ក្រុមគ្រួសាររបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា
ក្រុងញូវយ៉កៈ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា
បានប្រារព្ធខួបកំណើតដ៏សោះកក្រោះ
ដើម្បីគម្រប់អាយុ៥១ឆ្នាំរបស់លោកកាលពីថ្ងៃសៅរ៍កន្លងទៅនេះ
នៅលើទីលានវាយកូនគោលឯជំរំលម្ហែកាយដេវីត។ នៅទីនោះ លោក
និងអ្នកលេងកូនគោលអាជីព
ព្រមទាំងមិត្តរួមថ្នាក់ចាស់ៗបានមកជួបជុំគ្នា
បើទោះជាអាកាសធាតុនៅរដ្ឋម៉ារីលេន មិនសូវអំណោយផល
នារសៀលថ្ងៃនោះក្ដី។សេតវិមានមិនបានធ្វើការផ្សព្វផ្សាយពី កម្មវិធីជួបជុំលក្ខណៈឯកជននោះ ឡើយ ខណៈដែលលើកមុនៗស្ត្រីទីមួយ គឺលោកស្រី មីសែល អូបាម៉ា ជាភរិយារបស់លោកថែមទាំងបានចេញផ្សាយទាំងបញ្ជីមុខម្ហូបដែលបម្រើ ក្នុងរាត្រីខួបកំណើតនោះទៀតផង។
កូនស្រីទាំងពីររបស់លោក អូបាម៉ា ក៏មានវត្តមាននៅទីលានវាយកូនគោលនោះផងដែរ ដោយនេះជាកីឡាដែលលោកប្រធានាធិបតីអាមេរិកស្បែកខ្មៅដំបូងរូបនេះ ចូលចិត្តក្រៅពីការលេងបាល់បោះនៅចុងសប្ដាហ៍នោះ។
អូបាម៉ា នឹងធ្វើទស្សនកិច្ចនៅរដ្ឋខុនិកធីខាត់ និងខូឡូរ៉ាដូ ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សយត្រៀមបោះឆ្នោត ជាមួយនឹងការធ្វើពិធីជប់លៀងរៃអង្គាសប្រាក់ ដោយរៀបចំឡើងរបៀបជាពិធីបុណ្យខួបកំណើត នៅឯគេហដ្ឋានរបស់លោកក្នុងក្រុងឈីកាហ្គោ នៅចុងសប្ដាហ៍នេះ៕
No comments:
Post a Comment
yes