បន្ទាយមានជ័យៈ ទាហានព្រំដែនខ្មែរពីរនាក់
នៅក្នុងខេត្តឧត្តរមានជ័យត្រូវបានទាហានថៃបាញ់ស្លាប់
កាលពីថ្ងៃសុក្រ ខណៈពេលពួកគេ ចូលព្រៃទៅក្នុងទឹកដីថៃ
ក្នុងជម្រៅប្រមាណ ៥ គីឡូម៉ែត្រ ដើម្បីអូសឈើគ្រញូង។
លោក ឈិត ឈន
នាយរងសេនាធិការ ខេត្តឧត្តរមានជ័យ មានប្រសាសន៍ កាលពីម្សិលមិញថា
ទាហានខ្មែរពីរនាក់ នៅកងកាំភ្លើងធំ ចំណុះកងពលតូចថ្មើរជើងលេខ ៤២
ត្រូវបានទាហានការពារព្រំដែនថៃមួយក្រុម
បាញ់ស្លាប់នៅវេលាម៉ោងប្រមាណ៣ និង ៣០ នាទីរសៀល ថ្ងៃសុក្រ
នៅពេលដែលពួកគេ ចូលទៅក្នុងទឹកដីថៃ ក្នុងស្រុកកាប់ជើង
ខេត្តសុរិន្ទ ប្រហែលជា ៥ គីឡូម៉ែត្រ ដើម្បីអូសឈើក្រញូង
ចូលមកក្នុងទឹកដីកម្ពុជា។
លោកឈិត ឈន
បញ្ជាក់ថា៖«យើងមិនដឹងថា
មានទាហានខ្មែរប៉ុន្មាននាក់ចូលទៅអូសឈើគ្រញូងនោះទេ
តែយើងដឹងថាត្រូវទាហានថៃបាញ់ស្លាប់ពីរនាក់ហើយគេរឹបអូសបាន
កាំភ្លើងអាកា ២ ដើមអាយកូម ១
គ្រឿងនិងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ទៀត»។ លោកបន្ថែមថា
សាកសពទាហានខ្មែរទាំងពីរនាក់នោះ ត្រូវបានភាគីថៃ
ប្រគល់មកឲ្យភាគីកម្ពុជាវិញកាលពីរសៀលថ្ងៃសៅរ៍
តាមច្រកអន្តរជាតិអូរស្មាច់។
លោកម៉ៅ
សំណាងនាយប៉ុស្តិ៍កូនក្រៀល ក្រុងសំរោង បានឲ្យដឹងថា
ទាហានខ្មែរទាំងពីរនាក់នោះ ឈ្មោះ ស៊ុត វិន អាយុ ២៣ ឆ្នាំ
រស់នៅក្នុងភូមិ ជប់គគីរនិងម្នាក់ទៀតឈ្មោះយួន នាត អាយុ ៥៣
ឆ្នាំរស់នៅភូមិជ្រឹងខាងកើត ឃុំកូនក្រៀលក្រុងសំរោង។
លោកម៉ៅ
សំណាងថ្លែងបញ្ជាក់ថា៖«ទាហានទាំងពីរនោះ
ត្រូវទាហានថៃបាញ់ត្រូវម្នាក់ៗពីរគ្រាប់
លើដើមដោះខាងឆ្វេងស្លាប់នៅកន្លែងកើតហេតុ»។
លោកស្រី
ណារ៉េនអ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក
ខេត្តឧត្តរមានជ័យឲ្យដឹងថា នៅក្នុងឆ្នាំ ២០១២ នេះប្រជាពលរដ្ឋខ្មែរ
នៅខេត្តឧត្តរមានជ័យ ប្រហែលជា ១៥ នាក់ហើយ
ត្រូវបានទាហានថៃបាញ់ស្លាប់ ហើយភាគច្រើននៃអ្នកដែលស្លាប់នោះ
ជាអ្នកចូលព្រៃកាប់ឈើខុសច្បាប់។ ការស្លាប់នេះ
មានការកើនឡើងច្រើនជាងពីឆ្នាំ ២០១១ ដែលមានចំនួនស្លាប់ត្រឹមតែ ១១
នាក់ប៉ុណ្ណោះពេញមួយឆ្នាំ។
លោកស្រី
ណារ៉េនបញ្ជាក់ថា៖«វាជាការបារម្ភ
ចំពោះការកើនឡើងចំនួនអ្នកស្លាប់នេះ។
មូលហេតុចម្បងគឺដោយសារពួកគាត់ក្រីក្រ
ហើយមានក្រុមអ្នកមាននិងមន្ត្រីសមត្ថកិច្ចមួយចំនួនជួលពួកគេ
ឲ្យចូលព្រៃកាប់ឈើបែបនេះ»៕
No comments:
Post a Comment
yes