សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ​នឹង​​​ផ្តើម​​​សង់​​ចុងឆ្នាំ​២០១២

Stat-3
ពហុកីឡដ្ឋាន​ជាតិថ្មីក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ
 (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)

ភ្នំពេញៈ យោង​តាម​លោក វ៉ាត់ ចំរើន អគ្គ​លេខា​ធិការ​នៃគណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ពហុ​កីឡ​ដ្ឋាន​ជាតិ​ថ្មី​ទំនើប​មួយ​ទៀត នឹង​ត្រូវ​ចាប់​ផ្តើម​សាង​សង់​នៅ​ចុងឆ្នាំ​២០១២​ខាង​មុខ​នេះ។ ពហុកីឡដ្ឋាន​ថ្មី​នេះ មាន​ឈ្មោះ​ថា «ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ» ដែល​នឹង​សាង​សង់​ឡើង​នៅ​លើ​ដី​ទំហំ​សរុប​ជាង​៩៤​ហិចតា ក្នុង​ទីតាំង​ខាង​កើត​រាជ​ធានី​ភ្នំពេញ (នៅ​តំបន់​ស្ពាន​ឧកញ៉ា លី យ៉ុង​ផាត់)។
គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា គឺ​ជា​ម្ចាស់​គម្រោង​លើ​ការ​សាង​សង់​នេះ ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ជាមួយ​សាលារាជ​ធានី​ភ្នំពេញ។ ផ្ទៃដី​ប្រមាណ​៦០ភាគរយនៃពហុកីឡ​ដ្ឋាន​នឹង​គ្រប​ដណ្តប់​ដោយ​តំបន់​បៃតង (ដើម​ឈើ ​ស្មៅ សួន​ច្បារ ជាដើម) រីឯ​៤០​ភាគរយ​ទៀតគឺ​ជា​សំណង់។

សំណង់​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​ថ្មី​នេះ រួម​មាន វិមាន​ការិយាល័យ​នៅ​ចំ​កណ្តាល អាង​ហែល​ទឹក​ស្តង់​ដារ​អន្តរ​ជាតិ អគារ​អត្តពលកម្ម Indoor សាល​ហ្វឹក​ហាត់​កីឡា​ប្រយុទ្ធ​ និង​កីឡា​ផ្សេងៗ សាល​ហ្វឹក​ហាត់​កីឡា​ប្រពៃណី រួម​ទាំង​ទីលាន​កីឡា​បាល់​ទាត់​ស្តង់​ដារ​អន្តរ​ជាតិ​ចំនួន​ពីរ (ទាំង​ខាងក្នុង និង​ខាង​ក្រៅ)។
មន្ត្រី​ NOCC បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​សាង​សង់ និង​ការ​ប្រើ​ប្រាស់​នឹង​ធ្វើ​ឡើង​ទៅតាម​ដំណាក់​កាល ហើយ​រាល់​គម្រោង​សាង​សង់​ទាំង​អស់​នឹង​ត្រូវ​ឆ្លង​កាត់​ភ្នាក់​ងារសំណង់​អន្តរ​ជាតិ។ បើ​តាម​អ្នក​ជំនាញ ការ​ចំណាយ​លើការ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​កម្រិត​អន្តរជាតិ មិន​តិច​ជាង​១០០លាន​ដុល្លារ​អា​មេ​រិក​នោះ​ឡើយ៕

No comments:

Post a Comment

yes