សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 25, 2012

កូន​ប្រុស​ចាប់​ស្រាត​ម្ដាយ​រួច​នាំ​ដើរ​តាម​ផ្លូវ ព្រោះតែ​ដណ្ដើម​ទ្រព្យសម្បត្តិ


ព័ត៌មាន​អន្តរជាតិ៖ ស្ត្រី​វ័យ​កណ្ដាល​ឈ្មោះ ដា​លីដ ត្រូវ​បាន​រង​ការ​វាយ​ដំ និង​ស្រាត​សំលៀកបំពាក់​ដោយ​កូនប្រុស និង​សាច់ញាតិ​របស់​នាង​ផ្ទាល់ ហើយ​បាន​បង្ខំ​ឲ្យ​ដើរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ភូមិ ឡាល់​ហ្គាន ស្រុក ហ្គា​យ៉ា ខេត្ត​ប៊ី​ហា ។ ជនរងគ្រោះ​គឺជា​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា កូន​ប្រុស​របស់​នាង និង​សាច់ញាតិ​ផ្សេងទៀត​ចង់​ដណ្ដើម​យក​ទ្រព្យសម្បត្តិ​របស់​នាង ហើយ​នោះ​ជា​មូល​ហេតុ​ដែល​ពួកគេ​វាយ​ធ្វើ បាប​នាង​ជាមួយ​នឹង​ព្រនង់ ហើយ​ស្រាត​សំលៀកបំពាក់​នាង​នៅ​ក្នុង​ទី​សាធារណៈ។ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ក៏ បាន​កាត់សក់​របស់​នាង​ផង​ដែរ។ នៅ​ក្នុង​បណ្ដឹង​ស្ត្រី​នោះ​បាន​ដាក់​ឈ្មោះ​កូនប្រុស​ទាំង ៣ របស់​នាង ព្រម ទាំង​សាច់ញាតិ​ចំនួន ៦ នាក់​ផ្សេងទៀត​ថា មានការ​ទាក់ទង​ក្នុង​ករណី​វាយ​ធ្វើបាប និង​ប្រមាថ ។
ស្ត្រី​នោះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត ហ្គា​យ៉ា ជាមួយ​នឹង​របួស​ពាសពេញ​ខ្លួន ។ អ្នកភូមិ​និយាយ​ថា ជន រងគ្រោះ​កំពុងតែ​រៀបចំ​សម្រាប់​អាហារ​ពេល​ថ្ងៃ ហើយ​បន្ទាប់មក​កូនប្រុស​របស់​នាង​ក៏បាន​ជះ​ទឹក​ទៅលើ​នាង និង​ជិះ​ឡាន​ដឹក​នាង​ចេញទៅ​ក្រៅ​ផ្ទះ។ ក្រោយ​ពី​នោះ​កូនប្រុស​របស់​នាង​ម្នាក់​នៅ​ក្នុង​តំបន់ ស៊ូ​រ៉ាត ក៏បាន​មក ដល់​ដើម្បី​សួរ​ពី​មូលហេតុ ។ សាច់ញាតិ​របស់​ពួកគេ​និយាយ​ថា នេះ​គ្រាន់តែ​ជា​មេរៀន​ប៉ុណ្ណោះ ៕

No comments:

Post a Comment

yes