លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះ មានសិទ្ធិចូលមកប្រទេសកម្ពុជាបានដោយសេរី គ្មានអ្នកណាហាមឃាត់ទេ តែត្រូវជាប់គុកនៅព្រៃស។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅសណ្ឋាគារសាន់វេ កាលពីថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ នេះថា លោក សម រង្ស៊ី អាចចូលមកប្រទេសកម្ពុជាបាន ដោយគ្មានការហាមឃាត់ទេ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “គាត់ (សម រង្ស៊ី) អាចចូលមកបាន តែគាត់ត្រូវជាប់គុកសិន គ្មានអ្នកណាហាមឃាត់ទេ ពីព្រោះច្បាប់យើងអត់មានដាក់និរទេសខ្មែរទេ អ៊ីចឹងគាត់ចូលមក គាត់ត្រូវអនុវត្តច្បាប់ ការសម្រេចរបស់តុលាការ”។

លោក ខៀវ កាញារីទ្ធ បានចាត់ទុកកំហុសរបស់លោក សម រង្ស៊ី គឺការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាកំហុសនយោបាយឡើយ។
លោកបានបញ្ជាក់ទៀតថា បើលោក សម រង្ស៊ី ចង់វិលចូលស្រុកវិញ មិនប្រឈមនឹងការជាប់ពន្ធនាគារនោះ លោក សម រង្ស៊ី ត្រូវរកមេធាវីតវ៉ាជាមួយនឹងតុលាការ បើលោក សម រង្ស៊ី ជាប់ពន្ធនាគារហើយនោះ គាត់ត្រូវសុំទៅព្រះមហាក្សត្រ តែនៅពេលនេះ លោក សម រង្ស៊ី មិនទាន់ជាប់ពន្ធនាគារផងនោះ។
ចំពោះការព្រមានរបស់គណបក្សប្រឆាំង “សង្គ្រោះជាតិ” ដែលគំរាមធ្វើពហិការមិនចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នៅឆ្នាំ២០១៣ ខាងមុខនោះ គឺត្រូវបានលោក ខៀវ កាញារីទ្ធ អះអាងថា បើទោះបីជាគណបក្សប្រឆាំងធ្វើពហិការ មិនចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៥ នៅឆ្នាំ២០១៣នោះ “មិនចូលក៏អត់ទៅ” ពីព្រោះមានគណបក្សនយោបាយច្រើនណាស់ ដែលចូលរួមក្នុងការបោះឆ្នោត។
លោក ខៀវ កាញារីទ្ធ ហាក់បីដូចជាសម្តែងនូវការស្វាគមន៍ ចំពោះការបង្កើតគណបក្សប្រឆាំងថ្មី គឺគណបក្ស “សង្គ្រោះជាតិ” ដើម្បីកុំឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាដេកលក់ពេក ហើយលោកជូនពរឲ្យគណបក្សនោះរស់រានបានយូរ។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានស្តីបន្ទោសស្ថាប័នតុលាការ ថាមិនមានឯករាជ្យភាព ជាឧបករណ៍បម្រើផលប្រយោជន៍នយោបាយ ឲ្យគណបក្សកំពុងកាន់អំណាច។ សព្វថ្ងៃនេះ លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ បានធ្វើសកម្មភាពជាច្រើនជាមួយសហគមន៍អន្តរជាតិ រួមមានជំនួបជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក និងសហភាពអឺរ៉ុបជាច្រើនទៀត ដើម្បីឲ្យមានការអន្តរាគមន៍ជួយលោក សម រង្ស៊ី បានចូលរួមក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣ ដែលជាការប្រកួតប្រជែងស្មើភាព តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស បើពុំដូច្នោះទេ គណបក្សប្រឆាំងថ្មី គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣ ឡើយ៕ K
No comments:
Post a Comment
yes