ក្រុងតូក្យូៈ សភាជាន់ខ្ពស់ដែលគ្រប់គ្រងដោយបក្សប្រឆាំងរបស់ជប៉ុន បានអនុម័តញត្តិស្តីបន្ទោសមួយកាលពីថ្ងៃពុធប្រឆាំងនាយករដ្ឋមន្រ្តីលោក យូស៊ីហ៊ីកូ ណូដា ដោយបង្កើនសម្ពាធលើរូបលោកឲ្យអនុវត្តតាមសន្យាដើម្បីអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់«ក្នុងពេលឆាប់ៗនេះ»។
ការស្តីបន្ទោសនេះ មិនជាប់ជាកាតព្វកិច្ចទេ ប៉ុន្តែតាមពិតទៅមានន័យថា គណបក្សប្រឆាំង នឹងលែង សហការជាមួយរដ្ឋាភិបាលលើសេចក្តីព្រាងច្បាប់ជាច្រើនដែលរួមមានសេចក្តីព្រៀងច្បាប់សំខាន់ៗលើការផ្តល់ហិរញ្ញបទានឱនភាព និងកំណែទម្រង់បោះឆ្នោត ដែលត្រូវការសំឡេងឆ្នោតពីបក្សប្រឆាំងដើម្បីអនុម័ត។
ញត្តិនោះ ត្រូវបានអនុម័តដោយ ងាយ ជាមួយសំឡេង១២៩គាំទ្រ និង៩១ប្រឆាំង ។ ការចំអក បានលាន់លឺនៅក្នុងសភា ខណៈសមាជិកជាច្រើន បានចំអកដាក់គោលនយោបាយការបរទេសរបស់លោកនាយករដ្ឋមន្រ្តី និងទាមទារចង់ដឹងថាលោក នឹងអំពាវនាវឲ្យបោះឆ្នោត នៅពេលណា។
No comments:
Post a Comment
yes