ក្រុងហាណូយ: អ្នកចូលរួមការតវ៉ា
ម្នាក់បាននិយាយថា ប្រទេសវៀតណាម់កាលពីថ្ងៃអាទិត្យ
បានឃុំខ្លួនអ្នកតវ៉ាជាង៣០នាក់ដែលបានសម្ដែងកំហឹងរបស់ពួកគេជុំ
វិញទង្វើថ្មីៗរបស់ចិន នៅសមុទ្រចិនខាងត្បូង។
ក្រុម
អ្នកឃ្លាំមើលសិទ្ធិមនុស្ស(HRW)បាននិយាយថា
ម្ចាស់គេហទំព័រផ្ទាល់ខ្លួនបួននាក់
និងសកម្មជនប្រឆាំងអំពើពុករលួយអ្នកស្រីឡេ ហ៊ានឌឹក
អាយុ៨១ឆ្នាំគឺស្ថិតនៅក្នុងចំណោមអ្នក
ដែលត្រូវគេឃុំខ្លួនទាំងនោះ នៅក្រុងហាណូយដែរ។
អ្នកស្រីឌឹក បានប្រាប់អ្នកកា សែតថា
គាត់ត្រូវបានគេចាបលើកចេញពីរទេះជនពិការរបស់គាត់
ដាក់ចូលទៅក្នុងរថយន្ត ហើយបានបើកបរយកទៅកាន់ស្ថានីយ៍ប៉ូលិស
ជាទីដែលគាត់ត្រូវបានឃុំខ្លួនអស់ពេលជាងពីរម៉ោង
ហើយបានអប់រំណែនាំមិនឲ្យចូលរួមការជួបជុំទេ
ព្រោះអ្នកស្រីចាស់ពេក ហើយ។ អ្នកស្រី បាននិយាយថា
ក្រោយមកប៉ូលិសបានបញ្ជូនរទេះជនពិការទៅផ្ទះរបស់គាត់វិញ។
No comments:
Post a Comment
yes