទេសពិសោធ និងលាយល្បាយដី សម្រាប់ការងារសាងសង់ផ្លូវ។
ក្នុងរយៈពេលជាងបីឆ្នាំ គម្រោង ដែលទទួលបានការឧបត្ថម្ភសម្ភារ បច្ចេកទេស និងថវិការពីរដ្ឋាភិបាល និង ពីដៃគូអភិវឌ្ឍន៍ប្រទេសជប៉ុន បានធ្វើការសាងសង់ផ្លូវសាកល្បងជាច្រើនខ្សែ នៅតាមបណ្ដាខេត្តគោលដៅមួយចំនួន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
No comments:
Post a Comment
yes