សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល ជិត១០នាក់ ចាញ់បោកសម្រស់ លួងលោម ល្បិចកល ស្រ្តីអួត ខ្សែអ្នកធំ ម្នាក់ៗអស់រាប់ម៉ឺនដុល្លារ

www.dap-news.com
 ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ជាច្រើន នាក់បានចាញ់បោក សម្រស់អូសទាញ វាចារផ្អែមល្ហែម ស្រ្តីម្នាក់ ដែលតាំងខ្លួន ជាសាច់ញាតិមន្ត្រី ជាន់ខ្ពស់ថ្នាក់កំពូល ដោយលង់ខ្លួនម្នាក់ៗ អស់រាប់សិបម៉ឺន ដុល្លារអាមេរិក នេះបើតាមការអះ អាងពី មន្រ្តីនគរបាលក្រសួងមហាផ្ទៃ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបញ្ជាក់ពី មូលហេតុ ពិតប្រាកដ ដែលនាំឲ្យមានការចាញ់បោក ស្រ្តីរូបនេះ ថាបោកដោយសារតែ ទៅដេកជាមួយ ឫមួយយ៉ាងណា ពីព្រោះសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវ ជ្រាវ បន្តទៀត ក្នុងគោលបំណង តាមចាប់មេខ្លោង។
នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃក្រសួងមហាផ្ទៃលោក ប៉ាល់ សុធី បាននិយាយនៅថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០១២ថា " មន្រ្តីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាល ជិត១០នាក់ បានចាញ់បោកស្រ្តីម្នាក់ ដែលតាំង ខ្លួន ជាសាច់ញាតិ ថ្នាក់នាំជាន់ខ្ពស់ "។
លោក បន្តថា  "ជនរងគ្រោះ ៣នាក់ បានដាក់ពាក្យបណ្តឹងហើយ រីឯជន រង គ្រោះប្រមាណ៤-៥នាក់ត្រៀមដាក់ ពាក្យបណ្តឹង " ។

 លោក ប៉ាល់ សុធី បញ្ជាក់ថា យ៉ាងហោចណាស់ ជនរងគ្រោះម្នាក់ៗ ចាញ់បោកអស់រាប់ម៉ឺន ដុល្លារ ។ លោក បានបន្ថែមថា " ជនរងគ្រោះមិនឲ្យ បញ្ចេញ អត្តសញ្ញាណទេ ដោយសុំរក្សាសិទិ្ធ " ។
នាយរងការិយាល័យរូបនេះ បានសង្កត់ធ្ងន់ថា ស្រ្តីឆបោកដែលតាំងខ្លួនជាសាច់ញាតិថ្នាក់ដឹកនាំ ជាន់ខ្ពស់នោះ ឈ្មោះ ប៊ុត សុខាឡៃ ហៅឈ្មោះ កង ស្រីនិច អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិ កំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ហើយត្រូវសមត្ថ កិច្ច ឃាត់ខ្លួនប្រមាណជាម៉ោង៤រសៀល ថ្ងៃទី ២០ ខែសីហាកន្លងទៅនេះ ចម្ងាយជាង២០០ម៉ែត្រ ពីស្ពានជ្រោយចង្វារ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌ ឬស្សី កែវ ក្រោយពីទទួល ពាក្យបណ្តឹង និងយោងទៅតាមដឹការបង្គាប់ របស់តុលាកាក្រុងភ្នំពេញ លេខ១៦៩ អ.យ.ឆ ចុះថ្ងៃទី២០ខែសីហា ឆ្នាំ២០១២ ។
ការឆបោកដោយភូតភកុហកបែបនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០១០មកម្លេះ គ្រាដែលជនសង្ស័យ បានទំនាក់ ទំនងតាមទូរសព្ទ័ ទៅជនរងគ្រោះ ដោយប្រើល្បិចកល គ្រប់បែប យ៉ាងនិង ផ្ញើរូបថតនារីក្មេងៗ ទៅជនរងគ្រោះ ដោយសំអាងថា ជារូបថតរបស់ខ្លួន។
ទោះជាបែបនេះក្តី សមត្ថកិច្ចមិនបានបញ្ជាក់ព័ត៌មាន ឲ្យបានលម្អិតនោះ ទេ ដោយនិយាយយ៉ាងខ្លី ក្នុងសន្នីសិទ សារព័ត៌មានថា សមត្ថកិច្ចកំពុងតាមចាប់មេខ្លោង ខណះដែលជន សង្ស័យ ត្រូវបញ្ជូនទៅ កាន់តុលាកាភ្លាមៗ ។
ប្រភពមួយចំនួនបាននិយាយ ដោយសង្ស័យថា ហាក់បីដូចជាមានអាថ៌ កំបាំងក្រោយពី ជនរង គ្រោះជិត១០ នាក់ មិនត្រូវបានបង្ហាញ ឈ្មោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ក៍ត្រូវបាន ហាមមិនឲ្យនិយាយពី សំណាក់ សមត្ថ កិច្ច កាលពីព្រឹកថ្ងៃ២៣ ខែសីហា ឆ្នាំ២០១២៕

No comments:

Post a Comment

yes