សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​សម្លាប់​ មនុស្ស​យ៉ាង​តិច​៣២​នាក់​នៅ​ប៉ាគីស្ថាន

120830_17a
ពល​រដ្ឋ​ប៉ាគីស្ថាន ដើរ​លើ​ផ្លូវ​លិច​ទឹក​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ក្រុង​ប៉េសាវ៉ារ 
ភាគ ខាង​ជើង​ប៉ាគីស្ថាន កាល​ពី​ថ្ងៃទី២៨ សីហា

ក្រុងបេសាវ៉ារ: ទឹក​ជំនន់​ភ្លាមៗ​និង​ការ​រអិលបាក់​ដី​ដែល​បង្ក​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ ខ្លាំង​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៣២​នាក់​ និង​បំផ្លាញ​ផ្ទះ​រាប់​រយ​ខ្នង​នៅ​ភាគ​ខាង​ជើង​ប៉ាគីស្ថាន។
ទឹក​ជំនន់​អាក្រក់​បំផុត​នេះ​ បាន​កើត​ឡើង​នៅ​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ប៉ាគីស្ថាន​ ជា​ទី ដែល​លោក​ប្រធាន​រដ្ឋ​នេះ ចៅទ្រីអាប់ឌុល ម៉ាជីត បាន​និយាយ​ថា មនុស្ស​យ៉ាង​តិច​១៧​នាក់​ ត្រូវ​បាន​ស្លាប់​ និង​៩​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ស្រុក​ចំនួន​៦​តាំង​ពី​ថ្ងៃ​ចន្ទ។
លោក ម៉ាជីត បាន​ថ្លែង​ថា៖ «ផ្ទះ​ប្រមាណ​ជា​៦៨៥​ខ្នង​ និង​ហាង​២៥​កន្លែង​ត្រូវ​បាន​ខូច​ខាត​ ហើយ​ផ្លូវ​ថ្នល់​ជា​ច្រើន​ត្រូវ​ទឹក​ហូរ​ផ្តាច់​»។ លោក​បាន​បន្ថែម​ថា សំណើ​ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​សហព័ន្ធ​ដើម្បី​សុំ​ជំនួយ​ហិរញ្ញវត្ថុ។
អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់ គ្រង​គ្រោះ​មហន្តរាយ​របស់​ប្រទេស លោក អ៊ីសាដ ផាតទី បាន​ថ្លែង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ ព្រោះ​ក្រុម​អ្នក​ស្ទាបស្ទង់​នៅ​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ ខូចខាត​នៅ​ឡើយ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា ការ​ស្លាប់​ភាគ​ច្រើន​នៅ​តំបន់​កាស្មៀរ​បាន​កើត​ឡើង​នៅ​ពេល​ដែល​​អគារ​ជាច្រើន បាន​ដួល​រលំ​ ដោយ​សារ​ទឹក​ភ្លៀង​ហើយ​មនុស្ស​៩​នាក់​ទៀត​ បាន​ស្លាប់​ក្នុង​ទឹក​ជំនន់ នៅ​ភាគ​ពាយព្យ​ខេត្ត​ឃីប៊ឺរ ផាក់ទុនក្វា។
មន្ត្រី​ខេត្ត​ឃីប៊ឺរផាក់ទុនក្វា លោក អាណាន់ ខាន់ បាន​និយាយ​ថា លោក​ភ័យ​ខ្លាច​ថា ចំនួន​អ្នក​ស្លាប់​នៅ​ទីនោះ​អាច​កើន​ឡើង។
លោក​ខាន់ បាន​ថ្លែង​ថា៖ «គ្រួសារ​រាប់​សិប​នាក់​ បាន​រង​គ្រោះ​ ហើយ​ផ្ទះ​របស់​ពួក​គេ​ជាច្រើន​ខ្នង​ត្រូវ​បាន​ខូច​ខាត​។ មនុស្ស​ជាច្រើន​នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ»។
ក្រុម​អាជ្ញាធរ​នៅ​ស្រុក​ណូវស៊ឺរ៉ា​បាន​ប្រកាស​គ្រាអាសន្ន​ក្រោយ​ពី​មាន ភ្លៀង​ធ្លាក់​ខ្លាំង។ ទឹក​ជំនន់​ភ្លាមៗ ក៏​បាន​ប៉ះពាល់​តំបន់​កុល​សម្ព័ន្ធ​បាជូរ​ផង​ដែរ។
លោក​នាយក​រដ្ឋ​មន្ត្រី​ អាស្រាហ្វ បាន​បញ្ជា​គណៈកម្មការ​ទឹក​ជំនន់​សហព័ន្ធ ក្រសួង​ធនធាន​ទឹក និង​អគ្គិសនី និង​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឲ្យ​ពិនិត្យ​យ៉ាង​ដិត​ដល់ ចំពោះ​ស្ថានភាព​នៅ​ទូទាំង​ប្រទេស​នេះ។
លោក​បាន​ប្រាប់​ក្រុម​អាជ្ញាធរ​ឲ្យ​ពង្រឹង​ច្រាំង​ទន្លេ​ឡើង​វិញ​ ដើម្បី​បង្ការ​ការ​គំរាម​កំហែង​ណា​មួយ​ក្នុង​ករណី​មាន​ទឹក​ឡើង​ហូរ​ហៀរ​ហួស​ ច្រាំង។ លោក​ក៏​បាន​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​សហព័ន្ធ និង ខេត្ត​ទាំង​អស់​ឲ្យ​ប្រុង​ជើង​ការណ៍​និង​បង្កើន​កិច្ចសហការ៕ 

No comments:

Post a Comment

yes